ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលផលត្រកួន ស៊ុតទា ដែលបានដាំដុះ និងចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន៩៨០ គ្រាប់ ត្រកួនចំនួន១០០ គីឡូក្រាម និងស្ពៃចង្កឹះចំនួន១០០ គីឡូក្រាម ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមស្មារតី «ខ្មែរតែមួយ» ដែលជាអំណោយរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំយកស្បៀងបរិភោគជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ សរុប៣៣លើករួមមាន៖ ស្ពៃក្រញ៉ាញ់ចំនួន ៧ ០០០គីឡូក្រាម ត្រកួន ៧ ៧៤០គីឡូក្រាម ស្ពៃចង្កឹះចំនួន២០០ គីឡូក្រាម គោសាច់៣ក្បាល ស៊ុតទា ៣១ ៥៦០គ្រាប់ ទំពាំង ២០គីឡូក្រាម និងត្រីអណ្ដែងចំនួន៨២៦ គីឡូក្រាម៕