ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារជំនាញចុះពិនិត្យ និងបង្ក្រាបបទល្មើសនេសាទចំនួនពីរស្រុក ក្នុងខេត្តកំពង់ឆ្នាំង

ចេញ​ផ្សាយ​ ២៨ សីហា ២០២៥ 1217

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ រួមមានលោក ឈិន តួ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងសហការី កងកម្លាំងបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប រួមមានប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង វរ:សេនាតូច ង៧០ វរៈសេនាតូច ង៩១១ លោក យ៉ែម លក្ខិណា គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង និងសហការី សរុបផទាំងអស់៣៧នាក់ ដើម្បីចុះពិនិត្យ និងបង្ក្រាបបទល្មើសនេសាទចំនួនពីរស្រុក ក្នុងខេត្តកំ់ពង់ឆ្នាំង។

ក្នុងដំណើរបេសកកម្មនេះ ក្រុមការងារបានចុះប្រតិបត្តិការបង្ក្រាបបទល្មើស នេសាទក្នុងភូមិសាស្ត្រ ចំណុចអង្គរទ្វីប ដល់ទំនប់ ឃុំស្វាយរំពា ស្រុកកំពង់លែង និងចំណុចបឹងសួង ភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ព្រមទាំងរឹបអូស លបលួចប្រើឧបករណ៍នេសាទខុសច្បាប់មួយចំនួនតូច ដូចជា របាំងសាច់អួន ០១ករណី ស្មើនឹង ៤កន្លែង ប្រវែង ៤០០ ម៉ែត្រ បង្គោល ១៦០ ដើម លបលូ ៦មាត់  របាំងស្បៃមុងចំនួន០១ករណី ស្មើនឹងចំនួន ២០កន្លែង ប្រវែង ១៨៤០ម៉ែត្រ បង្គោល ៦៩០ដើម លបលូ ២២ មាត់ និងចាក់លែងត្រីចម្រុះចូលទន្លេសាបវិញចំនួនប្រមាណ ១៤៥គីឡូក្រាមផងដែរ។

បើតាមឯកឧត្តមអនុរដ្ឋលេខាធិការ ក្រុមការងារបានចុះពិនិត្យ និងវាយតម្លៃឃើញថា សកម្មភាពបទល្មើសនេសាទ មានការថយចុះគួរឱ្យកត់សម្គាល់។

ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារចម្រុះ ដែលឈរជើងនៅតាមភូមិសាស្រ្ត របស់ខ្លួន សហការជាមួយក្រុមការងារ កងយោធពលខេមរភូមិន្ទ ទទួលបន្ទុកការងារទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិក្នុងបឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង និងផ្ដល់អនុសាសន៍ជូនក្រុមការងារ សហការគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ក្នុងការអនុវត្តភារកិច្ច ជួយអភិរក្ស ដើម្បីអភិវឌ្ឍន៍ធនធានជលផលនៅបឹងទន្លេសាប និងបន្តប្រឹងប្រែងបង្រ្កាបបទល្មើសនេសាទ ឆក់ចល័ត និងការពារកន្លែងអភិរក្សជលផល ចែកវេនចេញល្បាតទាំងយប់-ថ្ងៃ រួមគ្នាទប់ស្កាត់បទល្មើសនេសាទឱ្យកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា៕

 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 25

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោង EMPOWER ដើម្បីលើកកម្ពស់ជីវភាព កាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់របស់កសិករនៅខេត្តសៀមរាប

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 27

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាឆ្លុះបញ្ចាំងពីការជំរុញផលិតកម្ម​ ដំណាំកសិផលប្រកបដោយនិរន្តរភាព និងការលើកកម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី២៧-២៨ និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 37

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសម្របសម្រួលផ្គូផ្គងដៃគូវិស័យឯកជន ជាមួយសហគមន៍កសិកម្មជីរោទ៍រុងរឿង នៅខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំសម្របសម្រួលផ្គូផ្គងដៃគូវិស័យឯកជន ជាមួយសហគមន៍កសិកម្មជីរោទ៍រុងរឿង...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 43

ឯកឧត្តមអនុរដ្ឋលេខាធិការ​ ជា​ ឆេង​ អញ្ជើញចុះសំណេះសំណាល និងចែកជូនពូជស្រូវដល់ប្រជាពលរដ្ឋ​ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 386

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០២៦​ ក្នុងបេសកកម្មបម្រើប្រជាពលរដ្ឋ ក្នុងការស្តារពីផលប៉ះពាល់ក្រោយគ្រោះទឹកជំនន់ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 393

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ញើញជួបសំណេះសំណាល និងនាំយកស្រូវពូជមកចែកជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលបានរងការខូចខាតដំណាំស្រូវដោយសារគ្រោះទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 422

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីជួប «សំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង»

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 424

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម​ ស៊ីថុល អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីពាក់ព័ន្ធនឹងច្បាប់ស្ដីពីព្រៃឈើ ជូនដល់មន្ត្រីសមត្ថកិច្ចព្រៃឈើខាងជើងបឹងទន្លេសាប

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម​ ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីពាក់ព័ន្ធនឹងច្បាប់ស្ដីពីព្រៃឈើជូនដល់មន្ត្រីសមត្ថកិច្ចព្រៃឈើខាងជើងបឹងទន្លេសាប...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 443

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤៨ នៅប្រទេសសឹង្ហបុរី

នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ាន...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 407

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងខេត្តចំនួន២

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើស...
ចេញ​ផ្សាយ​ ២៩ តុលា ២០២៦ 535

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានបន្តប្រមូលស៊ុតទាចំនួន ៨៨០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានបន្តប្រមូលស៊ុតទាចំនួន ៨៨០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា...
ចេញ​ផ្សាយ​ ២៩ តុលា ២០២៦ 530

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោកជំទាវ Grace Fu នៃសាធារណរដ្ឋសិង្ហបុរី

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោកជំទាវ...