ព័ត៌មានផ្សេងៗទៀត
នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង និងបញ្ហាប្រឈមនានា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីឱ្យគម្រោងអាចអនុវត្តទៅសម្រេចបានតាមការរំពឹងទុក។
កិច្ចប្រជុំនេះ មានការចូលរួមពីលោក កើត កិត្តិនាថ អគ្គលេខាធិការរង និងជាប្រធានគ្រប់គ្រងគម្រោង និងមន្ត្រីអនុវត្តគម្រោងថ្នាក់កណ្ដាល ភ្នាក់អនុវត្តគម្រោង ទីប្រឹក្សាបច្ចេកទេស ព្រមទាំងមានការចូលរួមតាមរយៈប្រព័ន្ធអនឡាញពីអង្គភាពអនុវត្តគម្រោងខេត្តគោលដៅទាំងបួន រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ តាកែវ និងខេត្តកំពត៕