ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីតួនាទី និងភារកិច្ចនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងនិតិវិធីអនុវត្តថវិកាកម្មវិធី

ចេញ​ផ្សាយ​ ១៣ កុម្ភៈ ២០១៨ 3427

នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី តួនាទី និងភារកិច្ចនាយកដ្ឋានសវនកម្មផ្ទៃក្នុងនិងនិតិវិធីអនុវត្តថវិកាកម្មវិធី ក្រោមអធិបតីភាព ​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ​ឯកឧត្តម អស់លោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាពជំនាញថ្នាក់កណ្តាល និងមន្ទីរកសិកម្មរាជធានី-ខេត្ត ព្រមទាំងមន្ត្រីជំនាញនៃក្រសួងប្រមាណជាង ១៨០នាក់។

            បន្ទាប់ពីមតិសា្វគមន៍របស់ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងរួចមក ​ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ទៅកាន់អង្គពិធីដែលមានខ្លឹមសារផ្តោតលើតម្រូវការនៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ការអនុវត្តយុទ្ធសាស្រ្តថវិកា ២០១៦-២០១៨ ឱ្យមានលក្ខណៈរឹងមាំស្របតាមប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុអន្តរជាតិ ដែលចាំបាច់ត្រូវពង្រឹងតួនាទី និងភារកិច្ចនៃ​សវនកម្មផ្ទៃក្នុង ដើម្បីលើកស្ទួយសនិទានកម្មក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ គោលនយោបាយសម្រាប់បណ្តាអង្គភាពអ្នកអនុវត្តផ្ទាល់ ទន្ទឹមនឹងការបន្តបង្កើតសមត្ថភាព និងភាពជាម្ចាស់ ជាមួយនឹងបុរេសកម្មរបស់ក្រសួងក្នុងការធ្វើកំណែទម្រង់ ការគ្រប់គ្រង និងការប្រើប្រាស់ថវិកា។ ក្នុងន័យនេះ និងស្របតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល ទើបមានការបង្កើតឡើងនូវនាយកដ្ឋាន សវនកម្មផ្ទៃក្នុងនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ ២០០៥ ដែលបាននិងកំពុងបំពេញភារកិច្ចសវនកម្ម ជាមួយនឹងការពង្រឹងសមត្ថភាពចាំបាច់ជាបន្តបន្ទាប់។ ដូច្នេះ នាយកដ្ឋានសវនកម្ម ក្នុងនាមជាសវនករត្រូវស្មោះត្រង់ មិនលម្អៀង ប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ក្នុងភារកិច្ច ចំពោះមុខថ្នាក់ដឹកនាំក្រសួង ប្រតិបត្តិការស្របតាមច្បាប់ និងផ្សព្វផ្សាយព័ត៌មានស្របតាមច្បាប់ ដោយគោរពតម្លៃនៃកម្មសិទ្ធព័ត៌មាន ទទួលបានដោយមិនត្រូវយកព័ត៌មានទៅទាញយកប្រយោជន៍ផ្ទាល់ខ្លួន។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំទៅកាន់អង្គពិធីនូវការងារមួយចំនួនមានខ្លឹមសារជាអាទិ៍៖

  • ថ្នាក់ដឹកនាំអង្គភាពជំនាញចាំបាច់ត្រូវពង្រឹងគោលនយោបាយគ្រប់គ្រងផ្ទៃក្នុង និងផ្តល់ការគាំទ្រដល់នាយកដ្ឋានសវនកម្មផ្ទៃក្នុង ហើយនិងប្រើប្រាស់លទ្ធផលអង្កេតឃើញរបស់សវនករ ដើម្បីមានវិធានការកែលម្អ បង្កើនប្រសិទ្ធភាពការងាររបស់អង្គភាព។ ចូលរួមបង្កើតផែនការ និងកិច្ចប្រតិបត្តិការក្នុងប្រព័ន្ធកុំព្យូទ័រ ជាមួយនឹងការកត់ត្រាត្រឹមត្រូវ និងពេញលេញនូវប្រតិបត្តិការក្នុងកុំព្យូទ័រ។
  • នាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវធ្វើរបាយការណ៍សវនកម្មផ្ទៃក្នុងជូនរដ្ឋមន្ត្រី្ដដោយសង្កត់ធ្ងន់លើហានិភ័យ ប្រតិបត្តិការសន្សំសំចៃ និងមានភារកិច្ចសម្របសម្រួលជាមួយអាជ្ញាធរសវនកម្មជាតិ។
  • ពិនិត្យឡើងវិញនូវមុខងារភារកិច្ចក្នុងប្រតិបត្តិការរបស់គ្រប់អង្គភាពក្នុងការិយបរិច្ឆេទសមស្របដោយពិនិត្យឡើងវិញនីតិវិធី និងការអនុវត្តជៀសវាងបាននូវការកេងបន្លំ ក៏ដូចជាវិធានការចំពោះការកេងបន្លំ ទាន់ពេលវេលា។
  • នាយកដ្ឋានសវនកម្មផ្ទៃក្នុងត្រូវអនុវត្តភារកិច្ចស្របតាមជំនាញ និងក្រមសីលធម៌ក្នុងការបំពេញភារកិច្ច។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 204

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំក្រុម​ការងារ​ ប្រជុំពិភាក្សាពីការរៀបចំពិព័រណ៍​ផលិត​ផលកសិកម្ម ក្នុងព្រះ​រាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៦ នៅ​ខេត្តព្រៃវែង

នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ដឹកនាំក្រុមការងារក្រសួងកសិកម្ម ប្រជុំពិភាក្សាការងាររៀបចំ​ពិធីតាំ​ងពិព័រណ៍ផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 210

កិច្ចប្រជុំផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងប្រយុទ្ធនឹងជំងឺអេដស៍​ ប្រចាំត្រីមាសទី១​ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួង​កសិកម្ម​...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 181

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំអនុក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការ នៃគណៈកម្មាធិការរួមកម្ពុជា-សហភាពអឺរ៉ុប

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៣ អនុក្រុមការងារ ស្តីពីកិច្ចសហប្រតិបត្តិការ...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 194

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់ និងត្រីអណ្តែងចំនួន ៧០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងទ័ពជួរមុខប្រចាំការនៅខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 317

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសជប៉ុន

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសជប៉ុន...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 322

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ។ ជាក់ស្តែង សម្រាប់សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ទោះបីជាតម្លៃត្រូវបានកំណត់ផ្អែកលើចំណាត់ថ្នាក់គុណភាពក៏ដោយ...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 629

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការដៃគូអភិរក្សសត្វព្រៃ

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 573

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 332

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 557

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 414

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 357

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...