ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉ុល សុផា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបានដឹកនាំយកសម្ភារ:រួមមាន មុង ភួយ និងកន្ទេល របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក សម្រាប់ចែកជូនប្រជាពលរដ្ឋដែលបានភៀសខ្លួនពីមុខអាវុធនិងគ្រាប់ផ្លោងរបស់ចោរសៀម នៅជាប់ព្រំដែនកម្ពុជា-ថៃ។
ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានចុះទៅត្រួតពិនិត្យមើលមណ្ឌលសុវត្ថិភាពក្នងវត្តប្រាសាទរលំជ្រៃ ឃុំថ្មី និងចុះពិនិត្យនិងសួរសុខទុក្ខក្រុមកាងារប្រចាំការជួរមុខនៅបឹងត្រកួនផងដែរ៕