លោកជំទាវ អ៊ឹម រចនា៖ ការទម្លាក់ប្រអប់ជម្រកត្រីសិប្បនិម្មិត គឺជាបេសកកម្មអភិរក្សជីវៈចម្រុះ​កម្រិត​អន្ដរជាតិ និងជាយុទ្ធសាស្ត្រ «របាំងការពារបាតសមុទ្រ» ដ៏មានប្រសិទ្ធភាព

ចេញ​ផ្សាយ​ ២៦ មេសា ២០២៦ 3443

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ​​ក្រសួ​ងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិប​តីភាព ក្នុងកម្មវិធីប្រកាសការទម្លាក់ប្រអប់ជម្រកត្រី​សិប្បនិម្មិតនៅ​ប្រជុំ​កោះ​ស្តេច ដើម្បីការពារធនធានជីវៈចម្រុះ ដែលកម្មវិធីប្រព្រឹត្តទៅនៅ Royal Beach Resort & Residence ក្នុងខេត្តកោះកុង។ 
កម្មវិធីរៀបចំឡើងដោយអង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna & Flora) សហការជាមួយនាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយក​ដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានការ​ចូល​​រួមពីលោក គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្ត​កោះ​កុង លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃអគ្គ​នាយក​ដ្ឋានជលផល លោកបណ្ឌិត ហម ច័ន្ទដេត នាយកអង្គការ​សត្វ​ព្រៃ និងរុក្ខជាតិ ប្រចាំកម្ពុជា លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ​កសិកម្មខេត្តកោះកុង ខណ្ឌរដ្ឋបាលជលផល មេបញ្ជាការ អធិការ អាជ្ញា​ធរ​មូលដ្ឋានស្រុក ឃុំ និងសមាជិកសហគមន៍នេសាទ សរុបអ្នក​ចូលរួមប្រមាណ ៤០រូប។ 
ថ្លែងក្នុងពិធីប្រកាសបើកកម្មវិធី លោកជំទាវ អ៊ឹម រចនា បានគូស​បញ្ជាក់​ថា ការទម្លាក់ប្រអប់ជម្រកត្រីសិប្បនិម្មិតចំនួន ១២បន្ថែមទៀត នៅតំបន់កោះស្ដេចនេះ គឺជាបេសកកម្មអភិរក្សជីវៈចម្រុះកម្រិតអន្ដរ​ជាតិ និងជាយុទ្ធសាស្ត្រ «របាំងការពារបាតសមុទ្រ» ដ៏មានប្រសិទ្ធភាព។ កាលពីឆ្នាំ២០២៣ ប្រអប់ជម្រកត្រីសិប្បនិម្មិតចំនួន១៤ ដែលបាន​ទម្លាក់​រួចរាល់ បានដើរ​តួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការនេសាទខុសច្បាប់ ជាពិសេស​ការ​ប្រើ​អួនអូសនៅក្នុងដែនសហគមន៍នេសាទ ដែលជាសត្រូវដ៏គ្រោះថ្នាក់បំផុតចំពោះ​ប្រភេទ​សត្វកម្រ​មាន​៖ អេប៉ុង Neptune’s cup សេះសមុទ្រ និងស្មៅសមុទ្រ និងផ្កាថ្មជាដើម។
បើតាមលោកជំទាវអនុរដ្ឋលេខាធិការ យើងមិនអាចបណ្ដែតបណ្តោយឱ្យការនេសាទ​ដ៏​បំផ្លិច​បំផ្លាញនេះ បន្ត «ប្លន់» យកធនធានធម្មជាតិពីយើងតទៅទៀត​បាន​ឡើយ។ និងថា ការទម្លាក់ប្រអប់ជម្រកត្រី​សិប្ប​និម្មិត មិនមែនគ្រាន់តែជាការងារបច្ចេកទេសធម្មតានោះទេ ប៉ុន្តែឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់ពីចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ អភិក្រមទី៤ ផ្តោតលើ «ការអភិវឌ្ឍប្រកបដោយចីរភាព និង​បរិយាបន្ន»។ 
នៅចុងបញ្ចប់ លោកជំទាវ អ៊ឹម រចនា បានអំពាវនាវដល់សហគមន៍​នេសាទ សហគមន៍មូលដ្ឋាន អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ និងកងកម្លាំង​សមត្ថ​កិច្ច បន្តសហការគ្នា ដើម្បីការពារប្រអប់ជម្រកត្រីទាំងនេះ។ ការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង រួមផ្សំនឹងដាក់ពង្រាយប្រអប់ជម្រកត្រី​សិប្បនិម្មិតនេះ នឹងអាចឈានទៅធានាសន្តិសុខស្បៀង និងសេដ្ឋកិច្ចរបស់ប្រជាជននៅតំបន់កោះស្ដេចបាន។ ធានាបាន ព្រោះនៅពេលដែលផ្កាថ្ម និងស្មៅសមុទ្រអាចរក្សាបានគង់វង្ស នោះផលនេសាទនឹងកើនឡើង ដោយប្រកែកមិនបាន។
សូមជម្រាបថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយក​ដ្ឋាន​ជល​ផល សហការជាមួយអង្គការដៃគូនានា បានទម្លាក់ប្រអប់ជម្រក​ត្រីសិប្ប​និម្មិតបានសរុបចំនួន ២ ១៥២ប្រអប់ ក្នុងខេត្តជាប់តំបន់ឆ្នេរ​ទាំង៤ នៅទូទាំងប្រទេសកម្ពុជា៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 124

ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Syngenta Vietnam Co.,Ltd

នារសៀលថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Syngenta Vietnam Co.,Ltd ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 125

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលជួបជាមួយ លោកស្រី​ Stefania Dina ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកស្រី​ Stefania Dina នាយិកាទទួលបន្ទុកកសិកម្ម​...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 285

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្ដា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលបានការគាំទ្រដោយគម្រោង(CFAVC) ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី នៅខេត្តកំពត

នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា និងជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង(CFAVC) បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ...
ចេញ​ផ្សាយ​ ៥ តុលា ២០២៦ 541

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញចុះទស្សនកិច្ចសិក្សា ដើម្បីពិនិត្យលទ្ធភាពការបើកទីផ្សារកសិផលថ្មីបន្ថែមសម្រាប់កសិករ

នារសៀលថ្ងៃទី៥​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញចុះទស្សនកិច្ចសិក្សា ដើម្បីពិនិត្យលទ្ធភាពការបើកទីផ្សារកសិផលថ្មីបន្ថែមសម្រាប់កសិករ...
ចេញ​ផ្សាយ​ ៥ តុលា ២០២៦ 559

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ លោក Bhavya Sehgal អគ្គនាយកក្រុមហ៊ុន OCP Singapore ក្នុងជំនួបពិភាក្សាការងារ

នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបជាមួយ លោក Bhavya Sehgal អគ្គនាយកក្រុមហ៊ុន OCP Singapore ដើម្បីពិភាក្សាការងារអំពីការផ្គត់ផ្គង់...
ចេញ​ផ្សាយ​ ៤ តុលា ២០២៦ 730

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អញ្ជើញទទួលជួបជាមួយក្រុមហ៊ុន TECHCOOP​ និងក្រុមហ៊ុន TM CORPORATION (NIC) ក្នុងជំនួបពិភាក្សាការងារ

នាព្រឹកថ្ងៃទី៤​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន TECHCOOP​ និងក្រុមហ៊ុន...
ចេញ​ផ្សាយ​ ៤ តុលា ២០២៦ 689

ឯកឧត្តមអនុរដ្ឋលេខាធិការ​ ជា​ ឆេង​ អញ្ជើញជួបសំណេះសំណាល​ និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋនៅឃុំអូរប្រសាទ​ និងឃុំគយម៉ែង​ ខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦​ ឯកឧត្តម ជា ឆេង ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបូរី ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងារ​ ឯកឧត្តម សរ​ ចិត្រា អនុប្រធានក្រុមការងារ...
ចេញ​ផ្សាយ​ ៣ តុលា ២០២៦ 871

សមត្ថកិច្ចជលផលបង្ក្រាបបទល្មើសនេសាទបាន ៤៥ករណី ក្នុង១សប្តាហ៍កន្លងទៅ

សមត្ថកិច្ចជលផលបង្ក្រាបបទល្មើសនេសាទបាន ៤៥ករណី ក្នុង១សប្តាហ៍កន្លងទៅ មន្ត្រីជំនាញជលផល និងកម្លាំងចម្រុះបានចុះប្រតិបត្តិការនៅតាមតំបន់បឹងទន្លេសាប ទន្លេមេគង្គ និងចតុមុខ...
ចេញ​ផ្សាយ​ ២ តុលា ២០២៦ 1019

ឯកឧត្ដមអនុរដ្ឋលេខាធិការ ជា ឆេង អមដំណើរ ឯកឧត្ដម កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ៥៧៨គ្រួសារ

នាថ្ងៃទី២​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្ដមអនុរដ្ឋលេខាធិការ ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី អមដំណើរ ឯកឧត្ដម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ...
ចេញ​ផ្សាយ​ ២ តុលា ២០២៦ 1062

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតី ក្នុងមហាសន្និបាតកំណើតដំបូង បង្កើត «សហគមន៍កសិកម្មទំនើបសាមគ្គីរីកចម្រើន» នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើប ក្រោមអធិបតីភាព ឯកឧត្តម...
ចេញ​ផ្សាយ​ ២ តុលា ២០២៦ 878

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព៩ខែ និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីលើកកម្ពស់ផលិតភាព និងជីវភាពប្រជាពលរដ្ឋនៅសៀមរាប

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី​​ភាព ក្នុ​ងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារកសិកម្ម...
ចេញ​ផ្សាយ​ ២ តុលា ២០២៦ 1001

ថ្នាក់ដឹកនាំក្រសួងកសិកម្ម វាយតម្លៃពូជក្លូនកៅស៊ូថ្មី ដែលមានទិន្នផលខ្ពស់ និងសមស្របនឹងលក្ខខណ្ឌកម្ពុជា

ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការបញ្ចេញពូជដំណាំ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ...