នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងនៅគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីពិភាក្សា ការត្រៀមលក្ខណៈរៀបចំពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា (លើកទី១) រំលឹកខួប៣២ឆ្នាំ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម តាំង រតនា អគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តមអនុប្រធាន ឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គ.ជ.ប.អ. និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភំ្នពេញ៕