លោកជំទាវរដ្ឋលេខាធិការ ហោ ម៉ាលីន អញ្ជើញជាអធិបតីភាព ក្នុង​កម្ម​វិធី​កិច្ចសន្ទនាតុកាហ្វេ ស្តីពី «សក្តានុពលយេនឌ័រ​ក្នុងវិស័យ​កសិកម្ម»

ចេញ​ផ្សាយ​ ២៤ កុម្ភៈ ២០២៦ 677

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខា​ធិ​ការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីកិច្ចសន្ទនាតុកាហ្វេ ស្តីពី «សក្តានុពលយេនឌ័រក្នុងវិស័យ​កសិកម្ម» ដែលជាវេទិកាធ្វើឡើងក្នុងគោលបំណង​ចែករំលែក​ចំណេះ​ដឹង និងបទពិសោធ អំពីការរួមបញ្ចូលយេនឌ័រ និងពង្រឹងទំនាក់​ទំនង​ក្រុមការងារក្នុងវិស័យកសិកម្ម។
កម្មវិធីមានការចូលរួមពីថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ អនុរដ្ឋ លេខាធិការ រួមជាមួយក្រុមការងារ​យេន​ឌ័រ និងកុមារ នៃក្រសួង កសិកម្ម តំណាងក្រសួងកិច្ចការនារី លោកស្រី 𝗥𝗲𝗯𝗲𝗸𝗮𝗵 𝗕𝗲𝗹𝗹 ប្រធានអង្គការស្បៀង និងកសិកម្ម នៃអង្គការសហ​ប្រជាជាតិ (FAO) និងសហការី សរុបអ្នកចូលរួមប្រមាណ៤០រូប ធ្វើ​ឡើង​​នៅសណ្ឋាគារ កាព្រី បាយហ្វេហ្សី រាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសនៃពិធីបើក លោកជំទាវ ហោ ម៉ាលីន បានសម្តែងនូវ​ការ​វាយតម្លៃខ្ពស់ចំពោះកិច្ចសហការ រវាងក្រុមការងារយេនឌ័រ និង​កុមារ ជាមួយអង្គការ(FAO) ប្រចាំកម្ពុជា ដែលបានឧបត្ថម្ភ​គាំទ្រ​រៀបចំ​វេទិកានេះឡើង។ វេទិកា «កិច្ចសន្ទនាតុកាហ្វេ» គឺជាវិធីសាស្រ្តប្រកប​ដោយ​ភាពច្នៃប្រឌិត និងស្និទ្ធស្នាល ក្នុងការផ្លាស់ប្តូរបទពិសោធ ដើម្បី​ជំរុញ​ការបញ្ជ្រាបយេនឌ័រ ក្នុងវិស័យកសិកម្មឱ្យកាន់តែស៊ីជម្រៅ និង​មាន​ប្រសិទ្ធភាព។
លោកជំទាវបានគូសបញ្ជាក់ទៀតថា ស្ត្រី គឺជាកម្លាំងចលករ និងជា​ឆ្អឹងខ្នងដ៏រឹងមាំ ក្នុងប្រព័ន្ធផលិតកម្ម និងសេវាកម្មកសិកម្ម។ ប៉ុន្តែ​គម្លាត​យេនឌ័រក្នុងការទទួលបានធនធាន ព័ត៌មាន និងសេវាកម្មបច្ចេក​ទេស​នៅតែជាបញ្ហាប្រឈម។ លោកជំទាវលើកទឹកចិត្តដល់បណ្តា​អង្គភាពពាក់ព័ន្ធទាំងអស់ ចំណុះឱ្យក្រសួងកសិកម្ម ចាត់ទុក​វេទិកា​នេះ ជាឱកាសមាសក្នុងការពង្រីកបណ្តាញទំនាក់ទំនង ដើម្បីប្រមូល​នូវ​រាល់ធាតុចូល បញ្ហាប្រឈម និងរកដំណោះស្រាយជាក់ស្តែង​ពីគ្រប់ទិដ្ឋភាព។
ជាចុងបញ្ចប់ លោកជំទាវ ហោ ម៉ាលីន បានបញ្ជាក់បន្ថែមថា រាល់​មតិ​យោបល់ និងបទពិសោធដែលចេញពីការសន្ទនានេះ នឹងក្លាយ​ជា​ពុទ្ធិ​ដ៏មានតម្លៃបំផុត ក្នុងការជួយរៀបចំឡើងនូវ «ផែនការសកម្មភាព​បញ្ជ្រាបយេនឌ័រ ២០២៦-២០៣០» ឱ្យកាន់តែមានភាពរស់រវើក សុក្រិត​ភាព និងបរិយាបន្នពិតប្រាកដ សម្រាប់ទាំងបុរស និងស្ត្រី គឺធ្វើយ៉ាងណាឱ្យស្របគោលនយោបាយក្រសួងកសិកម្មគឺ «មានហូប មានប្រើ មានបាន និងមានរហូត » ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៨ កុម្ភៈ ២០២៦ 170

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតី​ភាព ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្មវៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព» នៅខេត្តកំពត

នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការហេលែខេលល័រអន្តរជាតិ គាំទ្រ​ដល់គម្រោង INAS បានបើកវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្ម​វៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព»...
ចេញ​ផ្សាយ​ ២៨ កុម្ភៈ ២០២៦ 286

«៣ក្រសួង គោលដៅតែ១៖ ដើម្បីជីវភាពប្រជាកសិករ»

ក្នុងបេសកកម្ម៤ថ្ងៃ ឆ្លងកាត់ខេត្តគោលដៅ ចំនួន៦ ក្រុមការងារអន្តរក្រសួងត្រី-វិស័យ បានចុះពិនិត្យវឌ្ឍនភាពការងារដែលកើតចេញពីការអនុវត្តគោលនយោបាយអាទិភាពរួមគ្នានៃសហគមន៍កសិកម្មទំនើប...
ចេញ​ផ្សាយ​ ២៨ កុម្ភៈ ២០២៦ 328

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារ ចុះទស្សនកិច្ចសិក្សា​ទៅកាន់កសិដ្ឋានវារីវប្បកម្មរបស់អង្គការតុកកែញញឹម (Smiling Gecko Cambodia) នៅក្នុងខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារ ដែលមានលោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម...
ចេញ​ផ្សាយ​ ២៧ កុម្ភៈ ២០២៦ 565

ឯកឧត្តម គង់ ច័ន្ទវាសនា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការស្តារប្រឡាយ ព្រែក និងស្រះ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប

នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ បានដឹកនាំក្រុមការងារអគ្គនាយកដ្ឋានជលផល ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការស្តារ...
ចេញ​ផ្សាយ​ ២៦ កុម្ភៈ ២០២៦ 482

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាម៉េរិក

នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញចូលរួមកិច្ចប្រជុំអន្តរក្រសួង ក្រោមអធិបតីភាពឯកឧត្តម...
ចេញ​ផ្សាយ​ ២៦ កុម្ភៈ ២០២៦ 465

លោកជំទាវអនុរដ្ឋលេខាធិការ យ៉ើ អាស៊ីគីន អញ្ជើញដឹកនាំកិច្ចប្រជុំ​ពិនិត្យ​លើអនុស្សរណៈ នៃការយោគយល់គ្នាជាមួយ អាជ្ញាធរមីន ស្តីពី «កិច្ចសហប្រតិបត្តិ​ការ​ក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបាន​បោសសម្អាត​មីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន»

នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុ​រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អញ្ជើញ​ដឹកនាំកិច្ចប្រជុំពិនិត្យ និងកែសម្រួលខ្លឹមសារ​អនុស្សរណៈនៃការយោគ​យល់គ្នា...
ចេញ​ផ្សាយ​ ២៦ កុម្ភៈ ២០២៦ 472

ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំផែនការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យកសិកម្ម៣ឆ្នាំរំកិលសម្រាប់ឆ្នាំ២០២៦-២០២៨

នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំផែនការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យកសិកម្ម៣ឆ្នាំរំកិលសម្រាប់ឆ្នាំ២០២៦-២០២៨...
ចេញ​ផ្សាយ​ ២៦ កុម្ភៈ ២០២៦ 551

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញចូលរួម ក្នុងពិធីបិទ​សន្និបាត​បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ​ឆ្នាំ២០២៦ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីបិទ​សន្និបាតបូក​សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២៥ កុម្ភៈ ២០២៦ 589

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាព ក្នុងកិច្ច​ប្រជុំ​ក្រុមការងារបច្ចេកទេស នៃគណៈកម្មការចំពោះកិច្ច​សម្រាប់​ទ្រ​ទ្រង់​​វារីវប្បកម្មកម្ពុជា

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈ​កម្មការ​ចំពោះកិច្ចសម្រាប់ទ្រទ្រង់វារីវប្បកម្មកម្ពុជា...
ចេញ​ផ្សាយ​ ២៥ កុម្ភៈ ២០២៦ 581

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) អញ្ជើញចុះពិនិត្យវឌ្ឍនភាពកិច្ចគាំទ្រសហគមន៍កសិកម្មទំនើប សម្រាប់អនុវត្តអន្តរាគមន៍អន្តរវិស័យ កសិកម្ម-ទឹក-ជនបទ

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសហប្រធានទាំង៣រូប រួមមាន ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក...
ចេញ​ផ្សាយ​ ២៤ កុម្ភៈ ២០២៦ 678

លោកជំទាវរដ្ឋលេខាធិការ ហោ ម៉ាលីន អញ្ជើញជាអធិបតីភាព ក្នុង​កម្ម​វិធី​កិច្ចសន្ទនាតុកាហ្វេ ស្តីពី «សក្តានុពលយេនឌ័រ​ក្នុងវិស័យ​កសិកម្ម»

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខា​ធិ​ការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីកិច្ចសន្ទនាតុកាហ្វេ ស្តីពី...
ចេញ​ផ្សាយ​ ២៤ កុម្ភៈ ២០២៦ 654

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) អញ្ជើញចុះពិនិត្យវឌ្ឍនភាពកិច្ចគាំទ្រសហគមន៍កសិកម្មទំនើប និងសិក្សាវាយតម្លៃ សក្តានុពលទីតាំងសហគមន៍មូលដ្ឋាន សម្រាប់អនុវត្តអន្តរាគមន៍អន្តរវិស័យកសិកម្ម-ទឹក-ជនបទ

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សហប្រធានទាំង៣រូប រួមមានឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក...