ឯកឧត្តម បណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ ការគ្រប់គ្រងហិរញ្ញវត្ថុ” នៅទីរួមខេត្តបាត់ដំបង

ចេញ​ផ្សាយ​ ២៤ តុលា ២០២៥ 572

នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម បណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី “ គាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) និង អ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី “ ការគ្រប់គ្រងហិរញ្ញវត្ថុ ” ដែលកម្មវិធី និងសភាពាណិជ្ជកម្មកម្ពុជាបានសហការគ្នាធ្វើ ដើម្បីបង្កើនសមត្ថភាពអ្នកគ្រប់គ្រងសហគ្រាសធុនតូច និងមធ្យម ឬ ក្រុមហ៊ុនកសិកម្ម ។ អ្នកចូលរួមក្នុងពិធីនោះ មានថ្នាក់ដឹកនាំ និងមន្រ្តី នៃលេខាធិការដ្ឋានកម្មវិធី ASPIRE-AT សភាពាណិជ្ជកម្មកម្ពុជា និងតំណាងសហគ្រាសធុនតូច និងមធ្យម សរុបចំនួន ៣៣ នាក់ ក្នុងនោះមានស្រ្តី ១៤ នាក់ ។
ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ដូចជាមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) សហភាពអឺរ៉ុប (EU) ធនាគារវិនិយោគអឺរ៉ុប (EIB) ជាដើម ក្នុងការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៅក្នុងវិស័យកសិកម្ម ។ ក្នុងនោះ គឺមានការរៀបចំឱ្យមានកម្មវិធីគោលនយោបាយអាទិភាព និងយុទ្ធសាស្ត្រល្អៗ និងជាក់ស្តែងជាច្រើន ដែលរួមមានការបញ្ចេញថវិកាជាតិសម្រាប់ជួយប្រមូលទិញកសិផល ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ នៅទូទាំងប្រទេស និងការគាំទ្រការបង្កើត និងដំណើរការសហគមន៍កសិកម្មទំនើប ។ ជាមួយនោះ ក៏មានការប្រឹងប្រែងរៀបចំឱ្យមានប្រាក់កម្ចី ដែលមានអត្រាការប្រាក់សមរម្យ និងដែលមិនតម្រូវឱ្យមាន ឬ ដាក់ទ្រព្យធានា សម្រាប់សហគមន៍កសិកម្ម ក្រុមហ៊ុនកសិកម្ម និងកសិករ ខ្ចីយកទៅប្រើប្រាស់ ដើម្បីកែលម្អ ឬ បង្កើនផលិតកម្ម និងការកែច្នៃ សំដៅធ្វើឱ្យផលិតផលកសិកម្មកម្ពុជា មានគុណភាពសមស្រប និងអាចលក់បានតម្លៃល្អ និងកាន់តែច្រើន នៅលើទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ 
ឯកឧត្តមរដ្ឋលេខាធិការក៏បានលើកឡើងដែរថា ដើម្បីចៀសវាងការខូចកម្ចី ពោលគឺអ្នកខ្ចីមិនមានលទ្ធភាពសង កម្មវិធី ASPIRE-AT និងគម្រោងជាច្រើនរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានយកចិត្តទុកដាក់ជួយពង្រឹងសមត្ថភាពអ្នកខ្ចី ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ព្រមទាំងការកសាង និងអនុវត្តផែនការអាជីវកម្ម ។ បន្ថែមលើនោះ ដើម្បីជំរុញលើកទឹកចិត្តអ្នកខ្ចី ឱ្យសងប្រាក់គ្រប់ និងទាន់ពេល ដូចបានសន្យា កម្មវិធី ASPIRE-AT ក៏បានលៃឱ្យមានប្រាក់មួយចំនួន សម្រាប់ផ្តល់ជារង្វាន់។
ជាក់ស្តែង ដោយមានទំនុកចិត្ត និងការជឿជាក់ថា សភាពាណិជ្ជកម្មកម្ពុជាដឹងច្បាស់ថាសហគ្រាសធុនតូច និងមធ្យម ឬ ក្រុមហ៊ុនកសិកម្ម ខ្វះសមត្ថភាព ឬ ចំណេះដឹងអ្វីខ្លះ ដែលត្រូវផ្តល់ជូន កម្មវិធី ASPIRE-AT បានផ្តល់ថវិកាមួយចំនួនជូនសភាពាណិជ្ជកម្មកម្ពុជា រៀបចំ និងដំណើរការវគ្គបណ្តុះបណ្តាលនេះ ដោយរំពឹងថាអ្នកពាក់ព័ន្ធទាំងអស់នឹងទទួលបានផលប្រយោជន៍ ឬ សម្រេចកិច្ចការរបស់ខ្លួន ។ ក្នុងនោះ កម្មវិធី ASPIRE-AT និងសភាពាណិជ្ជកម្មកម្ពុជា បានសម្រេចកិច្ចការដ៏ល្អមួយ ជាផ្នែកនៃការទទួលខុសត្រូវរបស់ខ្លួន ហើយសហគ្រាសធុនតូច និងមធ្យមនឹងមានសមត្ថភាព និងលទ្ធភាពកាន់តែច្រើនក្នុងការប្រមូលទិញ កែច្នៃ និងលក់ផលិតផលកសិកម្ម ពោលគឺរួមចំណែកជួយកម្មវិធី  ASPIRE-AT ដែលជាយន្តការមួយរបស់ជាតិ ក្នុងការសម្រាលការលំបាករបស់កសិករ និងក្នុងការបង្កើនសេដ្ឋកិច្ចជាតិ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការក៏បានណែនាំអ្នកចូលរួមទាំងអស់ ឱ្យយកចិត្តទុកដាក់ចូលរួមឱ្យបានសកម្ម និងឱ្យបានល្អ សំដៅធ្វើឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ពីការចំណាយពេលវេលា និងថវិកា ហើយអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ បានសម្រេចលទ្ធផល ដូចបានគ្រោងទុក៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ មីនា ២០២៦

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នារសៀលថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 4

ក្រសួងកសិកម្ម​​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 6

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារអនុគណៈកម្មការរដ្ឋបាល ផ្គត់ផ្គង់ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មការបូកសរុបការងារកសិកម្ម ទូទាំងប្រទេស ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារអនុគណៈកម្មការរដ្ឋបាល...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 5

លិខិតថ្លែងអំណរគុណពី សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ

លិខិតថ្លែងអំណរគុណពី សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ជូនចំពោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 9

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្ទេរបច្ចេកទេសកៅស៊ូ ដល់មន្ត្រីកសិកម្មឃុំនៃខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាផ្ទេរបច្ចេកទេសកៅស៊ូដល់មន្ត្រីកសិកម្មឃុំនៃខេត្តកំពង់ធំ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 8

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ "ថ្មីៗនេះ មានការចុះផ្សាយព័ត៌មានថា កម្ពុជាបាននាំចូលជីនិងថ្នាំកសិកម្មក្នុងទំហំទឹកប្រាក់ ៦៣៦លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលបានធ្វើឱ្យសាធារណៈជនមួយចំនួនមានការភ្ញាក់ផ្អើលចំពោះតួលេខនេះ

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ "ថ្មីៗនេះ មានការចុះផ្សាយព័ត៌មានថា កម្ពុជាបាននាំចូលជីនិងថ្នាំកសិកម្មក្នុងទំហំទឹកប្រាក់...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 13

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៦៥០គ្រាប់ និងត្រីអណ្តែងចំនួន ៧០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងទ័ពជួរមុខប្រចាំការនៅខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៦៥០គ្រាប់...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 17

សេចក្តីប្រកាសរួមព័ត៌មាន ស្តីពីការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្ដេច

សេចក្តីប្រកាសរួមព័ត៌មាន ស្តីពីការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្ដេច
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 25

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចូលរួមក្នុងវេទិកាតភ្ជាប់កសិ-ចំណីអាហារអូស្ត្រាលី-កម្ពុជា

នាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងវេទិកាតភ្ជាប់កសិ-ចំណីអាហារអូស្ត្រាលី-កម្ពុជា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 27

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា

នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំក្រសួង បានទទួលជួបលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា...
ចេញ​ផ្សាយ​ ១៥ មីនា ២០២៦ 533

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីបើកសិក្ខាសាលាប្រចាំឆ្នាំឆ្លុះបញ្ចាំងពីការគម្រោងកែលម្អសន្តិសុខទឹកកម្ពុជានៅខេត្តកែប

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជាសមាសភាពទី៣ ឯកឧត្តម អឿន ចន្ថា...
ចេញ​ផ្សាយ​ ១៥ មីនា ២០២៦ 679

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងខេត្តចំនួនពីរ

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យ...