ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ

ចេញ​ផ្សាយ​ ២៤ វិច្ឆិកា ២០២៥ 945

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលផលបន្លែ ស៊ុតទា ដែលបានដាំដុះ និងចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន​ ១ ២០០គ្រាប់​ ត្រកួនចំនួន​ ៧០គីឡូក្រាម  និងស្ពៃចង្កឹះចំនួន​ ២៥០គីឡូក្រាម។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមស្មារតី «ខ្មែរតែមួយ» ដែលជាអំណោយរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំយកស្បៀងបរិភោគជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ សរុប៣៤លើករួមមាន៖ ស្ពៃក្រញ៉ាញ់ចំនួន ៧ ០០០គីឡូក្រាម ត្រកួន ៧ ៨១០គីឡូក្រាម ស្ពៃចង្កឹះចំនួន៤៥០ គីឡូក្រាម គោសាច់៣ក្បាល ស៊ុតទា ៣២ ៧៦០គ្រាប់ ទំពាំង ២០គីឡូក្រាម និងត្រីអណ្ដែងចំនួន៨២៦ គីឡូក្រាម៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២៦ 129

ពិធីចាប់ត្រីបែបបុរាណនៅត្រពាំងបឹងបង្កោង ខេត្តសៀមរាប នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦

ពិធីចាប់ត្រីបែបបុរាណនៅត្រពាំងបឹងបង្កោង ក្នុងភូមិបង្កោង ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ គឺជាការឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃការគ្រប់គ្រង...
ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២៦ 132

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបជាមួយប្រតិភូវិនិយោគិនកូរ៉េ និងអង្គការ OXFAM ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារអំពីលទ្ធភាពនៃការវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា

នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបជាមួយប្រតិភូវិនិយោគិនកូរ៉េ និងអង្គការ OXFAM ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២៦ 129

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញបើកវគ្គបណ្តុះបណ្តាលសម្រាប់អាជីវករជី-ថ្នាំកសិកម្ម ក្នុងខេត្តសៀមរាប

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ​ ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសមត្ថភាពវិជ្ជាជីវៈសម្រាប់អាជីវករជី-ថ្នាំកសិកម្ម...
ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២៦ 216

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ​ ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២៦ 214

ក្រុមការងារ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត​ឧត្តរមានជ័យ​ បានបន្តដឹកនាំជនភៀសសឹកក្នុងមណ្ឌលសុវត្ថិភាពធ្វើការប្រមូលផលបន្លែ​បានចំនួន ២​ ០០០គីឡូក្រាម

ក្រុមការងារ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត​ឧត្តរមានជ័យ​ បានបន្តដឹកនាំជនភៀសសឹកក្នុងមណ្ឌលសុវត្ថិភាពធ្វើការប្រមូលផលបន្លែ​បានចំនួន ២​ ០០០គីឡូក្រាម...
ចេញ​ផ្សាយ​ ៩ កុម្ភៈ ២០២៦ 287

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ ២០២៦

នារសៀលថ្ងៃទី៩​ ខែកុម្ភៈ​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ៩ កុម្ភៈ ២០២៦ 310

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​៖​ កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានសារៈសំខាន់សម្រាប់សម្រេចបាននូវការអនុវត្តគោលនយោបាយ ការបង្កើនគុណភាពសេវាសាធារណៈ និងការជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

នាព្រឹកថ្ងៃទី៩​ ខែកុម្ភៈ​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៩ កុម្ភៈ ២០២៦ 281

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារ ចូលរួម​​ក្នុងពិធីចាប់ត្រីបែបបុរាណ នៅបឹងបង្កោង ក្នុងភូមិបង្កោង ស្រុកប្រាសាទបាគង ខេត្តសៀមរាប

នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ ចូលរួមក្នុងពិធីចាប់ត្រីបែបបុរាណ ស្ថិតនៅបឹងបង្កោង...
ចេញ​ផ្សាយ​ ៩ កុម្ភៈ ២០២៦ 294

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំទស្សនកិច្ចសិក្សាលើផលិតកម្មដំណាំបន្លែវៃឆ្លាតធន់នឹងអាកាសធាតុ (Climate-Smart Agriculture) ======================= នៅថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត តំណាងសហគមន៍កសិកម្ម និងកសិករគំរូតាមបណ្តាខេត្ដគោលដៅគម្រោង មាន ខេត្ដក្រចេះ មណ្ឌលគិរី កំពង់ធំ និងខេត្ដព្រះវិហារ ចុះទស្សនកិច្ចសិក្សាផលិតកម្មដំណាំបន្លែវៃឆ្លាតធន់នឹងអាកាសធាតុនៅសហគមន៍អភិវឌ្ឍន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម ស្ថិតនៅស្រុកទឹកហូត ខេត្ដកំពង់ឆ្នាំង និងសហគមន៍កសិកម្មទំនើបតាសីសាមគ្គី ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងស្វែងយល់ពី ១-បច្ចេកទេសដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់ ដោយផ្តោតលើទម្រង់ផ្ទះសំណាញ់មានដូចជា ទំហំ ប្រភេទដំបូលដែលការពាររស្មីយូវី ការគ្រប់គ្រង់សំណើម សីតុណ្ហភាព និងសត្វល្អិតចង្រៃ ២-ប្រព័ន្ធស្រោចស្រពដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ(ប្រព័ន្ធសូឡា)និងសម្ភារៈសម្រាប់ស្តុកទឹក ៣-ប្រព័ន្ធស្រោចស្រពដោយតំណក់ទឹក ៤-ការប្រើប្រាស់និងគ្រប់គ្រងទឹកសម្រាប់ក្រុមដំណាំបន្លែ ៥-ការប្រើប្រាស់ធាតុចូលកសិកម្ម (Agricultural Inputs) ៦-ការគ្រប់គ្រងក្រុមផលិតផ្សារភ្ជាប់នឹងទីផ្សារ និង៧-ការបញ្ចូលបច្ចេកទេសក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ ក្នុងដំណើរទស្សនកិច្ចខាងលើ ឯកឧត្ដមបណ្ឌិត បានគូសបញ្ជាក់ថា ការចុះទស្សនកិច្ចនឹងផ្ដល់ឱកាសដល់អ្នកចូលរួម អាចកំណត់បានសកម្មភាពជាយុទ្ធសាស្ត្រនិងកត្តាចូលរួមនានាសម្រាប់ជំរុញឱ្យទទួលជោគជ័យ ដែលអាចឆ្លើយតបនឹងចំណុចខ្វះខាតក៏ដូចជាបញ្ហាប្រឈមដែលកំពុងជួបប្រទះក្នុងផលិតកម្មដំណាំបន្លែ ជាពិសេស បច្ចេកទេសដ៏សមស្របនៃការដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់និងទីវាល ដែលប្រើប្រាស់ប្រព័ន្ធស្រោចស្រពសន្សំសំចៃទឹកស្របនឹងបរិបទនៃការប្រែប្រួលអាកាសធាតុផងដែរ។ បន្ថែមពីនេះទៀត អ្នកចូលរួមក៏បានទទួលនូវបទពិសោធន៍ដ៏ល្អក្នុងការជ្រើសរើសពូជ ការគ្រប់គ្រងជីជាតិដី ការរៀបចំប្រតិទិនដាំដុះដោយផ្សារភ្ជាប់នឹងតម្រូវការ និងការគ្រប់គ្រងសមាសភាពចង្រៃនានា។ ក្នុងដំណើរទស្សនកិច្ចនេះ បទពិសោធន៍ល្អៗដែលបានទទួលបានមានដូចជា កត្តាសំខាន់ដែលត្រូវយកចិត្តទុកដាក់ក្នុងផលិតកម្មដំណាំបន្លែមាន ការប្រើប្រាស់ជីកំប៉ុស្តដើម្បីកែប្រែដី ការស្រោចស្រពដ៏មានប្រសិទ្ធភាព និងការគ្រប់គ្រងសមាសភាពចង្រៃ។ ទន្ទឹមគ្នានេះ ចំណុចគន្លឹះក្នុងការគ្រប់គ្រងសាមជិកក្នុងសហគមន៍កសិកម្ម ការអនុវត្តបច្ចេកទេសឱ្យបានច្បាស់លាស់ តាមដានឱ្យបានល្អិតល្អន់ដើម្បីកំណត់បញ្ហានិងកំណត់វិធីសាស្ត្រដោះស្រាយឱ្យទាន់ពេលវេលាសំដៅបង្កើតជាគំរូដល់សមាជិកអនុវត្តតាមនិងធ្វើការផ្សព្វផ្សាយផលិតផលបន្លែសុវត្ថិភាពដល់ប្រជាជននៅមូលដ្ឋានឱ្យបានទូលំទូលាយផងដែរ៕

នៅថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងារថ្នាក់ជាតិ...
ចេញ​ផ្សាយ​ ៨ កុម្ភៈ ២០២៦ 335

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងឯកឧត្តម Igor Driesmans​ បានអញ្ជើញនាំយកជំនួយមនុស្សធម៌ចែកជូនគ្រួសារភៀសសឹក​ នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី៨​ ខែកុម្ភៈ​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៧ កុម្ភៈ ២០២៦ 449

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញជាអធិបតីភាព​ក្នុងពិធី​បិទវគ្គបណ្តុះបណ្តាល ស្តីពី « ការពង្រឹងការត្រៀមបង្ការគ្រោះមហន្ត​រាយ​ក្នុងវិស័យកសិកម្ម និងយន្តការរាយការណ៍» ដល់មន្រ្តីកសិកម្ម​ឃុំ១៨ខេត្ត

នៅថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន អញ្ជើញជាអធិបតីភាព​ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី...
ចេញ​ផ្សាយ​ ៧ កុម្ភៈ ២០២៦ 498

ឯកឧត្តម គង់ ច័ន្ទវាសនា និងឯកឧត្តម រស់ សូដែន អញ្ជើញចូលរួមកិច្ចប្រជុំតម្រង់ទិសការងារវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅខេត្តកោះកុង

នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា និងឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានជលផល​...