ព័ត៌មានផ្សេងៗទៀត
នាសប្តាហ៍កន្លងទៅនេះ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្រ្តីនីតិកម្មកសិកម្មខេត្តបានចុះត្រួតពិនិត្យប្រតិបត្តិការលាយផ្សំ វេចខ្ចប់ជាថ្មីជីកសិកម្មចំនួន២ទីតាំង និងដេប៉ូលក់ជី-ថ្នាំកសិកម្ម បានចំនួន៦៧ទីតាំង ក្នុងខេត្តគោលដៅដោយបានណែនាំអំពីការរៀបចំទុកដាក់ឱ្យបានត្រឹមត្រូវទៅតាមបច្ចេកទេស ដើម្បីធានាសុខុមាលភាព និងភាតរភាពបរិស្ថានដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងនោះ។
ជាមួយនោះ មន្រ្តីជំនាញបានណែនាំដល់ដេប៉ូលក់ជី-ថ្នាំកសិកម្មត្រូវដាក់លក់តែផលិតផលដែលមានកាចុះបញ្ជិកាត្រឹមត្រូវតាមនីតិវិធី , ជៀសវាងការលក់ជី-ថ្នាំកសិកម្មខុសច្បាប់តាមអនឡាញ និងការបន្តពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងជី-ថ្នាំកសិកម្មប្រកបដោយមន:សិការវិជ្ជាជីវៈ ។