ព័ត៌មានផ្សេងៗទៀត
នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបជាមួយលោកស្រី Takhmina Nagumanova អគ្គនាយករងនៃក្រុមហ៊ុនជី KazAzot និងសហការី ក្នុងជំនួបពិភាក្សាការងារ នៅទីក្រុងអាស្តាណា ប្រទេសកាហ្សាក់ស្ថាន។
កិច្ចពិភាក្សានេះ គឺដើម្បីស្វែងយល់ពីលទ្ធភាពនៃការផលិត និងផ្គត់ផ្គង់ជីរបស់ក្រុមហ៊ុនជី KazAzot ដែលជាក្រុមហ៊ុនផលិតជីអាសូត(N) នៃប្រទេសកាហ្សាក់ស្ថាន ព្រមទាំងពិភាក្សាពីមធ្យោបាយដឹកជញ្ជូនពីប្រទេសកាហ្សាក់ស្ថានមកកាន់ប្រទេសកម្ពុជា៕