Other News
នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៣ អនុក្រុមការងារ ស្តីពីកិច្ចសហប្រតិបត្តិការ នៃគណៈកម្មាធិការរួមកម្ពុជា-សហភាពអឺរ៉ុប ក្រោមអធិបតីភាពឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិនិត្យ និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នៅទីស្ដីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
ជាលទ្ធផលនៃកិច្ចប្រជុំនេះ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ឯកឧត្តម ហុង ណារិត បានធ្វើបទអន្តរាគមន៍ស្តីពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប លើវិស័យកសិកម្ម ព្រមទាំងលើកសំណើមួយចំនួន ក្នុងគោលដៅបង្កើនប្រសិទ្ធភាព ជាពិសេសការពង្រឹងនូវកិច្ចសហប្រតិបត្តិការនាពេលអនាគត៕