ចម្ការកៅស៊ូ​របស់​ក្រុមហ៊ុន​សំរោង​រ៉ាប់​ប៊ើ​រ​កំពុងតែ​ទៅមុខ

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 5451

សកម្មភាព​ដាំ​ដុះ​កៅស៊ូ​នៅ ឃុំ​ស្រែ​ណួ​យ ស្រុក​វ៉ារិន ត្រូវបាន​គេ​មើលឃើញថា កំពុងតែ​ដំនើរ​ការល្អ​គួរ​ជាទី​សង្ឃឹម ​នាពេល​អនាគត។ កាលពី​ថ្ងៃទី ៣១ខែ​មិនា កន្លងទៅនេះ​លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ អមដំនើរ​ដោយ​ថ្នាក់ដឹកនាំ​អង្គភាព​នាយកដ្ឋាន​ពាក់ព័ន្ធ និងមន្ត្រី​បច្ចេកទេស​មួយចំនួន បាន​ចុះ​ពិ​និ​ត្រ​មើល​ការលូតលាស់​ដំនាំ​កៅស៊ូ​ថ្នាល​បណ្តុះ​កូន​កៅស៊ូ​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច សំរោង​រ៉ាប់​ប៊ើ​រ អ៊ី​ន​ដាស​ស្រី្ទ ភី​ធី​អ៊ី អិ​ល​ធី​ឌី នៅ​ភូមិ​ព្រៃ​ខ្នុរ ឃុំ​ស្រែ​ណួ​យ ស្រុក​វ៉ារិន ។

មន្ត្រី​រួម​ដំនើរ​ជាមួយ ​បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ថ្ងៃទី ០២ ខែមេសា​ថា​នៅ​ទីនោះ តំណាង​ក្រុមហ៊ុន​បានអោយដឹងថា ចាប់តាំងពី​ឆ្នាំ២០០៦ មកដល់​ឆ្នាំ២០០៨ បាន​ដាំ​កៅស៊ូ​បាន​លើ​ផ្ទៃដី១.៧៧២ ហិច​តា។

ជា​រូ​ម​កូន​កៅស៊ូ​បាន​ដាំ​កន្លងមក មាន​ស្ថានភាព​ដុះ​សំរាប់​ឆ្នាំ២០០៩-២០១០ លើ​ផ្ទៃដី ៥២០ហិច​តា​ដោយបាន​ធ្វើការ​រៀបចំ បាន​មួយ​ភាគរយ និង ត្រៀមលក្ខណៈ​ដាំ​ដុំ​នៅតាម​អនុតំបន់​ជារួម​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ផ្លូវ ស្ពាន សាលារៀន អាង​ស្តុ​ប​ទឹក និង​អគ្គា​ស្នាក់នៅ​សម្រាប់​បំរើកា​រងារ និង​ផ្ទះ​កម្មករ។

លោក​រដ្ឋមន្ត្រី ​និង​សហការី​បាន​បន្តទៅ​ពិ​និ​ត្រ​មើល​ច្បារ​ពូជ​កៅស៊ូ​ក្នុង​លក្ខណៈ​ត្រៀម​បម្រុង​កូន​កៅស៊ូ​ប្រមាណ៥១៣.៩៤៥ដើម ​និង​បំបៅ​បានកូន​កៅស៊ូ​បាន​ចំនួន២៥០.៦៦៦ដើម​សម្រាប់​ត្រៀម​ដាំ​ដុះ​ក្នុង​ផែនការ​ឆ្នាំ២០១០ នេះ។ លោក រដ្ឋមន្ត្រី​បាន​កោត​ស​សើរ​និង​វាយ​តំលៃ​ខ្ពស់ ។ ជាពិសេស​ការខិតខំ​ប្រឹង​ប្រែង​របស់​ក្រុមហ៊ុន​ទៅលើ​ការអនុវត្ត​ន៌​គំរោង​វិនិយោគ​បន្ទាប់ពី​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​អនុញ្ញាតិ​ជា​គោល​ការ​ណ៌​ពី​រាជរដ្ឋាភិបាល។ លោក​បាន​ផ្តល់នូវ​ការណែនាំ​មួយចំនួន ដែល​ក្នុងនោះ​ស្នើរ​អោយ​ប្រុងប្រយ័ត្ន និង ការពារ​ភ្លើង​ឆេះ​កូន​កៅស៊ូ។

យកចិត្តទុកដាក់ និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ​អោយបាន​ល្អ។ដើម្បីអោយ​ដំនើរការ​វិនិយោគ​នេះ សម្រេចបាន​ទៅតាម​ផែនការ​ដូច​បាន​គ្រោងទុក ​ហើយក៏​ត្រូវ​យកចិត្តទុកដាក់​ទៅលើ​សុខទុក្ខ​និង​ជីរ​ភាព​រស់រ​នៅ​របស់​កម្មករ​ដែលជា​កម្មករ​ដែលជា​ដៃគូ​មិនអាច​ខ្វះ​បាន នៅក្នុង​ដំណើរការ​អនុវត្ត​ន៌​គម្រោង​វិនិយោគ​ដាំ​ដុះ​កៅស៊ូ​អោយ​មានការ​ជឿនលឿន​ទៅមុន ។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា អ្វីដែល​លោក​ចង់ឃើញ ក៏ដូចជា​ប្រមុខ​រដ្ឋាភិបាល​ចង់បាន គឺ​ប្រែក្លាយ​តំបន់​នេះ​ទៅជា​មួលដ្ឋាន​ផលិតកម្ម-អាជីវកម្ម​កៅស៊ូ​នាពេល​អនាគត​ដ៏​ខ្លី​ខា​មុខ​នេះ ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 237

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 304

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 784

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 844

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 919

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 857

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 945

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 876

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 946

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1203

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1352

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...