ព័ត៌មានផ្សេងៗទៀត
នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ត្រាក់ទ័រ គោយន្ត និងទីលានហាលគ្រាប់ស្វាយចន្ទី ជូនដល់ប្រជាកសិករជាសមាជិកសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើបក្នុងខេត្តកំពង់ធំ ក្រោមការគាំទ្រពីគម្រោង PEARL ដែលអនុវត្តដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអង្គការ FAO ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គ្រឿងយន្ត និងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ដំណើរការដាំដុះ ការប្រមូលផល និងការរក្សាគុណភាពកសិផលឱ្យកាន់តែប្រសើរឡើង សំដៅកាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនប្រាក់ចំណូល និងពង្រឹងភាពធន់ ព្រមទាំងនិរន្តរភាពសម្រាប់កសិករ និងសហគមន៍៕