ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើទទួលជួបជាមួយលោក Allen Forlemu ប្រធានផ្នែកឧស្សាហកម្មប្រចាំតំបន់ និងជានាយកក្រុមស្ថាប័នហិរញ្ញវត្ថុ ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិនៃធនាគារពិភពលោក(IFC World Bank Group) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងការជួយគាំទ្រវិស័យឯកជន និងការងារអភិវឌ្ឍន៍សហគមន៍កសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕