ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះ​ពិនិត្យ​ការងា​រសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងខេត្តបាត់ដំបង

ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 3364

ចាប់ពីថ្ងៃទី២ - ៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដឹកនាំមន្ត្រីជំនាញ នៃអគ្គ​នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រី​ការិយា​ល័យ​​​ផលិតកម្ម និងបសុព្យាបាលខេត្តបាត់ដំបង ចុះត្រួតពិនិត្យ​វឌ្ឍនភាព​ការងារសត្តឃាតដ្ឋាន កសិដ្ឋាន និងណែនាំដល់អាជីវករតាំង​លក់សាច់នៅ​ក្នុងទីផ្សារ ។
នាដំណើរចុះពិនិត្យនោះទទួលបានលទ្ធផល​រួមមាន ៖ ទី១. ការងារពិនិត្យតាម​សត្តឃាតដ្ឋាន ៖ ពិនិត្យសត្តឃាតដ្ឋានចំនួន៦ក្នុងចំណោម១៤ ទីតាំង ដែល​ស្ថិតក្រុង-ស្រុកនៃខេត្តបាត់ដំបង ដោយសង្កេតឃើញអនាម័យនៅមិនទាន់អនុវត្ត​តាមបទដ្ឋានបច្ចេកទេសបសុព្យាបាលនៅឡើយ ដូច្នេះម្ចាស់ទីតាំងត្រូវរៀបចំ​កែលម្អ​កន្លែងទុកដាក់សត្វមុនពិឃាត ទីតាំងកាប់ពុះសាច់សត្វ ការលាងសំអាត​សាច់ ការព្យួរសាច់ ប្រព័ន្ធបង្ហូរកាកសំណល់សត្វ ត្រូវចៀសវាងក្លិនមិនល្អ​ដែល​បណ្តាល​ឱ្យប៉ៈពាល់ដល់បរិស្ថានជុំវិញ។ល។ 
ទី២. ការងារកសិដ្ឋាន៖ បានចុះពិនិត្យទីតាំងកសិដ្ឋានហ្វាម រ៉ាយ ផ្លេស រ៉ាយល អាប់ ឯ.ក ស្ថិតក្នុងស្រុកបាណន់ ដែលជាកសិដ្ឋានចិញ្ចឹមគោសាច់ ដែលបច្ចុប្បន្ន​នេះមានគោប្រមាណ ៣ ០០០ក្បាល បំប៉នសម្រាប់លក់ចេញទៅតាមតម្រូវការ​ទីផ្សារក្នុង និងក្រៅស្រុក។ ស្ថានភាពផលិតកម្មគោបំប៉ននេះ មានបញ្ហាប្រឈម​ដោយសារតម្លៃគោឡើងថ្លៃ។ កសិដ្ឋាននេះ ចិញ្ចឹមគោសាច់សម្រាប់​កាប់ផ្គត់ផ្គង់​ទីផ្សារក្នុងស្រុក ដោយបានស្នើសុំបង្កើតសត្តឃាតដ្ឋាន និងបានសាងសង់រួចរាល់ ដែលបានបំពាក់ឧបករណ៍ទំនើបស្របតាមបទដ្ឋានបច្ចេកទេសបសុព្យាបាល។
ទី៣. ការតាំងលក់សាច់នៅទីផ្សារ ៖ ក្រុមការងារបានចុះការតាំងលក់សាច់នៅ​ផ្សារថ្មគោល ស្ថិតក្នុងស្រុកថ្មគោល ជារួមស្ថានភាពការតាំងលក់សាច់នៅលើ​ទីផ្សារមិនសូវមានអនាម័យនៅឡើយ ក្រុមការងារបានណែនាំការតាំងលក់សាច់​ត្រូវ​អនុវត្តតាមបទដ្ឋានបច្ចកទេសបសុ​ព្យាបាល ដើម្បីទប់ស្កាត់ការរីករាលដាល​ឆ្លង​ជំងឺ​ដល់អ្នកប្រើប្រាស់ ព្រមទាំងធានាបានបរិស្ថានល្អ និងបញ្ចៀស​ពីហា​និភ័យដែលកើតឡើងដោយសារកត្តាចង្រៃនានា។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំឱ្យមន្ត្រីជំនាញត្រូវបន្ត​ចុះណែនាំដល់ម្ចាស់សត្តឃាតដ្ឋាន អាជីវករលក់សាច់នៅតាមទីផ្សារក្នុងខេត្ត ត្រូវរក្សាអនាម័យឱ្យបានល្អប្រសើរចំពោះការពិឃាត ទុកដាក់សត្វនិងផលិត​ផលសាច់ ការតាំងលក់ សំដៅធានាបាននូវសុខភាពសត្វ សាច់ និងសុវត្ថិភាព​ដល់អ្នកប្រើប្រាស់៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៥ តុលា ២០២៦ 417

𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗳𝗼𝗿 𝗔𝗴𝗿𝗶𝗳𝗼𝗼𝗱 𝗦𝘆𝘀𝘁𝗲𝗺 𝗧𝗿𝗮𝗻𝘀𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻

🌾🎙 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗳𝗼𝗿 𝗔𝗴𝗿𝗶𝗳𝗼𝗼𝗱 𝗦𝘆𝘀𝘁𝗲𝗺 𝗧𝗿𝗮𝗻𝘀𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 How can innovation, investment and partnerships shape the future of Cambodia's agrifood systems? In this special podcast episode, H.E. Prak David, Secretary of State at the Ministry of Agriculture, Forestry and Fisheries (MAFF), and Rebekah Bell, FAO Representative in Cambodia,...
ចេញ​ផ្សាយ​ ១៥ តុលា ២០២៦ 401

សូមថ្វាយមហាព្រះរាជកុសល គម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ

សូមថ្វាយមហាព្រះរាជកុសល គម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី...
ចេញ​ផ្សាយ​ ១៤ តុលា ២០២៦ 530

សារលិខិតជូនពរ សូមគោរពជូន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង

សារលិខិតជូនពរ សូមគោរពជូន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ក្នុងឱកាស ដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លានិងប្រកបដោយសោមនស្សរីករាយនៃទិវាចម្រើនជន្មាយុ...
ចេញ​ផ្សាយ​ ១៤ តុលា ២០២៦ 543

ឯកឧត្តម គង់ ច័ន្ទវាសនា៖ តម្រូវការស្រូវសម្រាប់កិនជាអង្ករនាំចេញកើនឡើង ខណៈរាជរដ្ឋាភិបាលត្រៀមវិធានការគាំទ្របន្ថែមទៀត

ឯកឧត្តម គង់ ច័ន្ទវាសនា៖ តម្រូវការស្រូវសម្រាប់កិនជាអង្ករនាំចេញកើនឡើង ខណៈរាជរដ្ឋាភិបាលត្រៀមវិធានការគាំទ្របន្ថែមទៀត
ចេញ​ផ្សាយ​ ១៤ តុលា ២០២៦ 601

ចូលរួមផ្សព្វផ្សាយពី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)»

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការសោមនស្សរីករាយចំពោះលោក បូរ ភ័កត្រា ស្ថាបនិក «រំដួលធីវី» ដែលបានយល់ព្រមធ្វើជាទូតសុច្ឆន្ទៈ...
ចេញ​ផ្សាយ​ ១៤ តុលា ២០២៦ 589

Cambodia’s agrifood sector is transforming — and CAFE26 is where opportunities come together

Cambodia’s agrifood sector is transforming — and CAFE26 is where opportunities come together. 🌾💡 From investment and business partnerships to new technologies, innovation and market opportunities, CAFE26 will bring together farmers, businesses, investors, financial institutions, innovators, young people and development partners from Cambodia and beyond. More than just an exhibition, CAFE26 is a platform to connect ideas with investment,...
ចេញ​ផ្សាយ​ ១៤ តុលា ២០២៦ 605

ក្រសួងកសិកម្មកោះប្រជុំក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម

នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បាន​ដឹកនាំកិច្ចប្រជុំក្រុមការងារ​ចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម​...
ចេញ​ផ្សាយ​ ១៣ តុលា ២០២៦ 795

«វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)»

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្មវិធី បានថ្លែងថា «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី...
ចេញ​ផ្សាយ​ ១៣ តុលា ២០២៦ 776

អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ​ ដល់ ថ្ងៃចន្ទ ១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០​ ដល់ ទី១២ ខែតុលា ឆ្នាំ២០២៦

អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ​ ដល់ ថ្ងៃចន្ទ ១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០​ ដល់ ទី១២ ខែតុលា ឆ្នាំ២០២៦
ចេញ​ផ្សាយ​ ១៣ តុលា ២០២៦ 815

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ចើញដឹកនាំប្រតិភូកម្ពុជា ចូលរួមសន្និបាតអន្តរជាតិ និងកិច្ចប្រជុំ ICID នៅប្រទេសបារាំង

ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ អមដោយមន្ត្រីជំនាញ និងថ្នាក់ដឹកនាំតំណាងក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមសន្និបាតអន្តរជាតិលើកទី២៦...
ចេញ​ផ្សាយ​ ៩ តុលា ២០២៦ 1581

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្ម

នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញសំណេះសំណាលជាមួយយមន្ត្រីរាជការនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្ម...