អបអរ​ទិវា​អន្តរជាតិ​នារី​​ ​៨​មីនា​ ​ខួប​លើក​ទី​១០៣​ ​ឆ្នាំ​២០១៤​

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 3646

នៅ​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៤ បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី៨ មីនា ខួប​លើក​ទី១០៣ ឆ្នាំ២០១៤ ក្រោម​ប្រធានបទ “ សមភាព​នៃ​ការអប់រំ មាន​សារៈសំខាន់​ក្នុង​កិច្ចអភិវឌ្ឍន៍​សង្គម ” ដែល​ពិធី​នេះ​ប្រព្រឹត្ត​ក្រោ​អធិបតីភាព​ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយមាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​លោកជំទាវ អ៊ឹម ស៊ីថែ រដ្ឋលេខាធិការ​តំណាង​ក្រសួង​កិច្ចការនារី ឯកឧត្តម លោកជំទាវ ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាង​គ្រប់​អង្គភាព​ទាំងអស់​សរុប​ជាង៣០០នាក់ ក្នុងនោះ​តំណាង​នារី​អញ្ជើញ​មកពី​គ្រប់​អង្គភាព​ក្រោម​ឱវាទ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ទាំងអស់២៥០នាក់។ ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​សេចក្តី​នឹករលឹក​ដ៏​ជ្រាលជ្រៅ​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ព្រមទាំង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត  ប៊ុន រ៉ានី ហ៊ុន សែនជូន​ចំពោះ​បងប្អូន​នារី​ជា​មន្ត្រីរាជការ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ទាំងអស់ ដែល​កំពុង​ប្រារព្ធ​ខួប​លើក​ទី១០៣ នៃ​ទិវា​អន្តរជាតិ​នារី​ដ៏​ថ្លៃថ្លា​នេះ ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន តែងតែ​យកចិត្តទុកដាក់​ការពារ និង​លើកកម្ពស់​តម្លៃ​នៃ​នារី​ខ្មែរ​យើង​ផ្សារភ្ជាប់​ទៅនឹង​ចលនា​ដ៏​សកម្ម​របស់​នារី​ទូទាំង​ពិភពលោក។

            បន្ទាប់ពី​បាន​ស្តាប់​នូវ​របាយការណ៍​របស់​លោកស្រី អ៊ួ​ង ហេង តំណាង​នារី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បាន​រៀបរាប់​អំពី​សកម្មភាព​លម្អិតរ​បស់​ក្រុមការងារ​យេនឌ័រ​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នា​រយៈពេល១ឆ្នាំកន្លងមក លោកជំទាវ អ៊ឹម ស៊ីថែ បាន​ជម្រាបជូន​អង្គពិធី​ផងដែរ​ថា ក្នុងចំណោម​ប្រទេស​ចំនួន៣៦ក្នុង​ពិភពលោក ប្រទេស​កម្ពុជា​បានរៀបចំ និង​កំពុង​អនុវត្ត​ក្របខណ្ឌ និង​ផែនការ​សកម្មភាព​ក្នុងការ​ព​ន្លឿ​ន​គោលដៅ​ទី៣នៃ​គោលដៅ​អភិវឌ្ឍ​សហស្ស​វត្សរ៍ ស្តីពី​ការលើកកម្ពស់​សមភាព​យេនឌ័រ និង​ការបង្កើន​ភាព​អង់អាច​ដល់​ស្ត្រី ដោយ​ផ្តោតលើ​ការបង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ជំនាញ​វិជ្ជាជីវៈ ការគាំទ្រ​សហគ្រិនភាព​របស់​ស្ត្រី និង​ការលើកកម្ពស់​ជីវភាពស្ត្រី និង​គ្រួសារ​នៅតាម​ជនបទ។ ក្រសួង​កិច្ចការនារី​បាន​គាំទ្រ និង​សម្របសម្រួល​ឱ្យមាន​ការបង្កើត សមាគម​សហគ្រិន​ស្រី្ត​ខ្នាតតូច ខ្នាត​មធ្យម​នៅ​កម្ពុជា​ដែល​បច្ចុប្បន្ន​សមាគម​នេះ មាន​សមាជិក​ចំនួន​ប្រមាណ១៥០នាក់ ដែល​ប្រកប​អាជីវកម្ម​ប្រមាណ២០មុខរបរ។ ពាក់ព័ន្ធ​នឹង​ប្រធានបទ​ខាងលើ​លោកជំទាវ​បាន​បញ្ជាក់ថា​បច្ចុប្បន្ន​ស្ត្រី ជាពិសេស​ក្មេងស្រី​បាន​ប្រឈម​ទៅនឹង​បញ្ហា​ជាច្រើន ដូចជា៖ ស្ត្រី​អាយុ​លើសពី១៥ឆ្នាំមាន​ចំនួន៣៣% ជា​អន​ក្ខ​រ​ជន មាន​កម្រិតសិក្សា​ទាប ដែលជា​ឧបសគ្គ​ក្នុង​ការទទួល​បានការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ការងារ​សមរម្យ ដែលមាន​ប្រាក់កម្រៃ​ខ្ពស់​ទាមទារ​នូវ​លក្ខខណ្ឌ​ចំណេះដឹង និង​បទពិសោធន៍​ច្រើន។ ម្យ៉ាងទៀត​ថ្វីត្បិតតែ​ស្ត្រី​មាន​ចំនួន៨០.៤%ចូលរួម​ក្នុង​កម្លាំង​ពលកម្ម​សេដ្ឋកិច្ចជាតិ ទន្ទឹមនឹងនេះ​ផងដែរ​ក៏មាន៨២%ចូលរួម​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។ ចំពោះ​ការងារ​មាន​ប្រាក់កម្រៃ​ខ្ពស់ ស្ត្រី​មានតែ ២៧% ប៉ុណ្ណោះ ដែលជា​ម្ចាស់​លើដី​កសិកម្ម​ក្នុង​ការជួយ​គ្រួសារ​របស់គេ​ឱ្យ​រួច​ផុតពី​ភាពក្រីក្រ។

            ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បានបញ្ជាក់​ជូន​ផងដែរ​ថា តាម​របាយការណ៍​អភិវឌ្ឍន៍​មនុស្ស​ពិភពលោក​ឆ្នាំ២០១០បានចាត់ទុក​ប្រទេស​កម្ពុជា​នៅក្នុង​លំដាប់​ប្រទេស​ដែលមាន​ការអភិវឌ្ឍន៍​មនុស្ស​មធ្យមដោយ​ស្ថិតក្នុង​លំដាប់​ទី១២៤ក្នុងចំណោម ១៦៩ប្រទេស ហើយ​ស​ន្ទ​ស្សន៍​វិសមភាព​យេនឌ័រ ស្ថិតក្នុង​លំដាប់​ទី ៩៥ក្នុងចំណោម ១៣៨ប្រទេស។ បើ​យោងតាម​របាយការណ៍​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ឆ្នាំ២០១០ បានបង្ហាញ​ផងដែរ​ថា ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​ឆ្ពោះទៅរក​ការសម្រេចបាន​គោលដៅ​អភិវឌ្ឍ​សហស្ស​វត្សរ៍។ ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្ដី ក៏​នៅមាន​បញ្ហា​ប្រឈមផ្សេងៗជាច្រើនដែល​កើតមាន​នៅក្នុង​វិស័យ​អប់រំ​ដូចជា៖ ចំនួន​សិស្សស្រី និង​សិស្ស​ប្រុស​នៅ​កម្រិត​បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និង​មហាវិទ្យាល័យ នៅតែមាន​វិសមភាព​នៅឡើយ។ គេ​សង្កេតឃើញថា​ចំនួន​សិស្សស្រី​ថយចុះ​កាន់តែច្រើន​នៅក្នុង​កម្រិតសិក្សា​កាន់តែ​ខ្ពស់។ មាន​ហេតុផល​ជាច្រើន ដែល​បានបង្ហាញ​ពី​ការធ្លាក់ចុះ​អត្រា​នៃ​ការមិន​បាន​បន្ត​ការសិក្សា​របស់​ក្មេងស្រី​នៅ​កម្ពុជា ដូចជា ការខ្វះខាត​មធ្យោបាយ​ធ្វើដំណើរ អន្តេវាសិកដ្ឋាន​សម្រាប់​សិស្សស្រី​មិនទាន់​គ្រប់គ្រាន់ ការចុះឈ្មោះ​ចូលរៀន​មាន​ភាពយឺតយ៉ាវ គ្រួសារ​មាន​ជីវភាព​ក្រីក្រ ជួយ​រកប្រាក់​ចំណូល​ស​ម្រា​ប់​គ្រួសារ ជួយ​រំលែក​ការងារ​ផ្ទះសម្បែង សុវត្ថិភាព​ក្មេងស្រី និង​ប្រពៃណី​ដែល​រារាំង​មិនឱ្យ​ក្មេងស្រី​ទៅ​រស់នៅ​ឆ្ងាយ​ពី​គ្រួសារ។ល។

            ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​បងប្អូន មន្ត្រី​ជានា​រី​យើងទាំងអស់គ្នា​បង្កើន​នូវ​ភាពជឿជាក់ និង​ខិតខំ​លើកកម្ពស់​សមត្ថភាពរ​បស់​ខ្លួន​តាម​គ្រប់រូប​ភាព​ដោយ​មិនត្រូវ​ទម្រន់ រុញ​រា​នឹង​ការងារ​ដែល​កើត​មាននៅ​ចំពោះមុខ​ឡើយ ត្រូវ​ក្លាហាន​ឡើងពុះពារ​ខំប្រឹង​បង្កើន​សមត្ថភាព​ខ្លួន​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​និង​សីលធម៌​រស់នៅ​ឲ្យ​បាន​ថ្លៃថ្នូរ ដើម្បី​ចូលរួម​ក្នុងសង្គម​ជាតិ​ជាមួយ​បុរស​ប្រកបដោយ​សមភាព​ដើម្បី​កសាង​ជាតិ​មាតុភូមិ​កម្ពុជា​ឲ្យ​បាន​រុងរឿង​តរៀង​ទៅ​សមស្រប​ទៅនឹង​ប្រធានបទ “សមភាព​នៃ​ការអប់រំ​មាន​សារៈសំខាន់​ក្នុង​កិច្ចអភិវឌ្ឍន៍​សង្គម” ហើយ​យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ការចូលរួម​ទាំងអស់​គ្នា​និង​នាំមក​នូវ​សុខសន្តិភាព​ថ្លៃថ្នូរ​សុខ​ដុមរ​មនា​និង​អភិវឌ្ឍន៍​ស្រប​នឹង​ពាក្យ​ថា “ សេដ្ឋកិច្ច​ផ្អែកលើ​ពុទ្ធិ នាំមក​នូវ​ស្ថេរភាព​និង​មាន​លក្ខណៈ​រស់​រវើក ហើយ​ទិដ្ឋភាព​នៃ​សេដ្ឋកិច្ច​ផ្អែកលើ​ពុទ្ធិ គឺ​ការពង្រឹង​សារៈប្រយោជន៍​នៃ​មូលធន​មនុស្ស​ដែលមាន​បញ្ញា​ច្នៃប្រឌិត។ ឆ្លៀត​ក្នុងឱកាស​នេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ទាំងឡាយ​ដែល​ក្រុមការងារ​យេនឌ័រ​សម្រេចបាន​គួរឱ្យ​កោតសរសើរ ដូច​ក្នុង​ចំណាប់អារម្មណ៍​ដ៏​មាន​អត្ថន័យ​របស់លោក​ជំទាវ​តំណាង​ក្រសួង​កិច្ចការនារី និង​ក្នុង​របាយការណ៍​របស់​តំណាង​នារី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​សូម​បន្តសកម្មភាព​រប​ស់​ខ្លួន​ឱ្យបាន​ទទួលជោគជ័យ និង​រស់​រវើក​តទៅទៀត​ដោយ​ផ្អែកលើ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ទី៣របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី៥ ជា​មូលដ្ឋានគ្រឹះ និង​ជា​ត្រីវិស័យ​ក្នុងការ​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​និង​ភាព​ប្រកួតប្រជែង។

            ក្នុង​មនោសញ្ចេតនា​អបអរសាទរ​ទិវា​នារី​អន្តរជាតិ៨មីនា ខួប​លើក​ទី១០៣ ក៏ដូចជា​ការលើកទឹកចិត្ត ចំពោះ​មន្ត្រី​ជា​នារី​ក្រោម​ឱវាទ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បាន​ខិតខំ​បំពេញភារកិច្ច​របស់ខ្លួន ដោយ​សម្រេច​សមិទ្ធផល​ជាច្រើន​គួរឱ្យ​កោតសរសើរ​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ចំណាយធនធាន​ផ្ទាល់​ដើម្បី​រៀបចំ​ជា​វត្ថុ​អនុស្សាវរីយ៍​ជូន​ចំពោះ​មន្ត្រី​នារី ជា​តំណាង​ដែល​អញ្ជើញ​មកពី​គ្រប់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ចំនួន២៥០នាក់ ហើយ​ដែល​ពិធី​នេះ​ប្រ​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​រីករាយ ស្និ​ទ្ធិ​ស្នាល​និង​ភារត​ភាព​យ៉ាង​ក្រៃលែង។

Other News
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 220

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំក្រុម​ការងារ​ ប្រជុំពិភាក្សាពីការរៀបចំពិព័រណ៍​ផលិត​ផលកសិកម្ម ក្នុងព្រះ​រាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៦ នៅ​ខេត្តព្រៃវែង

នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ដឹកនាំក្រុមការងារក្រសួងកសិកម្ម ប្រជុំពិភាក្សាការងាររៀបចំ​ពិធីតាំ​ងពិព័រណ៍ផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 224

កិច្ចប្រជុំផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងប្រយុទ្ធនឹងជំងឺអេដស៍​ ប្រចាំត្រីមាសទី១​ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួង​កសិកម្ម​...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 199

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំអនុក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការ នៃគណៈកម្មាធិការរួមកម្ពុជា-សហភាពអឺរ៉ុប

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៣ អនុក្រុមការងារ ស្តីពីកិច្ចសហប្រតិបត្តិការ...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 218

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់ និងត្រីអណ្តែងចំនួន ៧០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងទ័ពជួរមុខប្រចាំការនៅខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 326

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសជប៉ុន

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសជប៉ុន...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 326

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ។ ជាក់ស្តែង សម្រាប់សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ទោះបីជាតម្លៃត្រូវបានកំណត់ផ្អែកលើចំណាត់ថ្នាក់គុណភាពក៏ដោយ...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 647

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការដៃគូអភិរក្សសត្វព្រៃ

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 586

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 341

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 567

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 424

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 363

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...