លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ជម្រាបប្រាប់គណៈប្រតិភូនាវាសន្តិភាពមេគង្គ-ឡានឆាង ថា៖ «សន្តិភាព ជាគ្រឹះដ៏សំខាន់នៃការអភិរក្សសត្វផ្សោតនៅកម្ពុជា»

ចេញ​ផ្សាយ​ ៨ សីហា ២០២៦ 2621

នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ នៃ «គម្រោងនាវាសន្តិភាពមេគង្គ-ឡានឆាង លើកទី២» ដែលរួមមានតំណាងមន្ត្រីរាជការ អ្នកស្រាវជ្រាវ និងយុវជនមកពីប្រទេសចំនួន៦ ក្នុងតំបន់ទន្លេមេគង្គ-ឡានឆាង ក្នុងឱកាសនៃការចុះបំពេញបេសកកម្មមកកាន់ខេត្តក្រចេះ។ បេសកកម្មនេះមានគោលដៅស្វែងយល់ផ្ទាល់ អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគ្រប់គ្រង ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិជាតិកាត់ថ្លៃមិនបានរបស់ប្រទេសកម្ពុជា និងតំបន់មេគង្គទាំងមូល។
ក្នុងឱកាសនៃជំនួបពិភាក្សានេះ លោកជំទាវ អ៊ឹម រចនា បានលើកឡើងអំពីរឿងរ៉ាវនៃសត្វផ្សោតទន្លេមេគង្គ ដែលជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃសង្គ្រាម និងតម្លៃដ៏កាត់ថ្លៃមិនបាននៃសន្តិភាព។ ថ្លែងទៅកាន់គណៈប្រតិភូ លោកជំទាវរំឭកថា នៅក្នុងអំឡុងពេលសង្គ្រាម ចាប់ពីទសវត្សរ៍ឆ្នាំ១៩៧០ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០ ចំនួនសត្វផ្សោតបានធ្លាក់ចុះយ៉ាងគំហុកសឹងតែជិតផុតពូជ ដោយរងគ្រោះពីការបាញ់ប្រហារ ការទម្លាក់គ្រាប់បែក និងការប្រមាញ់យកខ្លាញ់ដើម្បីធ្វើជាប្រេងម៉ាស៊ីន។
ពេលដែលប្រទេសកម្ពុជាទទួលបានសន្តិភាព និងស្ថិរភាពពេញលេញនៅក្នុងឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញសកម្មភាពអភិរក្សសត្វផ្សោតយ៉ាងសកម្ម ដោយមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកអនុវត្តផ្ទាល់ រួមជាមួយអង្គការដៃគូនានា។ សកម្មភាពនេះរួមបញ្ចូលទាំងការបង្កើតតំបន់ការពារ និងអភិរក្សសត្វផ្សោតយ៉ាងម៉ឺងម៉ាត់ តាមរយៈការបង្ក្រាបបទល្មើសនេសាទ ការយាមល្បាត២៤ម៉ោងលើ២៤ម៉ោងជារៀងរាល់ថ្ងៃ ការផ្ដល់ជម្រើសមុខរបរផ្សេងជូនប្រជានេសាទ និងការធ្វើទំនើបកម្មបច្ចេកទេសតាមដាន ស្រាវជ្រាវ និងការពារសត្វផ្សោតជាប់ជាប្រចាំ។
វិធានការការពារដ៏ប្រុងប្រយ័ត្នទាំងនេះ បានធ្វើឱ្យមានកំណើនកូនផ្សោតកើតថ្មីជាបន្តបន្ទាប់នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសម្រេចបានជោគជ័យបំផុតនៅក្នុងឆ្នាំ២០២៥ ជាមួយនឹងកំណត់ត្រាកូនផ្សោតកើតថ្មីចំនួន ៨ក្បាល និងគ្មានការស្លាប់សោះ ដែលជាសមិទ្ធផលមិនធ្លាប់មានសោះក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ។
ជាចុងក្រោយ នៅចំពោះមុខគណៈប្រតិភូ នៃ «គម្រោងនាវាសន្តិភាពមេគង្គ-ឡានឆាង» លោកជំទាវអនុរដ្ឋលេខាធិការសង្កត់ធ្ងន់ថា «សន្តិភាព ជាគ្រឹះដ៏សំខាន់នៃការអភិរក្សសត្វផ្សោតនៅកម្ពុជា»។ និងថា ការថែរក្សាសន្តិភាពទូទាំងតំបន់មេគង្គ-ឡានឆាង មានសារៈសំខាន់ណាស់ដើម្បីប្រែក្លាយទន្លេមេគង្គឱ្យទៅជា «ទន្លេនៃសន្តិភាព និងជីវចម្រុះ» យ៉ាងពិតប្រាកដ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៩ កញ្ញា ២០២៦ 329

ក្រសួងកសិកម្ម ជំរុញការធ្វើទំនើបកម្មប្រព័ន្ធប្រមូលស្ថិតិផលិតកម្មបន្លែ​ទូទាំងប្រទេស

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី «នីតិវិធីប្រមូលស្ថិតិផលិតកម្មបន្លែ ដោយប្រើយន្តការមន្ត្រីកសិកម្មឃុំ»...
ចេញ​ផ្សាយ​ ៨ កញ្ញា ២០២៦ 536

ក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក អ៊ុយ ជីង អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល រួមជាមួយលោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង ប្រធានច្រកចាំយាម និងនគរបាលអន្តោប្រវេសន៍ បានទទួលប្រជានេសាទ២រូបដែលត្រឡប់មកវិញបន្ទាប់ពីត្រូវបានទាហានជើងទឹកថៃចាប់និងឃុំឃាំងតាំងពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅពេលកំពុងធ្វើនេសាទនៅក្បែរកោះយ៉ខេត្តកោះកុង

កាលពីថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក អ៊ុយ ជីង អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល រួមជាមួយលោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង...
ចេញ​ផ្សាយ​ ៧ កញ្ញា ២០២៦ 607

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាភិបាលមូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម

នារសៀលថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម...
ចេញ​ផ្សាយ​ ៧ កញ្ញា ២០២៦ 572

ឯកឧត្តម ឌិត ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ និងឯកឧត្តម អាណាតូលី​ បូរ៉ូវីក(Anatoly BOROVIK) ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា បានអញ្ជេីញចូលរួមពិធីបង្សុកូលជូនដល់វិញ្ញាណក្ខន្ធអ្នកជំនាញការកសិកម្មនៃអតីតសហភាពសូវៀតចំនួន ៨រូប និងខ្មែរ ១រូប ដែលបានទទួលមរណភាព

នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ និងឯកឧត្តម អាណាតូលី​ បូរ៉ូវីក(Anatoly BOROVIK) ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី...
ចេញ​ផ្សាយ​ ៧ កញ្ញា ២០២៦ 622

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ​ចុះត្រួត​ពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ ក្នុងខេត្តសៀមរាប និងបាត់ដំបង

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញ ចុះត្រួត​ពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ...
ចេញ​ផ្សាយ​ ៦ កញ្ញា ២០២៦ 603

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៧០០គីឡូក្រាម សណ្តែកកួរចំនួន ៥៨០គីឡូក្រាម ស៊ុតទាចំនួន ១០០០គ្រាប់ និងត្រីក្រាញ់ ចំនួន៤០គីឡូក្រាមជូនដល់ពលរដ្ឋភៀសសឹក សិស្សានុសិស្ស

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៧០០គីឡូក្រាម...
ចេញ​ផ្សាយ​ ៥ កញ្ញា ២០២៦ 793

សេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំអន្តរក្រសួងត្រី-វិស័យលេីកទី៧ ស្តីពី កសិកម្ម-ទឹក-ជនបទ

សេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំអន្តរក្រសួងត្រី-វិស័យលេីកទី៧ ស្តីពី កសិកម្ម-ទឹក-ជនបទ
ចេញ​ផ្សាយ​ ៥ កញ្ញា ២០២៦ 774

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អញ្ជើញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរបស់មូល និធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) និងធនាគារវិនិយោគអឺរ៉ុប (EIB) សម្រាប់មើលថែ និងតម្រង់ទិសការគ្រប់គ្រង និងអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)

នារសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT បានអញ្ជើញជាប្រធានគណៈអធិបតីនៃកិច្ចប្រជុំខាងលើ...
ចេញ​ផ្សាយ​ ៥ កញ្ញា ២០២៦ 830

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាព​ការងារ​អភិវឌ្ឍ ជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន៥ អនុវត្តខ្សែច្រវាក់​តម្លៃ​ដំណាំពោតក្រហម នៅខេត្តប៉ៃលិន

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជួបសំណេះសំណាល និងពិនិត្យវឌ្ឍន​ភាព​ការងារអភិវឌ្ឍជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្ម...
ចេញ​ផ្សាយ​ ៥ កញ្ញា ២០២៦ 825

មន្ត្រីកសិកម្មឃុំ ខេត្តបាត់ដំបង និងបន្ទាយមានជ័យ ចែករំលែកលទ្ធផល និងបទ​ពិសោធន៍​ពីការធ្វើពិសោធន៍ដោយកសិករ លើការប្រើប្រាស់ទឹកខ្មេះធ្យូងជីវៈ និងជីធម្មជាតិ

នៅថ្ងៃទី៣-៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសិក្ខាសាលាចែក​រំលែក​លទ្ធផល និងបទពិសោធន៍ពីការធ្វើពិសោធន៍ដោយកសិករ...
ចេញ​ផ្សាយ​ ៥ កញ្ញា ២០២៦ 836

គម្រោង CamAdapt៖ ពង្រឹងសន្តិសុខទឹក លើកកម្ពស់ការកែច្នៃផលនេសាទ និងពង្រឹងភាពធន់នៃជីវភាពសហគមន៍តំបន់ឆ្នេរនៅក្នុងខេត្តចំនួន៤

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ថាយ សុមុនី នាយកម្រោងការបន្ស៊ាំ និងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅ តំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt) បានដឹកនាំ និងសម្របសម្រួលសកម្មភាពដែលបានបញ្ចប់នៅក្នុងសប្តាហ៍នេះ...
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 868

«ប្រវត្តិនៃការស្រាវជ្រាវរកឃើញពូជស្វាយចន្ទី អឹម-២៣»

ស្នាដៃស្រាវជ្រាវដ៏មានតម្លៃ មិនមែនកើតចេញពីភាពចៃដន្យនោះឡើយ ប៉ុន្តែ​ជាផ្លែផ្កានៃការខិតខំប្រឹងប្រែង ការតស៊ូ ស្រាវជ្រាវអស់រយៈពេល​ជាច្រើន​ឆ្នាំរបស់ ឯកឧត្តម វ៉ា រុតសាន...