ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ជួប​ពិភាក្សា​ជាមួយ ឯកឧត្តម Ma Mingquiang អគ្គ​លេខា​ធិការ​នៃ​មជ្ឈ​មណ្ឌល​អាស៊ាន-ចិន និងលោកស្រី Wang Jin មន្ត្រីក្រសួងវប្បធ៌មចិន

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 3576

នៅ​ថ្ងៃទី ២ ខែ មករា ឆ្នាំ២០១៤ ចាប់ពី​ម៉ោង ៩ ដល់ ម៉ោង ១០ និង ៣០ នាទី ព្រឹក ឯកឧត្ដម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានអនុញ្ញាត​ជូន ឯកឧត្ដមMa Mingquiang អគ្គលេខាធិការ​នៃ ASEAN China Centre (មជ្ឈមណ្ឌល​អាស៊ាន-ចិន) និង​លោកស្រីWang Jin មន្ដ្រី​ក្រសួង​វប្បធម៌​ចិន ចូលជួប​សម្ដែង​ការគួរសម និង ពិភាក្សា​ការងារ នៅ​ទីស្ដីការក្រសួង ។

បន្ទាប់ពី​បាន​សម្ដែង​ការគួរសម​រួចមក ឯកឧត្ដម Ma Mingquiang បាន​ជម្រាប​ថា​មជ្ឈមណ្ឌល​ខាងលើ​ជា​អង្គការ​អន្ដរ រដ្ឋាភិបាល ដែល​បង្កើតឡើង​ដោយ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំង ១០ និង​ចិន នៅ​ឆ្នាំ ២០១១ ដោយមាន​គោលបំណង​បម្រើ និង ជំរុញ​កិច្ចសហប្រតិបត្ដិការ​រ​វាង​រដ្ឋ​ជា​សមាជិក​អាស៊ាន និង​ប្រទេស​ចិន ក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ អប់រំ វប្បធម៌ និង​ទេស ចរណ៍ ហើយ​គោលបំណង​សំខាន់​នៃ​ជំនួប​នេះ​ គឺ​ដើម្បី​ជំរុញ​អនុវត្ដ​ឱ្យចេញ​ជា​ផ្លែផ្កា​នូវ​កិច្ចសហប្រតិបត្ដិការ​វិនិយោគ​ ក្នុង​វិស័យ​ក​សិកម្ម បន្ទាប់ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​ឯកអគ្គរដ្ឋទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ប៉េកាំង ។ ភាគី​លោក​ដឹង​ច្បាស់​ថា​កម្ពុ​ជាមាន​វិស័យ កសិកម្ម​ជា​ស្នូល​សេដ្ឋកិច្ច ហើយ​កំពុង​បង្កើន​ការនាំចេញ​ផលិតផល​កសិកម្ម​ជាប្រចាំ ហើយ​ចិន​ក៏​ជា​ប្រទេស​កសិកម្ម​មាន​បច្ចេកវិទ្យា ទំនើប​មួយចំនួន ដែល​រំពឹងថា​នឹង​អាចមាន​សក្ដានុពល​ក្នុងការ​អនុវត្ដ​កិច្ច្ចសហប្រតិបត្ដិការ ដើម្បី​ភាព​រីកចម្រើន​រួមគ្នា ។

ដើម្បី សន្ដិសុខ​ស្បៀង ចិន​ព្យាយាម​បង្កើន​ផលិតកម្ម និង​បន្ដ​នាំចូល​ស្រូវ​អង្ករ ។ នាពេលថ្មីៗនេះ គេ​បាន​បង្កើត ASEAN Investment Consortium ជា Umbrella organization ដោយមាន​សមាជិក​ជា​អ្នកវិនិយោគ​ឆ្នើម ដែល​ត្រូវបាន​ជ្រើសរើស​ពី​ក្នុងចំណោម បណ្ដាញ​វិនិយោគិន​ចិន​ប្រមាណ ៣៥,០០០ ។ សម្រាប់​កិច្ចការ​ប្រទេស មជ្ឈមណ្ឌល​នេះ​បាន​បង្កើត Cambodia Investment consortium គ្រប់គ្រង​ដោយ​គម្រោង​មួយ ដែលមាន​ថវិកា ៣៨,០០០ លាន​យន់ ដែល​ផ្ដោតលើ​វិស័យ​ជាច្រើន រួមទាំង​កសិកម្ម។

កម្ពុជា​អាច​ប្រើប្រាស់​ទីនោះ​ដើម្បី​បង្ហាញ​ពិភពលោក​ឱ្យឃើញ និង​យល់ដឹង​កាន់តែច្បាស់​អំពី​ផលិតផល និង​សក្ដានុពលភាព​កសិកម្ម របស់ខ្លួន។ មាន​ក្រុមហ៊ុន​ចិន​ជាច្រើន​ចាប់អារម្មណ៍​អំពី​ការវិនិយោគ​លើ​ការផលិត ឆ្លាក់ និង​នាំចេញ​គ្រឿង​សង្ហា​រឹម​ដែល​អាច​បន្ថែម តម្លៃ​រហូតដល់ ២ ដង ហើយ​អាច​ប្រើប្រាស់​វត្ថុធាតុដើម​តិច​ជាង រហូតដល់ ៣ ដង បើ​ប្រៀបធៀប​នឹង​តម្លៃ និង​របៀប​ផលិត សព្វថ្ងៃ។ ភាគី​ចិន​ក៏បាន​លើក​ជា​ជម្រើស​ដើម្បី​ជំរុញ​លើក​ទឹក​ចិ​ត្ដ​កសិករ​ដែលមាន​ដីស្រែ​ចម្ការ​តូច​ឱ្យ​ផ្គុំ​ចូលគ្នា​ក្នុង​ទម្រង់​ជា សហករណ៍ ឬ សហគមន៍​កសិកម្ម ហើយ​ធ្វើឱ្យ​គាត់​ក្លាយជា​ម្ចាស់​ភាគហ៊ុន ។ ព្រោះថា​គឺជា​ការលំបាក​នឹង​បង្កើន​ផលិតភាព និង ទិន្នផល​សម្រាប់ ដីស្រែ​ចម្ការតូចៗ មានន័យថា ជាការ​ចំ​បាច់​ដែល​ត្រូវ​បញ្ចូល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប គ្រឿងយន្ដ​កសិកម្ម និង ធាតុ​ចូលល្អៗ ។ ចិន​មានបទពិសោធន៍​ធ្វើឱ្យ​ទិន្ន ផល​ស្រូវ​នៅ​ឥណ្ឌូណេស៊ី​ដែល​ធ្លាប់តែ​បាន៥-៦ តោន ឱ្យ​កើន​រហូតដល់ ១៣,៥ តោន/ហិកតា ។ គេ បាន​បង្កើន​មជ្ឈមណ្ឌល ផលិត​ពូជស្រូវ​នៅ​ប្រទេស​ហ្វីលីពីន ព្រោះ​ចិន​មាន​លក្ខខណ្ឌ​អាកាសធាតុ​ខុសពី​ប្រទេស​អាស៊ាន។ ចិន​ក៏ តែង​យក​ចិ​ត្ដ​ទុកដាក់​អំពី ការទប់ស្កាត់​ការធ្វើឱ្យ​ខូច​បរិស្ថាន ជាពិសេស ឱនភាព​ដី​ដូចជា​ការហូរ​ច្រោះ​ជាដើម ។

ឯក​ឧត្ដ​រដ្ឋមន្ដ្រី ក៏បាន​ថ្លែងអំណរគុណ និង​ក្ដី​សោមនស្ស​រីករាយ​ដោយបាន​ជ្រាប​អំពី​បំណងល្អ​របស់​ភាគី​ចិន ក្នុងការ​ជំរុញ អនុវត្ដ​កិច្ចសហប្រតិបត្ដិការ ជាពិសេស​លើ​វិស័យ​កសិកម្ម ។ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​យក​ចិ​ត្ដ​ទុកដាក់​ខ្លាំង​លើ​សន្ដិសុខ​ស្បៀង ដោយ មាន​វិស័យ​កសិកម្ម​ជា​ផ្នែក​ដ៏​សំខាន់​នៅក្នុង​យុទ្ធសាស្ដ្រ​ចតុកោណ ។ កម្ពុជា​មានបំណង​នាំចេញ​អង្ករ​ឱ្យបាន​យ៉ាងតិច ១ លាន​តោន ត្រឹម​ឆ្នាំ ២០១៥ ហើយ​ឆ្នាំទៅ យើង​នាំចេញ​បានតែ​ប្រមាណ ០,៤ លាន​តោន ។ ដូច្នេះ គឺ​ត្រូវ​ជំរុញ និង​បង្កលក្ខណៈ​ងាយស្រួល​ជូន វិនិយោគិន​ក្នុងស្រុក និង​មកពី​បរទេស​ឱ្យ​បង្កើន​ការវិនិយោគ​លើ​ផលិតកម្ម កែច្នៃ និង​នាំចេញ​អង្ករ ។ ដើម្បី​ជំរុញ​វិនិយោគ និង កំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាល​ធ្លាប់​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ប៉ុន្ដែ​ទើបនឹង​ផ្អាក ។ ឯកឧត្ដម​រំពឹងថា​ភាគី​ចិន​នឹង​ផ្ដោតលើ​ការកែច្នៃ និង​ប​ម្លែ​ង ឬ កិនស្រូវ​ជា​អង្ករ ហើយ​នាំចេញ ។ មាន​វិនិយោគិន​ជាច្រើន​បាន និង​កំពុង​ផ្ដោតលើ​ម៉ាស៊ីន​កិ​ិ​ន​ស្រូវ តែ​គេ​ពុំ​ប្រាកដថា អាច​ប្រមូល​ទិញស្រូវ​ដែលមាន​គុណភាព​បាន​គ្រប់គ្រាន់ ។ ដូច្នេះ​ត្រូវ​គិតគូរ​ឱ្យបាន​ល្អ ហើយ​បើ​អាច គួរ​ធ្វើការ​សិក្សា​អង្កេត​ពិនិត្យ អំពី​ស្ថានការណ៍​ជាក់ស្ដែង និង​កិច្ច​ការដែល​គួរ​អនុវត្ដ ឬ ពង្រឹង ។

បន្ទាប់ពី​ភាគី​ចិន​បាន​ថ្លែងអំណរគុណ​ចំពោះ​ការចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​ដើម្បី​ទទួល​ជួប និង​គោរព​អញ្ជើញ​ឯកឧត្ដម រដ្ឋមន្ដ្រី និង​សហការី​ចូលរួម​ទស្សនា​ការសម្ដែង​សិល្បៈ​វប្បធម៌​ជនជាតិភាគតិច ដែល​រៀបចំ​ដោយ​ក្រសួង​វប្បធម៌​ចិន នៅ​សាល សន្និសីទ​ចតុមុខ នៅ​ម៉ោង ១៩ និង ៣០ នាទី នា​ថ្ងៃ​ដដែល​នេះ ជំនួប​ពិភាក្សា ខាងលើ​ត្រូវ​បានបញ្ចប់​ប្រកបដោយ​ភាពស្និទ្ធស្នាល និង​ទទួលខុសត្រូវ​ខ្ពស់ ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 290

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១៤

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ សហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 285

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតីភាពក្នុង​វគ្គ​បណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម» ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ នៅខេត្តចំនួន២

នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព​ក្នុងពិធី​បើក និងបិទវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 302

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ទទួលជួបជាមួយ​ ​ប្រតិភូសភាពាណិជ្ជកម្មរដ្ឋ​កាលីហ្វ័រញ៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារពិនិត្យលទ្ធភាពនៃការវិនិយោគក្នុងវិស័យកសិកម្ម

នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបជាមួយ​ ប្រតិភូសភាពាណិជ្ជកម្មរដ្ឋ​កាលីហ្វ័រញ៉ា​ ដឹកនាំដោយលោក...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 294

ឯកឧត្តម គង់ ច័ន្ទវាសនា ទទួលជួបពិភាក្សាការងារជាមួយ​ ឯកឧត្តមអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ក្នុងនាមជាប្រធានក្រុមការងារ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 308

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញពិនិត្យមើលទីតាំង និងជួបពិភាក្សាការងារជាមួយប្រជាសហគមន៍នេសាទអេកូទេសចរណ៍ «បឹងរំអិល» នៅស្រុកចិត្របុរី ខេត្តក្រចេះ

នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារពិនិត្យមើលទីតាំង និងជួបពិភាក្សាការងារជាមួយប្រជាសហគមន៍នេសាទអេកូទេសចរណ៍...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 331

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសជលផលនៅភូមិ សាស្ត្រស្រុកពោធិ៍រៀង ខេត្តព្រៃវែង

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនំាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំង...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 349

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតីភាព​បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព និងសុវត្ថិភាព​ការងារ​ក្នុងវិស័យកសិកម្មសម្រាប់មន្រ្តីកសិកម្មឃុំ» មកពីតំបន់មេគង្គលើ និងទន្លេសាប

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​​​ជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់​សុខភាព...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 362

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ និងឯកឧត្តមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ប្រចាំឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ និងឯកឧត្តមរដ្ឋលេខាធិការ រស់ សូដែន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងរបាយការណ៍...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 368

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ច ទទួល និងទទួលគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសឡាវ ដែលនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួល...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 365

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញដឹកនាំក្រុមការងារ​ជំនាញ​ជួបសំណេះសំណាលជាមួយប្រជាកសិករ និងពិនិត្យស្ថានភាព​មមាច​ត្នោតបំផ្លាញដំណាំស្រូវប្រាំង នៅស្រុកឆ្លូង ខេត្តក្រចេះ

នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​ជំនាញ​ជួបសំណេះសំណាលជាមួយប្រជាកសិករ...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 362

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ទទួលជួបជាមួយលោក​ Chris Howe នៃអង្គការ WWF អន្តរជាតិ​ ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារក្នុងភាពជាដៃគូ

នារសៀលថ្ងៃទី​២៨​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ទទួលជួបជាមួយលោក​ Chris Howe នាយកផ្នែកវាយតម្លៃការងារអភិរក្សប្រចាំតំបន់អាសុីអាគ្នេយ៍នៃអង្គការ...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 394

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យជលផលឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ ====================== នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងពិធីបើកនិងបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យជលផលឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានជលផល។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លោកស្រី ថ្នាក់ដឹកនាំនៃរដ្ឋបាលជលផល ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងនាយខណ្ឌរដ្ឋបាលជលផល រាជធានី ខេត្តទាំង២៥។ នាឱកាសនោះ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានរាយការណ៍អំពីលទ្ធផលជាវិជ្ជមាននៃការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផលក្នុងឆ្នាំ២០២៥ ដោយរក្សាបាននូវកំណើនផលនេសាទ ពិសេសត្រីទឹកសាបមានការកើនឡើងប្រមាណ១០% ធៀបនឹងឆ្នាំ២០២៤។ ឯកឧត្តមប្រតិភូបានគូសបញ្ជាក់ថា ការកើនឡើងនៃផលនេសាទទឹកសាបនេះ ដោយមានការខិតខំប្រឹងប្រែងទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទពីសមត្ថកិច្ចជំនាញជលផល រួមជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំងមានការចូលរួមផ្តល់ព័ត៌មានពីមហាជន។ ការកើនឡើងនូវផលនេសាទនេះ នាំឱ្យមហាជនមានការអបអរសាទរនិងសប្បាយរីករាយ។ ទន្ទឹមនឹងការកើនឡើងផលនេសាទ សត្វផ្សោតទន្លេមេគង្គក៏មានការកើនឡើងចំនួន៧ក្បាល គឺពី១០៤ក្បាល ដល់ ១១១ក្បាល។ ឯកឧត្តម ហាស់ សារ៉េត បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងសម្រេចបានសមិទ្ធផលថ្មីៗគួរជាទីមោទនៈរបស់ថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាលជលផលគ្រប់លំដាប់ថ្នាក់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត និងខណ្ឌរដ្ឋបាលជលផល ដែលបានអនុវត្តរយៈពេល១ឆ្នាំកន្លងមក។ សម្រាប់ទិសដៅអនុវត្តបន្ត ឯកឧត្តម ហាស់ សារ៉េត បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃ រដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត និងខណ្ឌរដ្ឋបាលជលផល ត្រូវយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗដូចជា ត្រូវពង្រឹងការការពារ និងការអភិរក្សធនធានជលផល ត្រូវចាត់វិធានការទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលឱ្យបានម៉ឺងម៉ាត់និងស្រាវជ្រាវអត្តសញ្ញាណជនសង្ស័យប្រព្រឹត្តបទល្មើស ត្រូវពង្រឹងការគ្រប់គ្រងវារិជាតិ និងការធ្វើអាជីវកម្មផល ផលិតផលជលផល ប្រកបដោយប្រសិទ្ធភាព ត្រូវជំរុញការអភិវឌ្ឍវារីវប្បកម្ម សិក្សាតម្រូវការទីផ្សារដើម្បីរៀបចំផែនការផលិតកម្មច្បាស់លាស់ និងលើកទឹកចិត្តវិស័យឯកជនក្នុងការវិនិយោគផ្នែកវារីវប្បកម្ម និងត្រូវពង្រឹងគុណភាព សុវត្ថិភាពផល ផលិតផលជលផល និងខ្សែច្រវាក់តម្លៃផលជលផល ដើម្បីលើកកម្ពស់ផលិតកម្មតាមស្តង់ដារ។ មុនបញ្ចប់កម្មវិធី ឯកឧត្តមរដ្ឋលេខាធិការនិងគណ:អធិបតី​បានអញ្ជេីញបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីមានស្នាដៃឆ្នេីមជាច្រេីននាក់ផងដែរ៕

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់...