វគ្គបណ្តុះបណ្តាលស្ដីពី “សវនកម្មបច្ចេកវិទ្យាព័ត៌មាន”

ចេញ​ផ្សាយ​ ៣០ កញ្ញា ២០២៦ 184

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី ឆស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកវគ្គបណ្តុះបណ្តាលស្ដីពី “សវនកម្មបច្ចេកវិទ្យាព័ត៌មាន” ក្រោមអធិបតីភាព ឯកឧត្តម គឹម សុន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដោយមានការអញ្ជើញចូលរួមពីមន្រ្តីសវនករនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងមន្រ្តីសវនដ្ឋានដែលទទួលបន្ទុកការងារប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន តាមបណ្តា​អង្គភាព និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ​ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបចំនួន ១៧០ នាក់ ​ ដោយវគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩-១៣០ ខែកញ្ញា ឆ្នាំ២០២៦។ វគ្គបណ្តុះបណ្តាលនេះ គឺជាផែនការសកម្មភាពការងារប្រចាំឆ្នាំ ដែលត្រូវអនុវត្តក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គោលបំណងវគ្គបណ្ដុះបណ្ដាលគឺដើម្បីចូលរួមចំណែកពង្រឹង និងបង្កើនប្រសិទ្ធភាព ប្រសិទ្ធផល និងស័ក្តិសិទ្ធិភាព នៃការអនុវត្តសវនកម្មបច្ចេកវិទ្យាព័ត៌មាន​ និងពង្រឹងសមត្ថភាពដល់សវនករ និងមន្រ្តីសវនដ្ឋានដែលទទួលបន្ទុកការងារប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន តាមបណ្តា​អង្គភាព និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ​ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរួមចំណែកគាំទ្រនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដែលផ្ដល់អាទិភាពលើការពង្រឹងអភិបាលកិច្ចឌីជីថល ឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។

មុខងារសវនកម្មបច្ចេកវិទ្យាព័ត៌មាន គឺនាំមកនូវអភិក្រមសវនកម្មមានលក្ខណ:ជាប្រព័ន្ធ និងវិន័យ ដើម្បីវាយតម្លៃ និងជួយថ្នាក់ដឹកនាំ ក្នុងការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាព័ត៌មាន ប្រព័ន្ធត្រួតពិនិត្យ និងដំណើរការអភិបាលកិច្ច។ សវនកម្មបច្ចេកវិទ្យាព័ត៌មានរួមបញ្ចូលការត្រួតពិនិត្យឯករាជ និងការធ្វើតេស្តលើការអនុវត្ត និងនីតិវិធីរបស់អង្គភាព ដែលពាក់ព័ន្ធទៅនឹងដំណើរការសម្រាប់អភិវឌ្ឍ និងទទួលយកប្រព័ន្ធ និងបរិក្ខារបច្ចេកវិទ្យាថ្មីៗ ការផ្តល់សុវត្ថិភាពនៃដំណើរការធុរកិច្ចលក្ខណ:អេឡិចត្រូនិច និងស័ក្តិសិទ្ធិភាព ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការប្រើប្រាស់បរិក្ខារបច្ចេកវិទ្យា។ គោលការណ៍ណែនាំសវនកម្មបច្ចេកវិទ្យាព័ត៌មាន ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ឱ្យប្រើប្រាស់តាមរយ:ប្រកាសលេខ៥៤៣ សហវ.ប្រក ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំសវនកម្មបច្ចេកវិទ្យាព័ត៌មាន។

វគ្គបណ្ដុះបណ្ដាលនេះធ្វើបទបង្ហាញដោយលោក អ៊ុំ យុត្ថារ៉ូ មកពីអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពី “គោលការណ៍ណែនាំសវនកម្មបច្ចេកវិទ្យាព័ត៌មាន” និងបទបង្ហាញដោយលោក គឹម ខេមរាចេដ្ថា មកពីអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពី “ការប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ”។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣០ កញ្ញា ២០២៦ 589

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំលើកទី៧០ នៃគណៈកម្មការគ្រប់គ្រងការនេសាទបាឡែនអន្ដរជាតិ (IWC70) នៅទីក្រុង Hobart នៃប្រទេសអូស្ត្រាលី

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល និងជាមន្ត្រីបង្គោលនៃ IWC ប្រចាំកម្ពុជា...
ចេញ​ផ្សាយ​ ៣០ កញ្ញា ២០២៦ 513

ថ្នាក់ដឹកនាំក្រសួងកសិកម្ម បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៣ អាណត្តិឆ្នាំ ២០២៦–២០២៩ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា

នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ សេន សុវណ្ណ ប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល...
ចេញ​ផ្សាយ​ ៣០ កញ្ញា ២០២៦ 585

ថ្នាក់ដឹកនាំក្រសួងកសិកម្មអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពី “ការធ្វើសវនកម្មបច្ចេកវិទ្យាព័ត៌មាន”

នៅថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គឹម សុន​ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ៣០ កញ្ញា ២០២៦ 568

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់ នៅស្រុកតាំងគោក ខេត្តកំពង់ធំ

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ រួមដំណើរដោយ...
ចេញ​ផ្សាយ​ ៣០ កញ្ញា ២០២៦ 538

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលអាទិភាពទី៥ ដើម្បីរក្សាលំនឹងថ្លៃកសិផល តាមរយៈការប្រើយន្តការហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល នៅខេត្តបាត់ដំបង

កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ២៩ កញ្ញា ២០២៦ 664

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលអាទិភាពទី៥ ដើម្បីរក្សាលំនឹងថ្លៃកសិផល តាមរយៈការប្រើយន្តការហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល នៅខេត្តបាត់ដំបង

កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ២៩ កញ្ញា ២០២៦ 674

ក្រុមការងារនៃនាយកដ្ឋានអភិវឌ្ឍន៍ដំណាំស្រូវ បានចុះអន្តរាគមន៍សម្របសម្រួលលក់ស្រូវជូនកសិករដែលរងផលប៉ះពាល់ពីទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ

ក្រុមការងារនៃនាយកដ្ឋានអភិវឌ្ឍន៍ដំណាំស្រូវ បានចុះអន្តរាគមន៍សម្របសម្រួលលក់ស្រូវជូនកសិករដែលរងផលប៉ះពាល់ពីទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ។ ក្រោមស្មារតីសហការ...
ចេញ​ផ្សាយ​ ២៩ កញ្ញា ២០២៦ 677

ឯកឧត្តម អ៊ឹម ស៊ីថុល៖ ការពង្រីកសេវារដ្ឋបាលវិស័យកសិកម្មចំនួន៤ បន្ថែម ដល់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីធានាតម្លាភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋ

ឯកឧត្តម អ៊ឹម ស៊ីថុល៖ ការពង្រីកសេវារដ្ឋបាលវិស័យកសិកម្មចំនួន៤ បន្ថែម ដល់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីធានាតម្លាភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋ
ចេញ​ផ្សាយ​ ២៩ កញ្ញា ២០២៦ 677

ឯកឧត្តម​ អ៊ឹម​ ស៊ីថុល​ រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីភាពក្នុងដំណើរការរៀបចំសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំអន្តរក្រសួង​ ស្តីពីបែបបទ​ នីតិវិធី​ និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេវារដ្ឋបាលពាក់ព័ន្ធការងារសុខភាពសត្វ​ និងផលិតកម្មសត្វ​ និងការអនុវត្តសេចក្តីណែនាំអន្តរក្រសួងលេខ៣២៧​ សណន.កសក​ ពាក់ព័ន្ធការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម

នាព្រឹកថ្ងៃទី​២៨​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ អ៊ឹម​ ស៊ីថុល​ រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីភាពក្នុងដំណើរការរៀបចំសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំអន្តរក្រសួង​...
ចេញ​ផ្សាយ​ ២៩ កញ្ញា ២០២៦ 627

ឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង​ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅឃុំសឿ ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី និងលោក កែវ តារារស្មី អភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី...
ចេញ​ផ្សាយ​ ២៩ កញ្ញា ២០២៦ 675

ឯកឧត្តមអនុរដ្ឋលេខាធិការ​ ជា ឆេង​ បន្តអញ្ជេីញពិនិត្យស្ថានភាពទឹកជំនន់​ នៅស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី អមដោយលោកអភិបាលស្រុកមង្គលបូរី​ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ​...
ចេញ​ផ្សាយ​ ២៧ កញ្ញា ២០២៦ 972

ឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមតំបន់ដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់ ទទួលបន្ទុកជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមតំបន់ដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង...