អំពាវនាវ​ឱ្យ​កសិករ​ពិចារណា​ពី​ការដាំ​បន្លែ​បន្ថែម

ចេញ​ផ្សាយ​ ១៦ មករា ២០១៨ 4446

ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អំពាវនាវ ដល់​កសិករ​ឱ្យ​ពិចារណា និង​រួត​រាស់​បង្វែរ​ដី​ធ្វើស្រែ​មួយចំនួន​ ទៅជា​ការដាំ​ដំណាំ​បន្លែ​ជំនួស​វិញ ខណៈ ដែល​តំបន់​ខ្លះ​ទឹកភ្លៀង​មិន​អំណោយផល។

ជាមួយគ្នានេះ​ធ្វើ​ស្រូវ ក៏ត្រូវ​ប្រើ​ពូជ​ស្រាល​វិញ។ កាលពីថ្មីៗនេះ ឯកឧត្តម​រដ្ឋមន្ត្រី អមដំណើរ​ដោយ​អស់លោក​ទីប្រឹក្សា​ក្រសួងកសិកម្ម ថ្នាក់​ដឹកនាំ​អង្គភាព នាយកដ្ឋាន​ពាក់ព័ន្ធ និង​មន្ត្រី​បច្ចេកទេស​មួយចំនួន បាន​អញ្ជើញ​ចុះ​ពិនិត្យ​តំបន់​រាំងស្ងួត និង​សំណេះសំណាល​ជាមួយ​ប្រជាកសិករ​ចំនួន១២៦គ្រួសារ នៅ​ភូមិ​ដីក្រហម ឃុំ​និទាន ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ប្រាប់​ដល់​កសិករ​នៅ​ទីនោះ ក៏ដូចជា​ការ​រំ​លឺ​ក​ទៅដល់​កសិករ នៅ​ទីកន្លែង​ផ្សេងទៀត ឱ្យ​ពិនិត្យ​ពី​ស្ថានភាព​ជាក់ស្តែង ហើយ​ប្រសិនជា​ការធ្វើ​ស្រូវ​មិន​អំណោយផល ទេ គួរតែ​បង្វែរ​ទៅ​ដាំ​ដំណាំផ្សេងៗទៀត ដែល​ត្រូវការ​ទឹក​តិច និង​សមស្រប​តាម​តម្រូវការ​ទីផ្សារ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា ដំណាំ​មួយចំនួន​កសិករ​អាច​ទទួលបាន​ចំណូល​ច្រើនជាង​ស្រូវ​ទៅទៀត ជាមួយគ្នានេះ ការចិញ្ចឹម​សត្វ​ក៏ត្រូវ​ជម្រុញ​ផងដែរ។ ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់ថា ទាំង​ការ​ចិញ្ចឹមសត្វ ការដាំ​ដំណាំផ្សេងៗ គឺ​កសិករ​ត្រូវតែ​ប្តូរ​ទស្សនៈ​ពី​ការធ្វើ​គ្រាន់តែ​ផ្គត់ផ្គង់​គ្រួសារ ទៅជា​ការធ្វើ​ដើម្បី លក់ដូរ នោះ​ទើប​កសិករ​កាន់​តែមាន​ចំណូល​ច្រើន​ថែមទៀត។

ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី បាន​ចុះ​ពិនិត្យមើល​សំណាប សន្ទូង នៅក្នុង​ស្រែ​កំពុង​រងចាំ​ទឹក ភ្លៀង។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជួន​ជា​យោបល​ទៅដល់​កសិករ​ថា ដោយសារ​ពិសោធន៍​ដែល​យើង​ជួប ដដែលៗ នោះ​កសិករ​ត្រូវ​ប្តូរ​ពូជ​ពី​ការធ្វើ​ស្រូវធ្ងន់​មក​ធ្វើ​ស្រូវស្រាល​មិន​ប្រកាន់​រដូវ ដែល​កសិករ​អាច ធ្វើបាន​ពីរដង​ក្នុង​មួយ​រដូវ។ ជាមួយនឹង​ការប្តូរ​បច្ចេកទេស​ផងដែរ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​រំលឹកថា ករណី​នៅតែ​គ្មាន​ទឹក​សូមឱ្យ​បោះចោល​សំណាប​ដែលមាន​អាយុ​ចាស់​ទាំងនេះ​ចោល ដោយ​ប្តូរ សំណាប​ថ្មី ដែល​ប្រើ​ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ ហើយ​សំណាប​មាន​អាយុ​ក្រោម១៥ថ្ងៃ។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ពន្យល់​ណែនាំ​អំពី​គុណវិបត្តិ​នៃ​ការ​ស្ទូ​វ​សំណាប ដែលមាន​អាយុ​លើសពី២ខែ វិធីសាស្ត្រ​ធ្វើ​ថ្នាលសំណាប រៀបចំ​ដី ការប្រើប្រាស់​ទឹក ដោយ​សន្សំសំចៃ ឱ្យចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព ការប្រើប្រាស់ និង​សន្សំសំចៃ​ជីធម្មជាតិ ការ​ច​ម្ចា​ត់​សត្វ​ចង្រៃ និង​ការជ្រើសរើស​ទុកដាក់​ពូជ។

ក្នុងឱកាស​នោះដែរ បានផ្តល់​ជួន​ស្រូវពូជ​ដល់​ប្រជាកសិករ​ចំនួន១២៦គ្រួសារ ដែល​ក្នុង​មួយ គ្រួសារ​ទទួលបាន១០គីឡូក្រាម។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 154

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញដឹកនាំ​ដំណើរ​ទស្សន​កិច្ច​អ្នក​សារព័ត៌មាន ក្រោមប្រធានបទស្តីពី «ពង្រឹងការគ្រប់គ្រងជលផល​សមុទ្រ​តាមរយៈការតាមដាន ត្រួតពិនិត្យ និងការឃ្លាំមើលតាមបែប​ឌីជីថល»

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំ​កម្ម​វិធី​ដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 163

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារនាំយក​នូវស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចែកជូនប​ង​ប្អូន​ប្រជាពលរដ្ឋភៀសសឹក នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១២-១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 153

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បាននាំយកស្បៀងអាហារ ទឹកសុទ្ធ និងសម្ភារៈមួយចំនួន ដើម្បីផ្តល់ជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលឃុំបន្ទាយឆ្មារ

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 155

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលអំណោយគ្រឿងឧបភោគបរិភោគ សម្រាប់ចែកជូនប្រជាពលរដ្ឋភៀសសឹក​ នៅខេត្តបន្ទាយមានជ័យ

នាសៀលថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 149

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងលោកអ្នកឧកញ៉ា លាង ឃុន ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនជនភៀសសឹកមកមណ្ឌលសុវត្ថិភាព នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងលោកអ្នកឧកញ៉ា លាង ឃុន​ សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 150

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៤​ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្ម ដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន​...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 174

អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ - ១៤ ធ្នូ ២០២៥

អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ - ១៤ ធ្នូ ២០២៥
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 167

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តមអភិបាល អ៊ុំ រាត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបូជាសពវិរកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

កាលពីថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តមអភិបាល អ៊ុំ រាត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបូជាសពវិរៈកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 166

អបអរសាទរ ខួប៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៥

អបអរសាទរ ខួប៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៥
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 251

មន្រ្តីរាជការចូលរួមធ្វើតេស្តរកសារធាតុញៀន ដើម្បីបង្ហាញពីភាពស្អាតស្អំ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រលើមន្ត្រី ៣៤៥នាក់ ក្រោមរដ្ឋបាលព្រៃឈើ ដែលក្នុងចំណោមនេះមានស្ត្រី ៨១នាក់។ លទ្ធផលទាំងអស់សុទ្ធតែអវិជ្ជមាន។...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 274

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញដឹកនាំក្រុមការងារចុះចែក​កុំព្យូទ័រ​បន្ទះ(Tablet) ដល់មន្ត្រីកសិកម្មឃុំសង្កាត់ថ្មី ចំនួន៣៥០នាក់ នៃខេត្ត​ទាំង២៣ ទូទាំងប្រទេស

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខាត់ សុធី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំ​នាយកដ្ឋាន​ផ្សព្វផ្សាយកសិកម្មចុះចែកកុំព្យូទ័របន្ទះ(Tablet)...