ព័ត៌មានផ្សេងៗទៀត
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រលើមន្ត្រី ៣៤៥នាក់ ក្រោមរដ្ឋបាលព្រៃឈើ ដែលក្នុងចំណោមនេះមានស្ត្រី ៨១នាក់។ លទ្ធផលទាំងអស់សុទ្ធតែអវិជ្ជមាន។ ការធ្វើតេស្តនេះអនុវត្តតាមបទបញ្ជារដ្ឋាភិបាល និងផែនការយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី១០ ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់មន្រ្តីរាជការ៕