ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ជាអធិបតីភាពក្នុងសន្និសីទកៅស៊ូអន្តរជាតិ ឆ្នាំ២០១៦

ចេញ​ផ្សាយ​ ១៩ កុម្ភៈ ២០១៨ 3524

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងសន្និសីទកៅស៊ូអន្តរជាតិ ២០១៦ ក្រោមប្រធានបទស្តីពី "និរន្តរភាពនៃឧស្សាហកម្មកៅស៊ូធម្មជាតិៈ បញ្ហាប្រឈម និងកាលានុវត្តភាព" ដែលបានប្រព្រឹត្តទៅនៅខេត្តសៀមរាប ដោយការអញ្ជើញចូលរួមដោយ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងក្រុមប្រឹក្សាស្រាវជ្រាវនិងអភិវឌ្ឍន៏កៅស៊ូអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ដំណាំកៅស៊ូមានតួនាទីយ៉ាងសំខាន់ និងផ្តល់ផលប្រយោជន៏ជាច្រើនដល់សង្គមសេដ្ឋកិច្ចជាតិ និងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុក ដាក់ខ្ពស់បន្ទាប់ពីផលិតកម្មស្រូវ-អង្ករ។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៏បន្ថែមថា ចក្ខុវិស័យរយៈពេលវែងសម្រាប់វិស័យកៅស៊ូ គឺជំរុញឧស្សហកម្មកៅស៊ូធម្មជាតិ នៅកម្ពុជាប្រកបដោយថាមពលខ្លាំង និងមានភាពប្រកួតប្រជែង ដោយផ្តល់អាទិភាពសម្រាប់ដំណាំកៅស៊ូគ្រួសារ សំដៅជួយបង្កើនប្រាក់ចំណូលទៀងទាត់ដល់អ្នកដាំកៅស៊ូ ការបង្កើតអាជីពជនបទ ចូលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជាប្រកបដោយនិរន្តរភាព ជាពិសេសការពារលំហូរច្រោះដី ដោយបង្កើតជាគម្របបៃតង កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងកាត់បន្ថយបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាសំខាន់ក្នុងបរិបទនៃសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ននេះ។ ទន្ទឹមនឹងតំលៃកៅស៊ូនៅលើទីផ្សារជាតិ និងអន្តរជាតិប៉ុន្មានឆ្នាំចុងក្រោយនេះមានការធ្លាក់ចុះយ៉ាងគំហុក ឯកឧត្តមរដ្ឋមន្រ្តីបានស្នើអោយអង្គសន្និសិទ ដូចខាងក្រោម៖ ១-ប្រទេសដែលមានការស្រាវជ្រាវ និងអភិវឌ្ឍខ្ពស់ គួរគប្បីជួយជ្រោមជ្រែងគាំទ្របណ្តុះបណ្តាលធនធានមនុស្សដល់ប្រទេសដែលមានសមត្ថភាពទន់ខ្សោយ ដើម្បីឲ្យមានវឌ្ឍនភាព សមត្ថភាពគ្រប់គ្រាន់ប្រហាក់ប្រហែលគ្នា និងឆ្លើយតបទៅនឹងការប្រែប្រួលក្នុងបរិបទនៃសាកលភាវូបនីយកម្ម ២-ក្រុមប្រឹក្សាស្រាវជ្រាវ និងអភិវឌ្ឍន៏កៅស៊ូអន្តរជាតិគួរចែករំលែកនូវបទពិសោធឲ្យគ្នាទៅវិញទៅមក ដើម្បីជួយជំរុញការដាំដុះការបង្កើនផលិតភាពចម្ការកៅស៊ូ ក្នុងគោលបំណង បង្កើនប្រាក់ចំណូលដល់ប្រតិបត្តិករកៅស៊ូ និងកសិករកៅស៊ូគ្រួសារ ៣-ស្រាវជ្រាវអំពីក្លូនកៅស៊ូថ្មីដែលធននឹងបម្រែបម្រួលអាកាសធាតុ ៤-ទាញយកផលពីទីផ្សារឥណទានកាបូនដើម្បីគាំទ្រដល់និរន្តភាពនៃការអភិវឌ្ឍឧស្សហកម្មកៅស៊ូ ៥-ជំរុញការដាំដុះ ការផលិត និងការនាំចេញកៅស៊ូជាលក្ខណៈគ្រួសារឲ្យមានភាពទូលំទូលាយ ៦-រៀបចំបង្កើតសហគម ឬសហគមគ្រួសារតាមតំបន់ និងរិះរកគន្លឹះដើម្បីបង្កើតទីផ្សារ ដើម្បីកំណត់តម្លៃកៅស៊ូមួយសមស្រប។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 60

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 63

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 65

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 66

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 59

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 230

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 374

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 273

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 260

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 262

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 260

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នារសៀលថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 370

ក្រសួងកសិកម្ម​​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​...