វគ្គបណ្តុះបណ្តាលស្តីពីការប្រមូល និងធានាគុណភាពទិន្នន័យកសិកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល

ចេញ​ផ្សាយ​ ២៨ ឧសភា ២០២៦ 177

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីការប្រមូល និងធានាគុណភាពទិន្នន័យកសិកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ និង ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ការប្រមូល និងធានាគុណភាពទិន្នន័យកសិកម្ម» នៅខេត្តកំពត ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់២៨ ខែឧសភា ឆ្នាំ២០២៦។
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការមកពីនាយកដ្ឋានសំខាន់ៗចំនួន៣ រួមមាន៖ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នាយកដ្ឋានបរិវត្តកម្មឌីជីថល និងនាយកដ្ឋានផែនការ និងស្ថិតិ។
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានគូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៤៖
១. អភិវឌ្ឍសមត្ថភាពក្រុមការងារថ្នាក់ជាតិឱ្យកាន់តែយល់ច្បាស់ពីការប្រើប្រាស់ CAOs Farmbook App
២. ធានាបាននូវការគ្រប់គ្រង Admin Dashboard ប្រកបដោយប្រសិទ្ធភាព
៣. ស្វែងយល់ពីរបៀបបង្កើតផ្ទាំង និងគ្រប់គ្រងទិន្នន័យ ដោយប្រើប្រាស់កម្មវិធី Power BI
៤. បង្កើតប្រព័ន្ធទំនាក់ទំនង និងវិធានការធានាគុណភាព សម្រាប់ការប្រមូលទិន្នន័យឱ្យមានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍ណែនាំឱ្យនាយកដ្ឋានទាំង៣ ត្រូវបង្កើនកិច្ចសហការគ្នាឱ្យបានស្អិតរមួត ក្នុងកិច្ចការប្រមូល និងគ្រប់គ្រង់ទិន្នន័យវិស័យកសិកម្ម ប្រកបដោយសុក្រឹតភាព គុណភាព និងគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការរៀបចំផែនការគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មជាតិ៕
 

 

Other News
ចេញ​ផ្សាយ​ ៣ មិថុនា ២០២៦ 151

កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញ ផលិតផលសាច់គោ និងមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន

ក្នុងឱកាសជំនួបទ្វេភាគីរវាង ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងលោកជំទាវរដ្ឋមន្ត្រី Sun Meijun នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា...
ចេញ​ផ្សាយ​ ៣ មិថុនា ២០២៦ 128

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញចុះពិនិត្យ និងតាម​ដាន​វឌ្ឍនភាពការងារដាំដុះបន្លែ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ​ជនភៀសសឹក និងកងកម្លាំងការពារព្រំដែនភូមិសាស្ត្រខេត្ត​ឧត្តរមានជ័យ

នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកក្រុម​ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តឧត្តរមានជ័យបានចុះពិនិត្យ...
ចេញ​ផ្សាយ​ ៣ មិថុនា ២០២៦ 134

ឯកឧត្តម ប្រាក់ ដាវីដ ៖ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE26) គឺជាព្រឹត្តិការណ៍កសិកម្មដ៏ធំបំផុតលើកទី២ ក្នុងគោលដៅលើកកម្ពស់​ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ ជំរុញការច្នៃប្រឌិត និងការកែច្នៃ​កសិផល ក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា

នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ច​ប្រជុំ​ពិភាក្សារៀបចំកម្មវិធី «ផ្សព្វផ្សាយវេទិកា...
ចេញ​ផ្សាយ​ ៣ មិថុនា ២០២៦ 146

ប្រតិភូក្រសួងកសិកម្ម ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីប្រព័ន្ធកសិកម្មកកើតឡើងវិញនិងប្រកបដោយភាពធន់ នៅប្រទេសឥណ្ឌូនេស៊ី

នៅថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំមន្រ្តីបង្គោលតាមអនុវិស័យដំណាំ និងមន្ត្រីបង្គោលអនុវិស័យស្រាវជ្រាវ...
ចេញ​ផ្សាយ​ ២ មិថុនា ២០២៦ 414

ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation)

ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ...
ចេញ​ផ្សាយ​ ២ មិថុនា ២០២៦ 391

ក្រសួងកសិកម្មធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី៦របស់ក្រុមការងារជំនាញអនុវត្តវារីវប្បកម្មល្អអាស៊ាន (6th EWG-ASEAN GAqP)

នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព និងថ្លែងសុន្ទរកថាស្វាគមន៍ក្នុងពិធីបើកកិច្ចប្រជុំលើកទី៦...
ចេញ​ផ្សាយ​ ២ មិថុនា ២០២៦ 396

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៤០០គីឡូក្រាម ស៊ុតទាចំនួន ១ ៣៥០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៤០០គីឡូក្រាម...
ចេញ​ផ្សាយ​ ១ មិថុនា ២០២៦ 596

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហ៊ួរ ដឹកនាំកិច្ចប្រជុំ ពិនិត្យវិធានការគាំទ្របងប្អូនកសិករ ក្នុងរដូវវស្សាឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហ៊ួរ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «វិធានការត្រៀមលក្ខណៈ និងបង្ការហានិភ័យក្នុងវិស័យកសិកម្ម...
ចេញ​ផ្សាយ​ ៣១ ឧសភា ២០២៦ 722

ការធ្វើទំនើបកម្មប៉ុស្ត៍កាំពី ដែលនឹងបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ និង​ប្រើ​ប្រាស់ដ្រូនសម្រាប់ការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ ចាប់ផ្ដើម​ដំណើរការ

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ និងជាអ្នកទទួលបន្ទុកការងារអភិរក្សជលផល នៃក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានចុះពិនិត្យវឌ្ឍនភាពដំណើរការ...
ចេញ​ផ្សាយ​ ៣១ ឧសភា ២០២៦ 708

លោកជំទាវ អ៊ឹម រចនា៖ សហគមន៍នេសាទអេកូទេសចរណ៍ «បឹងរំអិល» នឹងប្រែក្លាយជាតំបន់ទេសចរណ៍ប្រកបដោយ​សក្ដានុពល​មួយ ហើយជួយលើកស្ទួយជីវភាពប្រជាសហគមន៍​នេសាទនៅ​តំបន់នេះ

នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុ​រដ្ឋ​លេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះ​ពិនិត្យវឌ្ឍនភាព​​​នៃការសាងសង់ស្នាក់ការសហគមន៍នេសាទអេកូទេសចរណ៍...
ចេញ​ផ្សាយ​ ៣០ ឧសភា ២០២៦ 784

ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីភាពបើកអង្គវិបស្សនា​ពិភាក្សា​ ស្តីពីការរៀបចំផែនការសកម្មភាព​ និងផែនការថវិកាឆ្នាំ២០២៧​ របស់ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ

នាថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីភាពបើកអង្គវិបស្សនា​ពិភាក្សា​ ស្តីពីការរៀបចំផែនការសកម្មភាព​...