នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ក្នុងបេសកកម្មបម្រើប្រជាពលរដ្ឋ ក្នុងការស្តារពីផលប៉ះពាល់ក្រោយគ្រោះទឹកជំនន់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ស្ថិតក្នុងសង្កាត់ទឹកថ្លា សង្កាត់កំពង់ស្វាយ សង្កាត់ភ្នៀត សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្រសួងកសិកម្ម នឹងបន្តជ្រោមជ្រែងប្រជាកសិករយើងក្នុងការស្ដារមកវិញនៅរដូវកាលក្រោយ តាមរយៈការចងក្រងជាសហគមន៍កសិកម្មទំនើប ដែលនឹងជួយកាត់បន្ថយថ្លៃដើមដាំដុះ។
ឯកឧត្តមរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ រដ្ឋបាលក្រុងសិរីសោភ័ណ្ឌ និងក្រុមការងារទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការជួយសង្គ្រោះ ស្តារឡើងវិញ និងសម្របសម្រួលការផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ៕