កិច្ចប្រជុំស្ដីពីការពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំពាក់ព័ន្ធនឹងការនាំចូល Ammonium Chloride

ចេញ​ផ្សាយ​ ៣ វិច្ឆិកា ២០២៦ 261

នៅថ្ងៃទី២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៦​ លោកស្រី គិត វិសិដ្ឋកញ្ញា អគ្គនាយករងនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ បានដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រង និងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ ពាក់ព័ន្ធនឹងក្រុមហ៊ុននាំចូលសារធាតុ Ammonium Chloride នៅអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានគ្រប់គ្រងធនធានដីនិងជីកសិកម្ម ប្រធានការិយាល័យនីតិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ និងខេត្តកណ្ដាល ព្រៃវែង កំពង់ស្ពឺ និងបន្ទាយមានជ័យ ព្រមទាំងតំណាងក្រុមហ៊ុនឯកជនពាក់ព័ន្ធចំនួន ១០ ក្រុមហ៊ុន។ 
កិច្ចប្រជុំនេះមានគោលបំណងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការនាំចូល ការដឹកជញ្ជូន ការចែកចាយ និងការរក្សាទុកសារធាតុ Ammonium Chloride ដើម្បីទប់ស្កាត់ការលួចបង្វែរទិសដៅប្រើប្រាស់ពីអាជីវកម្មស្របច្បាប់ទៅជាការផលិតគ្រឿងញៀនសំយោគខុសច្បាប់។ ជាមួយគ្នានេះ កិច្ចប្រជុំក៏បានណែនាំដល់មន្ត្រីជំនាញអំពីតួនាទីក្នុងការត្រួតពិនិត្យឯកសារមុននាំចូល ការផ្ទៀងផ្ទាត់តម្រូវការប្រើប្រាស់ ការត្រួតពិនិត្យឃ្លាំងស្តុកទុក និងការតាមដានរបាយការណ៍សន្និធិ និងការប្រើប្រាស់របស់ក្រុមហ៊ុន។
ជាមួយគ្នានេះ តំណាងក្រុមហ៊ុនទាំងអស់ត្រូវបានណែនាំឱ្យគោរពច្បាប់ និងបទប្បញ្ញត្តិជាធរមាន អនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) និងបំពេញកាតព្វកិច្ចរាយការណ៍អំពីការនាំចូល ការប្រើប្រាស់ និងសន្និធិឱ្យបានទៀងទាត់។ ជាពិសេស មិនត្រូវប្រើប្រាស់ ឬចែកចាយសារធាតុគីមីដែលទើបនាំចូល មុនពេលមន្ត្រីជំនាញចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើយ។ ក្រុមហ៊ុនក៏ត្រូវសហការជាមួយក្រុមការងារអន្តរក្រសួង និងរាយការណ៍ជាបន្ទាន់ក្នុងករណីមានសកម្មភាពទិញលក់គួរឱ្យសង្ស័យ ឬបុគ្គលដែលមិនអាចបញ្ជាក់អត្តសញ្ញាណ និងគោលបំណងប្រើប្រាស់បានច្បាស់លាស់។
តាមរយៈកិច្ចប្រជុំនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ការទទួលខុសត្រូវរបស់មន្ត្រីជំនាញ និងក្រុមហ៊ុនឯកជន ព្រមទាំងពង្រឹងកិច្ចសហការក្នុងការគ្រប់គ្រងសារធាតុគីមីឱ្យមានសុវត្ថិភាព តម្លាភាព និងប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការប្រើប្រាស់សារធាតុគីមីខុសគោលដៅ និងចូលរួមប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣ វិច្ឆិកា ២០២៦ 243

ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ មន្ត្រីជលផល និងក្រុមការងារចម្រុះទូទាំងប្រទេស បានបង្ក្រាបបទល្មើសជលផលសរុបចំនួន ៤៤ករណី

ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ មន្ត្រីជលផល និងក្រុមការងារចម្រុះទូទាំងប្រទេស បានបង្ក្រាបបទល្មើសជលផលសរុបចំនួន ៤៤ករណី
ចេញ​ផ្សាយ​ ៣ វិច្ឆិកា ២០២៦ 220

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលា «បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់មន្រ្តីការទូត»

នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលា «បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់មន្រ្តីការទូត»...
ចេញ​ផ្សាយ​ ២ វិច្ឆិកា ២០២៦ 521

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជួបជាមួយក្រុមហ៊ុន​ អ​ អិម​ អេ​ (ខេមបូឌា)​ ម.ក ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នារសៀលថ្ងៃទី២​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជួបជាមួយក្រុមហ៊ុន​ អ​ អិម​ អេ​ (ខេមបូឌា)​...
ចេញ​ផ្សាយ​ ២ វិច្ឆិកា ២០២៦ 542

កិច្ចប្រជុំការងារចុះបញ្ជីដីរដ្ឋក្នុងខេត្តស្ទឹងត្រែង

នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាខេត្តស្ទឹងត្រែង​ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង​...
ចេញ​ផ្សាយ​ ២ វិច្ឆិកា ២០២៦ 552

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពីកម្មវិធី SAMBO TREI ជាមួយអង្គការ​ស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា(FAO)

នាព្រឹកថ្ងៃទី២​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពីកម្មវិធី...
ចេញ​ផ្សាយ​ ១ វិច្ឆិកា ២០២៦ 759

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចូលរួមពិព័រណ៍អន្តរជាតិលើកទី៥ ខ្សែក្រវាត់ និងផ្លូវ និងសន្និសីទឆ្នាំ២០២៦ អាស៊ាន-ចិន (ហឺណាន) ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍស្បៀងអាហារ និងកសិកម្ម នៅសាធារណរដ្ឋប្រជាមានិតចិន

ចាប់ពីថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយលោក រ៉ានី វីរៈ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ...
ចេញ​ផ្សាយ​ ១ វិច្ឆិកា ២០២៦ 795

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បាននាំយកស្រូវពូជជូនកសិករ ៦,០២៦គ្រួសារ

នៅថ្ងៃទី៣០ និងទី៣១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តបន្ទាយមានជ័យ បាននាំយកស្រូវពូជជូនកសិករ ៦,០២៦គ្រួសារ នៅខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ១ វិច្ឆិកា ២០២៦ 809

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ដឹកនាំគណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) នៅប្រទេសសិង្ហបុរី

នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារជាមួយគណៈប្រតិភូ...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 855

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ បន្តសម្របសម្រួលផ្គូផ្គងរវាងសហគមន៍កសិកម្ម​ និងវិស័យឯកជន នៅខេត្តត្បូងឃ្មុំ

នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ បន្តសម្របសម្រួលផ្គូផ្គងរវាងសហគមន៍កសិកម្ម​ចំនួន​៧ ជាមួយក្រុមហ៊ុនប្រមូលទិញ​ ដើម្បីអនុវត្តតាមស្តង់ដាបច្ចេកទេស...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 778

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ បន្តជួបសំណេះសំណាល និងផ្តល់ជូនស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០២៦​ ក្នុងស្មារតីខ្មែរជួយខ្មែរ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 791

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញបន្តជួបសំណេះសំណាល និងប្រគល់ស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 746

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់​ ដាវីដ​ អញ្ជើញបន្តដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម​និង​ព្រៃ​ឈើ​អាស៊ាន​បូក​បី​លើក​ទី​២៦ នៅប្រទេសសឹង្ហបុរី

នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់ ដាវីដ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានអញ្ជើញបន្តដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ានបូកបី...