ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្រ្ដីកសិកម្មឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោក ជុំ វិចារ បានជួយសម្របសម្រួលទីផ្សារស្រូវជូនកសិករចំនួន ២០នាក់ ដោយបានលក់ស្រូវបរិមាណសរុប ៤០តោនប្រភេទស្រូវផ្ការំដួល តម្លៃចន្លោះពី៨៥០ ទៅ៩០០រៀល/គីឡូក្រាម លក់ទៅឱ្យឈ្មួញកណ្តាល។ ចំពោះគុណភាពស្រូវល្អបរិមាណ១០តោន ទទួលបានតម្លៃ៩០០រៀល/គីឡូក្រាម និងគុណភាពស្រូវមធ្យម បរិមាណ ៣០តោនបានតម្លៃ ពី៨៥០ ទៅ ៨៨០រៀល/គីឡូក្រាម៕