ឯកឧត្តមរដ្ឋមន្ត្រី​​ស្នើ​ឲ្យ​អភិរក្ស​មច្ឆជាតិ​នៅ​ភូមិភាគ​ឦសាន

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4432

ឯកឧត្តមរដ្ឋមន្ត្រី​ក្រ​សូង​កសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ ​ជំរុញ​ឲ្យ​មន្ត្រី​ក្រោមឱ​វាទរួម​គ្នា​អភិរក្ស​ធនធាន​ម​ច្អ​ជាតិ ​នៅ​តាមដងទន្លេមេគង្គនៅភូមិភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា។ ឯកឧត្តមបណ្ឌិត ​ច័ន្ទ សារុន ​អះអាង​យ៉ាង​ដូច្នេះ​ នៅក្នុង​ខ​ណះ​ពេលដែល​ឯកឧត្តម ​បាន​ចុះទៅពិនិត្យ​ការងារ​នៅ​ខេត្តក្រចេះ​កាលពីពេលថ្មីៗកន្លងទៅនេះ។

ឯកឧត្តមបណ្ឌិត ​ច័ន្ទ សារុន បាន​មាន​ប្រសា​ស​ន៏​ថា ក្រសួង​សូម​ស្នើរ​ឲ្យ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ និង​ស្ទឹងត្រែង​ ​និង​រដ្ឋបាល​ជលផល​ថ្នាក់កណ្តាល​ សហកា​ជាមួយនឹង​អង្គការ​ជាតិ និង​អន្តរជាតិ ​ដើម្បី​រួមគ្នា​អភិរក្ស​ការពារ​ធនធាន​មច្ឆជាតិ​ នៅ​ភូមី​ភាគ​ឦសាន​នៃ​ប្រទេស។

តាម​ការអះអាង​របស់​ឯកឧត្តម ​ពពួក​ត្រី​ដែល​ឯកឧត្តមស្នើ ​និង​ជុំរុញ​ឲ្យ​មន្ត្រី​ក្រោមឱ​វាទ​អភិរក្ស​នោះ​ មានដូចជា​ត្រី​ផ្សោត​ទឹកសាប​ ពពួកត្រី​កម្រផ្សេងៗទៀត​ ដូចជា​ត្រី​កម្រផ្សេងៗទៀត​ដូចជា​ត្រី​គល់រាំង ត្រី​រាជ ត្រី​ក្រាយ និង​ត្រី​ក្របី​ជាដើម។

ឯកឧត្តមបាន​បញ្ជាក់ថា” ត្រី​ផ្សោត ​គឺជា​អត្ត​ស​ញ្ញណ​របស់​ខេត្ត​ របស់​ប្រទេស​កម្ពុជា​ផងដែរ យើង​ត្រូវតែ​ការពារ​ឲ្យ​បាន​គង់វង្ស ហើយ​ត្រី​មេ​ពូជ​ក៏​ត្រូវតែ​ការពារ។ ឯកឧត្តម ​បាន​បន្ត​ជាការ​កត់សម្គាល់​សត្វ​ផ្សោត ​ដែល​ជាម​ច​ហ​ឆ្ឆា​ដ៏​កម្រ​នេះ​តែងតែ​ស្លាប់​ជា​រៀងរាល់ឆ្នាំ​ ហើយ​គេ​មិនទាន់​បានដឹង​អំពី​មូលហេតុ​វិទ្យាសាស្ត្រ​ច្បាស់លាស់​នៅឡើយ។

យោងតាម​តួលេខ​របស់​រដ្ឋ​បាលជ​ល​ផល​បង្ហាញថា នៅតាម​ដង​ទន្លេមេគង្គ​ចន្លោះ​ពី​ខេត្តក្រចេះ​ដល់​ស្ទឹងត្រែង មាន​អន្លង់​ត្រី​មេ​ពូជ​ប្រមាន៩៧អន្លង់​ ហើយ​អន្លង់​ទាំងនោះ​មានជំ​ម្រៅ​ចាប់ពី៤ម៉ែត​ទៅដល់១០០ម៉ែត​នៅ​រដូវប្រាំង។ ឯកឧត្តមបណ្ឌិត ​ច័ន្ទ សារុន​ បាន​បញ្ជាក់ថា” អន្លង់​ទាំងនោះ​ ត្រូវការពារ​វា​ជា​ដែន​ជ​ម្រ​ល​របស់​ត្រី​ប្រមាណ២០០ប្រភេទ ហើយ​នៅ​ក្នុងនោះ​ត្រី​រាជ ត្រី​គល់រាំង ត្រី​ត្រសក់ ត្រី​ក្រាយ និង​ត្រី​ក្របី ក៏មាន​ដែន​ជម្រក​នៅ​អន្លង់​ទាំងនោះ​ផងដែរ។

នៅក្នុងឱ​កាស​នោះ​ឯកឧត្តម ក៏បាន​ពិនិត្យ ​និង​ស្វែងយល់​មើល​ការងារ​កសិកម្មផ្សេងៗទៀត​ ដូចជា​ការងា​បសុសត្វ កា​គ្រប់គ្រង​បទល្មើស​ព្រៃឈើ ការងារ​ល​កសិកម្ម​ដំណាំ​ស្រូវ​ជាដើម។ ឯកឧត្តម​បានស្នើ​ឲ្យ​រដ្ឋបាល​ព្រៃឈើ និង​រដ្ឋ​បាន​ជលផល​ ធ្វើ​កិច្ច​សហ​ប្រ​តិ្ត​ការ​គា្ន នៅក្នុង​ការចុះ​ទប់ទល់​ និង​ប​ង្រោ្ក​ប​បទល្មើស​រុករាន​ព្រៃឈើ និង​បទល្មើស​នេសាទ ។ បន្ត​ជំរុញ​និង​យក ចិត្ត​ទុកដាក់​លើ​ការចាក់​ថ្នាំ​បង្ការ​និង​ទប់ស្កាត់​ជំងឺ​សត្វ ជំរុញ​ផលិតកម្ម​កសិកម្ម​គ្រួសារ​ជាដើម៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 140

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 156

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 161

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 345

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 363

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យការដំឡើងទ្រុងមាន់ និងផ្ទះសំណាញ់ ពីគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 371

លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (M&E PSI)»

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 422

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 557

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នឹងយាងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ឆ្នាំនេះផងដែរ!

នេះឱកាសល្អមួយមិនអាចរំលងបាន សូមចូលរួមព្រឹត្តិការណ៍កសិកម្ម CAFE26 នៅកោះពេជ្រ ជាមួយ ទ្រង់តូច នរោត្តម ជេនណា! ចូលរួមដោយសេរី ពីថ្ងៃទី ២៣-២៥ តុលា ខាងមុខនេះដើម្បី៖ — ស្វែងយល់ពីបច្ចេកវិទ្យាកសិកម្ម...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 703

លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 699

ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 706

ឯកឧត្តមរដ្ឋមន្ត្រី ឌិត​ ទីណា​ អញ្ជើញជួបជាមួយ​ លោកជំទាវ Annie Genevard ក្នុងជំនួបពិភាក្សាការងារទ្វេភាគី

នាព្រឹកថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ព្រមទាំងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបជាមួយ​ លោកជំទាវ...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 739

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់បញ្ញាសប្បនិម្មិត(AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ» ជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...