ប្រគល់​ស្រះ​ទឹក​ពីរ​កន្លែង​ជូន​ប្រជាជន​ប្រើប្រាស់​ពេល​រដូវវស្សា​ចូលមក​ដល់

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 3116

ស្រះ​ទឹក​សហគម​ន៏ ​ចំនួន​ពីរ​កន្លែង ​ត្រូវបានធ្វើ​ពិធី​ប្រគល់ជូន​ ប្រជាជន​ប្រើប្រាស់​ ដោយ​លោក ច័ន្ទ​សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ កាលពី​ ព្រឹក​ថ្ងៃអាទិត្យ​ ទី១៦ ឧសភា ​ឆ្នាំ២០១០ កន្លងទៅ។

ស្រះ​ទឹក​ទាំងពី​កន្លែង ​ត្រូវបាន​កសាង​ដោយ​លោក​ ខេង រ៉ា និង​លោកស្រី ​អ៊ុក រីតា និង​មានការ​គាំទ្រ​ថវិការ​ផងដែរ​ពី​លោក​ឧ​ញ៉ា ​ខេង សុមេធ និង​លោកស្រី​ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ​នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ស្រះ​ទឹក​នេះ​ គឺ​បាន​ប្រគល់ ជូន​ប្រជាជន​ភូមិ​គោ​ចិន​លែង និង​មួយកន្លែង​ទៀត ​ប្រគល់ជូន ​ប្រជាជន​ភូមិ​ត្រពាំង​កោះ ស្ថិតក្នុង​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្ដ​តាកែវ។

លោក​ខេង រ៉ា បាន​និយាយថា ​ស្រះ​ទឹក​ទាំងពីរ​គឺ​ត្រូវបាន​ប្រជាជន​ក្នុងភូមិ​ទាំងពីរ​សំណូមពរ​ឱ្យ​ស្ដា​ជាថ្មី​ឡើងវិញ បន្ទាប់ពី​ស្រះ​ទឹក​ទាំងនេះ​ត្រូវបាន​គោក​រាក់​អស់។

លោក​បន្ដថា ស្រះ​ទឹក​ទី១ នៅ​ភូមិ​គោ​ចិន​លែង មាន​ទំហំ៣៥ម៉ែត្រ ​គុណ ២១ម៉េ​ត្រ ជម្រៅ ២,៥ម៉ែត្រ​ ដោយ​ចំណាយ​អស់​ថវិការ៥លាន៥សែន​រៀល។ ក្នុងឱកាស​បើក​សម្ភោ​ធ​ស្រះ​ទឹក​ពីរ​កន្លែង​នេះ លោក​ច័ន្ទ សារុន បាន​មាន​ប្រសា​ស​ន៏​ថា នេះ​ជា​សមិទ្ធផល​ ដែល​ឃុំ​ត្រពាំង​ធំ​ខាងត្បូង​ទទួលបាន​ដើម្បី​ទាញ​ប្រ​យោ​ជ​ន៏​ទឹក​មកប្រើប្រាស់​ឱ្យអស់​លទ្ធភាព។

លោក​បាន​បន្ដថា រដូវវស្សា​ចាប់​ចូលមក​ដល់​ហើយ គឺ​នៅ​ថ្ងៃទី១៥ ខែឧសភា​នេះ ហេតុនេះ​ប្រជាជន​ត្រូវ​មើល​ពូជស្រូវ មើល​ជី​ឱ្យបាន​គ្រប់គ្រាន់ និង​ពិសេស​ប្រភពទឹក។

លោក​រដ្ឋមន្ដ្រី​បញ្ជាក់ថា បន្ដិចទៀត​ប្រជាកសិករ ​នឹង​ទទួលបាន​ទឹកភ្លៀង”មាន​ស្រះ​ត្រូវមាន​ទឹក ​ត្រូវមាន​ត្រី មានទឹក​ត្រូវមាន​ដំណាំ” ដែល​ពាក្យស្លោក​ទាំង៣ប្រជាកសិករ​ត្រូវតែ​ចងចាំ ​ហើយ​អនុវត្ដ​ឱ្យបាន។

ជាមួយនឹង​ការ​ដាស់តឿន​ដល់​កសិករ​របស់លោក​នាពេលនោះ លោក ច័ន្ទ សារុន ក៏​ប្រាប់​កសិករ​ផងដែរ​ថា ​បញ្ហា​ជី​ក៏ត្រូវ​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់ ​ហើយ​ត្រៀម​ទុកឱ្យ​បានជា​ប្រចាំ ហើយ​កុំ​ប្រញាប់ប្រញាល់​យកទៅដាក់​ស្រែ​ពេក ​ព្រោះថា​ជីធម្មជាតិ កសិករ​ត្រូវ​ធ្វើយ៉ាងណា​ឱ្យ​វារ​លាយ​ក្លាយជា​ជី​ពិតប្រាកដ ​ហើយ ចាំ​យកទៅដាក់​ស្រែ ​តាម​អ្វីដែល​ក្រុមបច្ចេកទេស​ណែនាំ។

ជាមួយគ្នា​នោះ លោក​រដ្ឋមន្ដ្រី​កសិកម្ម​ក៏បាន​ប្រាប់​ដល់​កសិករ​ កុំឱ្យ​ប្រើប្រាស់​ជីគីមី​ ដែលជា​ប្រការ​មិនល្អ​ឡើយ ព្រោះ​កសិករ​ខ្លះ​ប្រើ​ជីគីមី​ ទៅតាម​អ្វីដែល​ចិ​ត្ដ​ចង់​ហើយ​ធ្វើតាម​គ្នា។

លោក​ច័ន្ទ សារុន ក៏បាន​ផ្ដាំផ្ញើរ​ឱ្យ​ប្រជាជន​ក្នុង​សហគម​ន៏​ត្រូវ​ចេះ​ថែទាំ​ស្រះ​ឱ្យ​បានល្អ ព្រោះថា​ស្រះ​ទាំ​អស់នោះ​ជា​របស់​ពួកគាត់​ទាំងអស់​សម្រាប់​ថែទាំ និង​យក​ទឹក​មកប្រើប្រាស់​ឱ្យអស់​លទ្ធភាព៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣១ តុលា ២០២៤ 79

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អនុញ្ញាតឱ្យសាស្រ្តាចារ្យនៃសាកលវិទ្យាល័យណាហ្គោយ៉ា និងក្រុមហ៊ុន SATAKE ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអនុញ្ញាតឱ្យសាស្រ្តាចារ្យនៃសាកលវិទ្យាល័យណាហ្គោយ៉ា...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៤ 81

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម TARAS KACHKA អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម​ និងកសិកម្មនៃប្រទេសអ៊ុយក្រែន

នាព្រឹកថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៤ 111

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងមន្រ្តីរាជការនៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ

នាព្រឹកថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៤ 134

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលេីអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងដៃគូ

នាព្រឹកថ្ងៃទី៣០ ខែតុលា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលេីអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម​...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៤ 130

សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះចៅក្នុងកម្ពុជាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាស ខួបទី២០ ការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ (២៩ តុលា ២០០៤ - ២៩ តុលា ២០២៤)

សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះចៅក្នុងកម្ពុជាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាស...
ចេញ​ផ្សាយ​ ២៨ តុលា ២០២៤ 182

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ...
ចេញ​ផ្សាយ​ ២៦ តុលា ២០២៤ 286

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ជូនចំពេាះ លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងក្រុមគ្រួសារ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ជូនចំពេាះ លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងក្រុមគ្រួសារ
ចេញ​ផ្សាយ​ ២៦ តុលា ២០២៤ 264

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្រ្តមណ...
ចេញ​ផ្សាយ​ ២៥ តុលា ២០២៤ 297

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ដឹកនាំកិច្ចប្រជុំពិភាក្សាលេីសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានស្រាវជ្រាវ​ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងវិទ្យាស្ថានស្រាវជ្រាវធញ្ញជាតិ (IIG) នៃក្រសួងកសិកម្មគុយបា

នារសៀលថ្ងៃទី​២៤​ ខែតុលា​ ឆ្នាំ២០២៤​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានដឹកនាំកិច្ចប្រជុំពិភាក្សាលេីសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានស្រាវជ្រាវ​...
ចេញ​ផ្សាយ​ ២៤ តុលា ២០២៤ 394

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈេីអាស៊ានលេីកទី៤៦​ (46th AMAF) កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈេីអាស៊ានបូកបីលេីកទី២៤​ (24th AMAF Plus Three) និងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម​ និងព្រៃឈេីអាស៊ាន-ឥណ្ឌាលេីកទី៨ ​(8th AIMMAF)

នាព្រឹកថ្ងៃទី​២៤​ ខែតុលា​ ឆ្នាំ២០២៤​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈេីអាស៊ានលេីកទី៤៦...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៤ 402

ផ្សោតពណ៌ផ្កាឈូក ទាក់ចិត្តភ្ញៀវទេសចរកាន់តែច្រើនឱ្យទៅលេងសហគមន៍នេសាទព្រែកត្នោត នៃខេត្តកំពត

តាមរយៈទស្សនវិស័យ និងការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ដ្រី ដោយមានការចូលរួមអនុវត្តផ្ទាល់ពីសំណាក់រដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តកំពត និងអង្គការដៃគូ ចំនួនសត្វផ្សោតពណ៌ផ្កាឈូកនៅតំបន់នេះ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៤ 366

ផ្សោតពណ៌ផ្កាឈូក ទាក់ចិត្តភ្ញៀវទេសចរកាន់តែច្រើនឱ្យទៅលេងសហគមន៍នេសាទព្រែកត្នោត នៃខេត្តកំពត

តាមរយៈទស្សនវិស័យ និងការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ដ្រី ដោយមានការចូលរួមអនុវត្តផ្ទាល់ពីសំណាក់រដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តកំពត និងអង្គការដៃគូ ចំនួនសត្វផ្សោតពណ៌ផ្កាឈូកនៅតំបន់នេះ...