ឯ.ឧ ច័ន្ទ សារុន បានដឹកនាំប្រតិភូក្រសួង ចុះសួរសុខទុក្ខ និងញំនាំយកនូវអំណោយ ជាគ្រឿងឧបភោគ បរិភោគទៅប្រគល់ជូន ក្រុមយុវជនស្ម័គ្រចិត្ដ របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីនៅខេត្ដកំពង់ឆ្នាំង

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 3871

កាលពី​ថ្ងៃទី២៦ សីហា ២០១២ កន្លងមកនេះ ឯ.ឧ ច័ន្ទ សារុន បាន​ដឹកនាំ​ប្រតិភូ​ក្រសួង ដោយមាន​ការចូលរួម​ពី​សំណាក់ ថ្នាក់ដឹកនាំ​ខេត្ដ ស្រុក ឃុំ បាន​ចុះសួរសុខទុក្ខ និង​ញំនាំ​យក​នូវ​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ​ទៅ​ប្រគល់ជូន​ក្រុមយុវជន ស្ម័គ្រចិត្ដ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី នៅ​ភូមិ​ស្លែង ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស ខេត្ដ​កំពង់ឆ្នាំង។

តាម​របាយការណ៍​រប​ស់លោក​ណុប សុខា តំណាង​ក្រុមយុវជន​ស្ម័គ្រចិត្ដ​បានឱ្យដឹងថា កំលាំង​យុវជន​ដែល​ចុះមក​បំពេញ ការងារ ក្នុង​ខេត្ដ​កំពង់ឆ្នាំង​មាន៧ក្រុម ក្នុងនោះ​ស្រុក​ទឹកផុស​មាន៣ក្រុម គឺ​ក្រុម៨៥ ៨៦ និង​ក្រុម៨៧ ដែល​បាន​ចុះ​អនុវត្ដ​នៅ ឃុំ​ក្រាំង​ស្គា ទួល​ខ្ពស់ និង​ឃុំ​ក្បាលទឹក។

លទ្ធផល​គិត​ត្រឹម​ថ្ងៃទី២៥ សីហា ២០១២ សំរេច​បំពេញ​សា​លាក​ប័ត្រ​បាន១៨.០៧៦ ក្បាលដី​ស្មើនឹង ៧.៧៤៥គ្រួសារ  វាស់វែង​លំអិត​ក្បាលដី​បាន២.៦១០ក្បាលដី ស្មើនឹង ២.០៨១គ្រួសារ  បញ្ចូល​ក្នុង​សំរង់​បញ្ជី ឈ្មោះ​ម្ចាស់​ដី​បាន  ៣.៨៤១គ្រួសារ  គូរផែនទី​ក្បាលដី​បាន ១.៩២៤ក្បាលដី និង​បំពេញ​ទំរង់​ប្រមូល​ទិន្នន័យ​បាន ៤៨៧ក្បាលដី។

លោក​បាន​បន្ថែមទៀតថា ដោយពេល​នេះ​ជា​រដូវវស្សា​ធ្វើឱ្យ​ការចុះ​បំពេញការងារ​របស់​ក្រុម​ត្រូវបាន​រំខាន និង រាំងស្ទះ ដោយ ភ្លៀង​ជា​ញឹកញាប់ ជាពិសេស​ពេល​ល្ងាច ដូច្នេះ​បាន​បង្ក​ការលំបាក​ដល់​ផែនការ​ដែល​បាន​គ្រោងទុក។

ក្រោយ​បាន​ស្ដាប់​មតិ ចំណាប់អារម្មណ៍​របស់​ឯកឧត្ដម​ចាន់ សុ​វុ​ឌ្ឍ ប្រធាន​សហព័ន្ធ​និស្សិត បញ្ញា​វ័​ន្ដ ប្រជាធិបតេយ្យ​កម្ពុជា និង​មតិ​ស្វាគមន៍​របស់​ឯកឧត្ដម ទូច ម៉ា​រី​ម អភិបាលខេត្ដ​កំពង់ឆ្នាំង រួចមក ឯកឧត្ដម​ច័ន្ទ សារុន បាន​ញំនាំ​នូវ​ការ​ផ្ដាំផ្ញើ​ការ​សួរ​សុខ ទុក្ខ​ពី​សំណាក់​សម្ដេច និង​លោកជំទាវ​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ដែល​តែងតែ​យក​ចិ​ត្ដ​ទុកដាក់ ចំពោះ​ក្រុមនិស្សិត​ស្ម័គ្រចិត្ដ​ចុះ​វាស់វែង​ដីធ្លី​ជូន ប្រជាពលរដ្ឋ​ដែល​កំពុងដំណើរការ​គោល​នយោបាយ​ចាស់ សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​នាពេលនេះ។

ឯកឧត្ដម​ច័ន្ទ សារុន បាន​កោត សរសើរ​និង​វាយតំ​លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​របស់​ក្រុមយុវជន​ស្ម័គ្រចិត្ដ​ទាំងអស់​ថា ជា​គំរូ​វីរភាព​មួយ​ដ៏​ល្អ​សម្រាប់​យុវជន​ជំនាន់ ក្រោយៗទៀត ពោល​គឺជា​បេសកកម្ម​ជា​ប្រ​វ​ត្ដិ​សាស្ដ្រ​ក្នុង​ឆាកជីវិត​របស់ប្អូន។ ឯកឧត្ដម​ច័ន្ទ សារុន បាន​សង្កត់ធ្ងន់ថា ក្នុងតួនាទី​ជា និស្សិត​ដែល​ភាគច្រើន សិក្សា​លើ​ផ្នែក​ទ្រឹស្ដី​នៅ​សាលា ពេលនេះ​មានឱកាស​បាន​បង្កើន​ចំណេះដឹង បានឃើញ​ផ្ទា​ល់ពី​ជីវភាព​រស់នៅ ពិតប្រាកដ​របស់​ប្រជាកសិករ  ស្គាល់​ពី​សម្បត្ដិ​ធនធានធម្មជាតិ និង​ស្ថានភាព​ភូមិសាស្ដ្រ​ទឹកដី​អង្គរ​បវរ​នៃ​យើង។

ជាមួយ​នោះ​ក៏ បានធ្វើការ​ក្រើនរំលឹក​ដល់​ក្រុមយុវជន​ស្ម័គ្រចិត្ដ​ទាំងអស់ ត្រូវខិតខំ​បន្ដ​យក​អស់​ស្មារតី​និង​បំ​ណិ​ន​របស់ខ្លួន ដើម្បី​បំពេញការងារ​ជូន ប្រជាពលរដ្ឋ​ប្រកបដោយ​សុ​ឆន្ទៈ​មោះមុត  ដើម្បី​សំរេច​ឱ្យបាន​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ដែល បានបញ្ជាក់​បន្ថែម​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​គណរដ្ឋមន្ដ្រី​កាលពី​ថ្ងៃទី២៤ ខែសីហា ថ្មីៗកន្លងមកនេះ។ ឆ្លៀត​ក្នុងឱកាស​នោះ លោក បាន​ផ្ដាំផ្ញើ​ដល់​ក្រុមយុវជន​ទាំងអស់​ឱ្យ​យក​ចិ​ត្ដ​ទុកដាក់​ថែរក្សា​អនាម័យ​និង​សុខភាព​ផ្ទាល់ខ្លួន  ព្រោះ​នឹងត្រូវ​ទៅ​បន្ដ​ការសិក្សា​វិញ នាពេលខាងមុខ ជាមួយ​នោះ​ត្រូវ​បន្ដ​បង្កើន​សាមគ្គីភាព ចេះ​ជួយ​គ្នា​ទៅវិញទៅមក​ដូច​ពាក្យចាស់​បាន​ពោលថា នៅផ្ទះ​ម្ដាយ​ទីទៃ នៅ​ព្រៃ​ម្ដាយ​តែមួយ

បន្ទាប់មក​ឯ.ឧ ច័ន្ទ សារុន ក៏បាន​ប្រគល់ជូន​ដល់​ក្រុមយុវជន​នូវ​ថវិកា​ចំនួន៣លាន​រៀល អង្ករ ៦០០គ.ក្រ ត្រី​ស្រស់ ៦០ គ.ក្រ សាច់ជ្រូក ១៨គ.ក្រ ទឺ​ក​ក្រូច ៦កេះ ទឺ​ក​សុទ្ធ២០យួរ ផ្លែឈើ​និង​គ្រឿងឧបភោគ បរិភោគ​ជាច្រើន​មុខ​ទៀត។ ក្នុងឱកាស នោះដែរ ឯកឧត្ដម​ច័ន្ទ សារុន រួមជាមួយ​ឯកឧត្ដម​អភិបាលខេត្ដ និង​ក្រុមយុវជន​ស្ម័គ្រចិត្ដ​ក៏បាន​ចុះជួយ​ច្រូត​ស្រូវស្រាល​ដើមរដូវ ជាមួយ​កសិករ​យ៉ាង​សប្បាយរីករាយ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 152

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 167

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 156

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 160

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 149

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 243

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 409

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 284

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 275

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 277

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 276

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នារសៀលថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 406

ក្រសួងកសិកម្ម​​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​...