ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង

ចេញ​ផ្សាយ​ ១៣ កុម្ភៈ ២០១៨ 3462

នារសៀលម៉ោង ២រសៀល ថ្ងៃសុក្រទី ០៨ ខែកក្កដា ក្នុងឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួង កសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពងខ្ពស់ ក្នុងពិធីប្រកាសតែងតាំង និងផ្ទេរតំណែង ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែងដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួង ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត និងអស់លោក លោកស្រីជាមន្ត្រីក្រោមឱវាទក្រសួង។

 លោក លៀង សេង ដែលត្រូវបានតែងតាំងជាប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែងថ្មីបានមានប្រសាសន៍ថាថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំខេត្តដែលបានផ្តល់សេចក្ដីទុកចិត្ត និងតែងតាំងប្រគល់តួនាទី និងភារកិច្ចជាប្រធានមន្ទីរដល់រូបលោក ។ តបស្នងចំពោះទំនុកចិត្តរបស់ថ្នាក់ដឹកនាំ ប្រធានមន្ទីរថ្មីបានធ្វើការប្ដេជ្ញាចិត្តខិតខំអស់សមត្ថភាពចូលរួមអនុវត្ដតាមកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ។ គោរព និងអនុវត្តតាមភារកិច្ចដែលក្រសួង និងខេត្ដប្រគល់ឲ្យ ហើយនិងរក្សាសាមគ្គីភាព សហការ ទំនាក់ទំនងល្អជាមួយមន្ត្រី និងអង្គភាព ស្ថាប័ននានា ជាដើម។

 មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងថាការតែងតាំង និងផ្ទេរតំណែងជូនមន្ត្រីរាជការ គឺជាដំណើរប្រព្រឹត្តិជាធម្មតានៃការគ្រប់គ្រង និងដឹកនាំរបស់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ស្របទៅតាមតម្រូវការចាំបាច់នៃកំណែទម្រង់ស្ថាប័ន ការរីកចម្រើននៃសមត្ថភាពមន្ត្រីរាជការបន្តវេន និងការរីកចម្រើននៃសេដ្ឋកិច្ច ទៅតាមដំណាក់កាលនិមួយៗ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ដ ដែលបានលើកសំណើក្នុងការតែងតាំងលោកប្រធានមន្ទីរកសិកម្មថ្មី ហើយនិងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ និងស្នាដៃរបស់លោកប្រធានមន្ទីរកសិកម្មចាស់ក្នុងរយៈពេលជិត ១២ឆ្នាំ មកនេះ ក្រោមការជួយឧបត្ថម្ភ និងសហការពីគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងមន្ទីរ អង្គភាពនានាក្រោមឱវាទខេត្ត។

 ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីស្នូលយុទ្ធសាស្ត្រនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក៏ដូចជាកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើវិស័យកសិកម្ម ផងដែរ។

 ឆ្នៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រីបានណែនាំនូវចំណុចមួយចំនួនសម្រាប់មន្ត្រីជាថ្នាក់ដឹកនាំ គួរប្រកាន់យកដើម្បីជាថ្នាក់ដឹកនាំល្អ ជាគំរូនៃមន្ត្រីថ្នាក់ក្រោម រួមមានៈ គោរពនិងស្មោះត្រង់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល មានគំនិតច្នៃប្រឌិត ពុះពារហ៊ានប្រឈមនឹងបញ្ហា រក្សាបានសាមគ្គីភាពផ្ទៃក្នុងខ្ពស់ ចេះយល់សុខទុក្ខមន្ត្រីថ្នាក់ក្រោមដោយផ្តល់យុត្តិធម៌ និងកិត្តិយស ការលើកទឹកចិត្ត និងផ្តល់រង្វាន់ដោយភាពសុក្រិត។ បន្ថែមលើនេះ ត្រូវប្រកាន់ខ្ជាប់គោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ និងត្រូវចេះរកការងារឲ្យមន្ត្រីធ្វើ មិនលាបពណ៌គ្នា ហើយនិងមិនធ្វើជាខ្នងបង្អែកឲ្យឈ្មួញខិលខូច ឬបក្សពួកខ្លួន ។

 សម្រាប់ប្រធានមន្ទីរកសិកម្មថ្មី ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធនៃខេត្ត និងការណែនាំរបស់គណៈអភិបាលខេត្ត ក្នុងការបំពេញភារកិច្ចជួយដល់កសិករ ជាអាទិ៍:

-ចុះដល់មូលដ្ឋានជំរុញការងារបង្កបង្កើនផល និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ។ ត្រៀមអន្តរាគមន៍ជួយកសិករ ដោយផ្តល់សេវា និងសម្ភារៈកសិកម្មប្រកបដោយប្រសិទ្ធភាព។

-ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបការនាំចូលសត្វ និងសាច់សត្វខូចគុណភាព និងខុសច្បាប់ ក៏ដូចជាសំភារៈកសិកម្ម ។

-ត្រូវរៀបចំថវិកា និងមន្ត្រីគ្រប់គ្រាន់សម្រាប់អន្តរាគមន៍ជួយកសិករ។

-ត្រូវខិតខំផ្តល់សេវា និងរចនាសម្ព័ន្ធចាំបាច់ជូនប្រជាកសិករ និងជួយគិតគូអំពីទីផ្សារជូនកសិករ ដោយបំផុសគំនិតការធ្វើកសិកម្មចម្រុះ នៅក្នុងសហគមន៍កសិកម្ម។

-ត្រូវខិតខំរៀបចំថវិកាកម្មវិធីពេញលេញ សម្រាប់អនុវត្តផែនការសកម្មភាពក្រសួងឆ្នាំ២០១៧។

-ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីនៃមន្ទីរត្រូវគោរពតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំពូកទី៥ ពីមាត្រា ៣៣ ដល់មាត្រា ៣៨ ។

-ការិយាល័យជំនាញអនុវត្តភារកិច្ចដោយទទួលខុសត្រូវ និងតាមឋានានុក្រមនៃដំណើរប្រព្រឹត្តិទៅរបស់មន្ទីរ ៕

Other News
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 64

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីផលិតកម្មដំណាំស្វាយចន្ទីដែលធន់នឹងអាកាសធាតុ នៅខេត្តកំពង់ធំ

នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹក (CaWSIP-MAFF) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 70

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញចុះតាមដាន និងពិនិត្យវឌ្ឍនភាពការងារតាមសត្តឃាតដ្ឋានប្រភេទ “ខ” និងកសិដ្ឋានចិញ្ចឹមសត្វ ក្នុងខេត្តពោធិ៍សាត់

នៅថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 258

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា

នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 314

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំគណៈប្រតិភូ ជួប​សួ​រសុខ​ទុក្ខ ថ្នាក់ដឹកនាំ នាយទាហាន កងវរសេនាតូចព្រំដែនលេខ​៣៣៣ នៃតំបន់ប្រតិបត្តិការសឹករង ខេត្តតាកែវ

នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខា​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន អញ្ជើញដឹកនាំគណៈប្រតិភូស្ថាប័នដៃគូ​សម្ព័ន្ធ​មេត្រីភាពនៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 262

ការកែច្នៃសំណាញ់នេសាទឈប់ប្រើប្រាស់ ទៅជាឱកាសលើកកម្ពស់ជីវភាពសហគមន៍កោះស្តេច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានអគ្គនាយកដ្ឋានជលផល ជាសេនាធិកា បានគាំទ្រនិងសហការ ជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ ដើម្បីដាក់ឱ្យដំណើរការគម្រោងដឹកនាំដោយសហគមន៍ស្ត្រី...
ចេញ​ផ្សាយ​ ៣១ មីនា ២០២៦ 284

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញជួបសំណេះ​សំណាល​ជាមួយកងទ័ពកងរវសេនាតូចការពារព្រំដែនលេខ ៥០២ នៅខេត្តបាត់ដំបង មុនឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម​សួន សេរី អនុរដ្ឋលេខាធិការ ឯកឧត្តម ង៉ោ ប៊ុនថាន...
ចេញ​ផ្សាយ​ ៣១ មីនា ២០២៦ 326

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីភាព ក្នុង​កិច្ចប្រជុំ «ពិនិត្យពាក់កណ្តាលអាណតិ្តកម្មវិធី​សកម្មភាព​ដូហាសម្រាប់​ប្រទេសមានការអភិវឌ្ឍនតិចតួចនៃតំបន់អាស៊ីប៉ាស៊ីហ្វិក»

នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាព...
ចេញ​ផ្សាយ​ ៣១ មីនា ២០២៦ 275

ក្រុមការងារយេនឌ័រ និងកុមារ នៃក្រសួងកសិកម្ម បើកវគ្គ​បណ្តុះ​បណ្តាលស្តីពី «ការលើកកម្ពស់តួនាទី និងការអភិវឌ្ឍសមត្ថភាពយេនឌ័រ​ក្នុងវិស័យកសិកម្ម» នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារយេនឌ័រ និងកុមារ នៃក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទខេត្តសៀមរាប រៀបចំវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ៣១ មីនា ២០២៦ 261

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសម្ពោធរបាយការណ៍ ស្តីពីការអភិវឌ្ឍន៍ទឹកពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «ទឹកសម្រាប់ទាំងអស់គ្នា សិទ្ធិ និងឱកាសស្មើគ្នា»

នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសម្ពោធរបាយការណ៍អង្គការសហប្រជាជាតិ...
ចេញ​ផ្សាយ​ ៣០ មីនា ២០២៦ 444

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន BAUER Group

នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU)...
ចេញ​ផ្សាយ​ ២៩ មីនា ២០២៦ 431

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត និងលោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ

ដោយបានទទួលការអនុញ្ញាតពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត និងលោកជំទាវអនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ២៩ មីនា ២០២៦ 393

លោកជំទាវ អ៊ឹម រចនា អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះ​យោបល់អំពី «ការរៀបចំផែនការសកម្មភាពការពារប្រភេទធន​ធាន​ជលផលសមុទ្រកំពុងរងគ្រោះ» នៅខេត្តកំពត

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពី «ការរៀបចំផែនការ​សកម្ម​ភាពការពារប្រភេទធនធានជលផលសមុទ្រកំពុងរងគ្រោះ»...