ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យតំណាងរដ្ឋបាលគ្រប់គ្រងគុណភាព ត្រួតពិនិត្យ និងចត្តាឡីស័ក (AQSIQ) នៃសាធារណៈរដ្ឋប្រជាមានិតចិន ចូលជួបសំដែងការគួសម

ចេញ​ផ្សាយ​ ២០ កុម្ភៈ ២០១៨ 3913

នៅវេលាម៉ោង ៥រសៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យតំណាងរដ្ឋបាលគ្រប់គ្រងគុណភាព ត្រួតពិនិត្យ និងចត្តាឡីស័ក (AQSIQ) នៃសាធារណៈរដ្ឋប្រជាមានិតចិន ចូលជួបសំដែងការគួសម នៅឯទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចជំនួបនេះធ្វើឡើង ក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិន ជាពិសេសលើការជំរុញការនាំចេញផលិតផលកសិកម្មពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិនអោយកាន់ តែទូលំទូលាយ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសដំណើរទស្សនកិច្ចកន្លងមក របស់គណប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលការស្វាគមន៏យ៉ាងកក់ក្តៅពីភាគីចិន។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថាជារួមប្រទេស ទាំងពីរ មានកិច្ចសហប្រតិបត្តិការល្អនឹងគ្នា ដោយឡែកនៅកម្រិតបច្ចេកទេសមួយចំនួន មិនទាន់បានទទួលការគាំទ្រពេញទំហឹងនៅឡើយ ជាក់ស្តែងពិធីសារនៃការនាំចេញផលិតផល កសិកម្មមួយចំនួននៅពុំទាន់បានចុះហត្ថលេខា ហើយធ្វើអោយវិស័យឯកជន ក៏ដូចជាអ្នកវិនិយោគទុនមួយចំនួននៅមិនទាន់បានទទួលផលពីការនាំចេញ កសិផលទាំងនោះ នៅឡើយ។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើអោយភាគីចិនពិនិត្យពិចារណាក្នុងការជំរុញការចុះពិធីសារនេះអោយបានឆាប់រហ័សដើម្បីលើកស្ទួយដល់ប្រជាកសិករកម្ពុជា។ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើអោយ AQSIQ ជំរុញការចុះពិធីសារលើការនាំចូលផលិតផលកសិកម្មពីកម្ពុជាអោយបានច្រើន ដើម្បីអាចផ្តល់លទ្ធភាពដល់ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយ បណ្តាសហគ្រាសនានានៅកម្ពុជា ក្នុងការរៀបចំយន្តការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលកសិកម្មកម្ពុជាអោយកាន់តែទូលំទូលាយ ព្រមទាំងអាចធានាបាននូវ ទីផ្សារមួយច្បាស់លាស់ដល់កសិករកម្ពុជា។ លោក Li Jianjun ប្រធាននាយកដ្ឋានអនាម័យ និងភូតគាមអនាម័យ និងមជ្ឈមណ្ឌលស្រាវជ្រាវបទបញ្ញតិបច្ចេកទេសនិងស្តង់ដាអន្តរជាតិ នៃ AQSIQ បានថ្លែងអំណរគុណដល់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានកសិកម្ម ដែលបានផ្តល់កិច្ចសហការល្អជាមួយ AQSIQ យ៉ាងកក់ក្តៅ។ ដំណើរទស្សនកិច្ចលើកនេះ លោកនិង គណប្រតិភូ បានចុះពិនិត្យទីតាំងរោងម៉ាស៊ីនស្រូវអង្ករចំនួន២០ទីតាំង ដែលជាទីតាំងរៀបចំវេចខ្ចប់អង្ករសម្រាប់នាំចេញទៅកាន់ប្រទេសចិន។ លោកបានបញ្ជាក់ថា ថ្នាក់ដឹកនាំ របស់ប្រទេសចិន មានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការពង្រឹងគុណភាព និងសុវត្ថិភាព ចំណីអាហារទៅកាន់ប្រទេសចិន។ តាមរយៈនៃដំណើរបេសកកម្មរបស់លោក និងគណប្រតិភូ បានពិនិត្យឃើញថា អង្ករនៅកម្ពុជាមានគុណភាពល្អ និងមានសុវត្ថិភាពខ្ពស់ ហើយលោកនឹងធ្វើការរាយការណ៏ជូនថ្នាក់ដឹកនាំ AQSIQ ដើម្បីអោយទទួលយក នូវអង្ករកម្ពុជាពីរោងម៉ាស៊ីនស្រូវអង្ករទាំងនោះ។ ឆ្លើយតបទៅនឹងសំណើរបស់ ឯកឧត្តមរដ្ឋមន្រ្តី លោកនឹងធ្វើការពាំនាំនូវសំណើទាំងនោះទៅកាន់ថ្នាក់ដឹកនាំ AQSIQ ដើម្បីពន្លឿន ការចុះពិធីសារជាមួយកម្ពុជាអោយបានឆាប់រហ័ស។ ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថាតាមរយៈនៃកិច្ចប្រជុំនាពេលនេះ នឹងជួយជំរុញអោយកិច្ចសហប្រតិបត្តិលើការនាំផលិតផលកសិកម្មពីកម្ពុជាកាន់តែមានភាពទូលំទូលាយ ហើយស្ថាប័នទាំងពីរនឹងអនុវត្តកិច្ចការងារនេះកាន់តែស្និទ្ធស្នាលជាងមុនបន្ថែមទៀត។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 135

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 131

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 136

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 141

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 144

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 309

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 275

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 282

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 308

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 323

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 351

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 427

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...