នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពី ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយមានការចូលរួមពី លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែង មន្ត្រីខណ្ឌ មន្ត្រីផ្នែករដ្ឋបាលផ្នែករដ្ឋបាលស្ទឹងស្លូត ផ្នែករដ្ឋបាលជលផលកំពង់លាវ និងមន្ត្រីសង្កាត់រដ្ឋបាលជលផលក្រោមឱវាទ ចុះពិនិត្យវារីវប្បកម្ម និងជួបវារីវប្បករ ព្រមទាំងតំណាងសមាគមផ្គត់ផ្គង់ត្រីកម្ពុជាដែលជាអ្នកប្រមូលទិញត្រីប្រា ពោ នៅភូមិសុរាមរិទ្ធ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ជាមួយគ្នានេះ ភាគីទាំងពីរបានសហការផ្គត់ផ្គង់ជាប្រចាំក្នុងបរិមាណត្រីប្រាចំនួន ២តោនក្នុងមួយថ្ងៃផងដែរ។
ជាទីបញ្ចប់ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានជំរុញឱ្យបន្តការសហការគ្នាក្នុងដំណើរនៃការផ្គត់ផ្គង់ និងការប្រមូលទិញត្រីរបស់វារីវប្បករកាន់តែបានទូលំទូលាយ ដើម្បីបង្កើនឱកាសទីផ្សារ និងប្រាក់ចំណេញដល់ប្រជាពលរដ្ឋ៕