ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមក្នុងពិធី «រុក្ខទិវា» នៅចំណុច គ១ ភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ចេញ​ផ្សាយ​ ១៣ កុម្ភៈ ២០១៨ 3473

នៅថ្ងៃ០៩ ខែកក្កដា ឆ្នាំ២០១៦ ពិធី "រុក្ខទិវា" ត្រូវបានប្រារព្ធឡើងនៅ ចំណុច គ១ ភូមិធម្មជាតិសម្ដេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជតំណាងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្រោមវត្តមានសម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

 ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា "រុក្ខទិវា" ត្រូវបានប្រតិបត្តិតាមគន្លងនៃព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា "ព្រះបរមរតនកោដ្ឋ" (ហើយនិងមានបញ្ញត្តិក្នុងច្បាប់ស្តីពីព្រៃឈើ ដោយកំណត់យកថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្វពិធីនេះ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃអង្គព្រះមហាក្សត្រជាទីសក្ការៈ ឬព្រះរាជតំណាង)។ រហូតមកដល់ឆ្នាំ ២០១៥ "រុក្ខទិវា" បានត្រូវប្រារព្ធរៀបចំឡើងចំនួន ២៥ លើក រួចមកហើយ លើផ្ទៃដីសរុបជាង ៤៤០ ហិកតា ។ ក្នុងឆ្នាំ ២០១៦ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានកិច្ចសហការជាមួយក្រសួងព្រះបរមរាជវាំង អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរខេត្តព្រះវិហារ បានជ្រើសរើសយកទីតាំងតំបន់ "គ១" ដែលជាតំបន់អភិរក្សធនធានធម្មជាតិសម្រាប់រមណីយដ្ឋានប្រាសាទ ព្រះវិហារ ស្ថិតក្នុងភូមិធម្មជាតិសម្ដេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទឹកដីដួងព្រលឹងនៃមរតកវប្បធម៌ និងទេសចរណ៏ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដ៏ស្រស់ត្រកាល ដើម្បីប្រារព្ធពិធី "រុក្ខទិវា" លើកទី ២៦ នៅលើផ្ទៃដីទំហំ ១២ ហិកតា ដោយយកកូនឈើមកដាំសរុប ១១ ៨២៦ ដើម រួមមានប្រភេទឈើក្រញូង នាងនួន ធ្នង់ បេង និងកកោះ ។ ពិធីនេះ ក៏មានការចូលរួមដាំឈើពីសំណាក់ភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិផងដែរ ។

 ក្នុងឱកាសនោះផងដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការអនុវត្តតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងម៉ឺងម៉ាត់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកំណែទម្រង់វិស័យព្រៃឈើ ការកែទម្រង់ដីធ្លី ដោយផ្តោតលើការគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើ ។ ជាក់ស្តែង ក្នុងឆ្នាំ ២០១៥ កន្លងមក រដ្ឋបាលព្រៃឈើ បានយកចិត្តទុកដាក់សកម្មភាពជាច្រើនដោយសម្រេចបានលទ្ធផលគួរកត់សម្គាល់ រួមមានៈ ការបោះបង្គោលព្រំប្រទល់ដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍បានចំនួន ៥៧៤ បង្គោល មានប្រវែង ៨២ គ.ម បានដាំដើមឈើជាចម្ការលើផ្ទៃដី ៤ ៦៧៨ ហិកតា បានបណ្ដុះកូនឈើចម្រុះគ្រប់ប្រភេទ និងចែកជូនប្រជាពលរដ្ឋដាំ បានចំនួនជាង ២ លានដើម។ គិតដល់ឆ្នាំ២០១៥ បានបង្កើតសួនអាពាហ៍ពិពាហ៍បាន ៣៨ កន្លែង និងសួនអនុស្សាវរីយ៍ ១កន្លែងៗ នៅក្នុងខេត្ត ១៨ លើផ្ទៃដីសរុប ៤២០ ហិកតា ។ បានចេញប្រកាសបង្កើតព្រៃសហគមន៍ចំនួន ៤០ កន្លែង លើផ្ទៃដី ១១ ៦៩៥ ហិកតា បានចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ ២៨ កន្លែង លើផ្ទៃដី ២៣ ៥៣៦ ហិកតា និងបានអនុម័តផែនការគ្រប់គ្រងព្រៃសហគមន៍ចំនួន ៤៨ កន្លែង លើផ្ទៃដី ៣២ ១៦២ ហិកតា ។ ចំពោះសកម្មភាពបង្ក្រាបបទល្មើសព្រៃឈើគ្រប់ប្រភេទ មានចំនួន ២ ១៨៩ករណី ចាប់ឃាត់ និងរឹបអូសឈើគ្រប់ប្រភេទសរុប ៥ ៨១៤ម៉ែត្រត្រីគុណ និងបានដាក់ដេញថ្លៃជាសាធារណៈតាមនីតិវិធី។ បានចុះស្រង់ស្ថិតិដីព្រៃឈើដែលបានរំលោភបំពានយកដោយខុសច្បាប់ ២ ៧០៨ហិកតា និងបានដកហូតរណាយន្តចំនួន ៤៨៦គ្រឿង ហើយនិងបានចូលរួមយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើដែលដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ សៅ សុខា ។ ក្រៅពីនេះ រដ្ឋបាលព្រៃឈើ ក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ជាច្រើនលើការងារស្រាវជ្រាវវិទ្យាសាស្ត្រ និងគម្រោងអភិវឌ្ឍន៏នានា។ ដោយឡែក ក្នុងកំណែទម្រង់ស៊ីជម្រៅវិស័យព្រៃឈើ សំដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានព្រៃឈើដោយនិរន្តរភាព រាជរដ្ឋាភិបាលបានសម្រេចផ្ទេរតំបន់ព្រៃការពារ និងអភិរក្សព្រៃឈើចំនួន ១៣ កន្លែង និងតំបន់ព្រៃផ្តល់ផលចំនួន ៥ កន្លែង ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនក្រសួងបរិស្ថាន គ្រប់គ្រង ហើយនិងបានផ្ទេរតំបន់សម្បទានដីសេដ្ឋកិច្ចចំនួន ៧៣ កន្លែង ពីក្រសួងបរិស្ថាន ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់គ្រងបន្ត តាមរយៈអនុក្រឹត្យលេខ៦៩ អនក្រ.បក ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦។

 ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណ និងអំពាវនាវដល់ដៃគូពាក់ព័ន្ធទាំងអស់ និងអាជ្ញាធរថ្នាក់ក្រោមជាតិ បន្តជួយឧបត្ថម្ភ និងសហការ ចូលរួមក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានព្រៃឈើដោយប្រសិទ្ធភាព និងនិរន្តរភាព ៕

Other News
ចេញ​ផ្សាយ​ ២១ ធ្នូ ២០២៥ 4

ឯកឧត្តម កែវ អូម៉ាលីស្ស បានទទួលអំណោយសប្បុរសធម៌ ពីក្រុមហ៊ុន MRT និងសប្បុរសជននានា សម្រាប់ចែកជូនជនភៀសសឹកខេត្តបន្ទាយមានជ័យ

នៅថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ កែវ អូម៉ាលីស្ស អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី...
ចេញ​ផ្សាយ​ ២១ ធ្នូ ២០២៥ 5

ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី វិបុលបុត្រា អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម» ដល់មន្រ្តីកសិកម្មឃុំទូទាំងខេត្តព្រៃវែងសរុប១២៣នាក់

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារគ្រោះមហន្តរាយនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកប្រធានមន្ទីរ...
ចេញ​ផ្សាយ​ ២១ ធ្នូ ២០២៥ 4

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា លើគម្រោងផែនការគាំទ្រដល់ផលិតកម្មកសិកម្ម សម្រាប់ផ្តល់ជូនកងទ័ព និងប្រជាជនភៀសសឹក ក្នុងខេត្តសៀមរាប

នៅថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំ​ជាមួយ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២០ ធ្នូ ២០២៥ 259

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំកិច្ច​ប្រជុំ​គម្រោង «ភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្ម​មានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជន​ខាងជើងបឹងទន្លេសាប»

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំ​កិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសលើកទី៥...
ចេញ​ផ្សាយ​ ២០ ធ្នូ ២០២៥ 257

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យកំពុងខិតខំប្រឹងប្រែងរៀបចំកសិដ្ឋានដាំបន្លែលើផ្ទៃដី ២,៥ហិកតា ដើម្បីផ្គត់ផ្គង់ដល់ជនភៀសសឹកក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យកំពុងខិតខំប្រឹងប្រែងរៀបចំកសិដ្ឋានដាំបន្លែលើផ្ទៃដី ២,៥ហិកតា ដើម្បីផ្គត់ផ្គង់ដល់ជនភៀសសឹកក្នុ...
ចេញ​ផ្សាយ​ ២០ ធ្នូ ២០២៥ 249

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ​ បានកំណត់យកទីតាំងផ្សេងៗគ្នាក្នុងឃុំចំនួន៥​ នៃស្រុកព្រះនេត្រព្រះ​ ដើម្បីអនុវត្តការងារដាំដុះបន្លែផ្គត់ផ្គង់ជនភៀសសឹក

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ​ បានកំណត់យកទីតាំងផ្សេងៗគ្នាក្នុងឃុំចំនួន៥​ នៃស្រុកព្រះនេត្រព្រះ​ ដើម្បីអនុវត្តការងារដាំដុះបន្លែផ្គត់ផ្គង់ជនភៀសសឹក​។​...
ចេញ​ផ្សាយ​ ២០ ធ្នូ ២០២៥ 249

ក្រុមការងារចុះមូលដ្ឋានស្រុក​ និងពុកម៉ែ​ពូមីងបងប្អូនភៀសសឹក​ក្នុងស្រុកអូរជ្រៅ បាននិងកំពុងរៀបចំដីសម្រាប់ដាំដុះដំណាំបន្លែ​សម្រាប់ផ្គត់ផ្គង់ក្នុងមណ្ឌលភៀសសឹក

ក្រុមការងារចុះមូលដ្ឋានស្រុក​ និងពុកម៉ែ​ពូមីងបងប្អូនភៀសសឹក​ក្នុងស្រុកអូរជ្រៅ បាននិងកំពុងរៀបចំដីសម្រាប់ដាំដុះដំណាំបន្លែ​សម្រាប់ផ្គត់ផ្គង់ក្នុងមណ្ឌលភៀសសឹក...
ចេញ​ផ្សាយ​ ២០ ធ្នូ ២០២៥ 240

ឯកឧត្តមបណ្ឌិត សរ ចិត្រា ទទួលអំណោយសប្បុរសធម៌សម្រាប់ចែកជូនជនភៀសសឹកពីអង្គការ មាគ៌ាជីវិត

នៅថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ២០ ធ្នូ ២០២៥ 249

ក្រុមការងារចុះមូលដ្ឋានស្រុកថ្មពួកបាននាំយកស្បៀងជាអំណោយរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងធុងចម្រោះទឹកស្អាត ជាអំណោយរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រគល់ជូនរដ្ឋបាលស្រុកថ្មពួក

ថ្ងៃនេះក្រុមការងារចុះមូលដ្ឋានស្រុកថ្មពួកបាននាំយកស្បៀងជាអំណោយរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងធុងចម្រោះទឹកស្អាត ជាអំណោយរបស់ឯកឧត្តម...
ចេញ​ផ្សាយ​ ២០ ធ្នូ ២០២៥ 255

«សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី បានឧបត្ថម្ភអង្ករ សម្រាប់ផ្គត់ផ្គង់ប្រជាជនភៀសសឹក នៅក្នងខេត្តបន្ទាយមានជ័យ»

នាព្រឹកថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០២៥​ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកាព្រឹទ្ធសភា និងជាព្រះស្ថាបនិកមូលនិធិមុទិតា...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 305

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម​ ស៊ីថុល​ អញ្ជើញទទួលអំណោយសម្រាប់ចែកជូនជនភៀសសឹកពី ​ក្រុមហ៊ុន​ លី​ ហ្វ៊ូដ

នាព្រឹកថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ អ៊ឹម​ ស៊ីថុល​​ រដ្ឋលេខាធិការប្រចាំការ​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 299

ការប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀនឱ្យមានប្រសិទ្ធភាព​ លុះត្រាតែ​មានការចូលរួមពីគ្រប់ភាគីទាំង​អស់​ ព្រម​ទាំងការ​ផ្សព្វផ្សាយ​ អប់រំ និងរាយការណ៍ផងដែរ

និស្សិតជ័យលាភីនៃ​វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំ​ពង់​ចាម​ ក្នុងកម្មវិធីប្រកួតប្រជែងវោហារកោសល្យ ក្នុងការផ្សព្វផ្សាយ អប់រំ ការប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀន...