ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសជលផល នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

ចេញ​ផ្សាយ​ ១០ កញ្ញា ២០២៥ 336

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពី ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកជើងព្រៃ ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយបានចុះបង្ក្រាបបទល្មើសជលផល រុះរើ និងបំផ្លាញចោលឧបករណ៍ល្មើសច្បាប់បានចំនួន០២ករណី។

ឧបករណ៍ល្មើសច្បាប់ដែលក្រុមការងាររឹបអូសបាននៅចំណុចបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រួមមាន ឧបករណ៍លូស្បៃមុងចំនួន ០៨មាត់  របាំងស្បៃមុងប្រវែង ២៤០ម៉ែត្រ បង្គោលចម្រឹងចំនួន ១២៥ដើម ចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញ។

ចំណែក នៅចំណុចទំនប់តំបន់ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រុមការងារបានរឹបអូស ឧបករណ៍លូស្បៃមុងចំនួន១២មាត់  របាំងស្បៃមុងប្រវែង ៣៦០ម៉ែត្រ បង្គោលចម្រឹងចំនួន ១៨០ដើម និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា  ក្រុមការងារនឹងបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តារស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 92

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១៤

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ សហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 84

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតីភាពក្នុង​វគ្គ​បណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម» ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ នៅខេត្តចំនួន២

នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព​ក្នុងពិធី​បើក និងបិទវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 121

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ទទួលជួបជាមួយ​ ​ប្រតិភូសភាពាណិជ្ជកម្មរដ្ឋ​កាលីហ្វ័រញ៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារពិនិត្យលទ្ធភាពនៃការវិនិយោគក្នុងវិស័យកសិកម្ម

នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបជាមួយ​ ប្រតិភូសភាពាណិជ្ជកម្មរដ្ឋ​កាលីហ្វ័រញ៉ា​ ដឹកនាំដោយលោក...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 117

ឯកឧត្តម គង់ ច័ន្ទវាសនា ទទួលជួបពិភាក្សាការងារជាមួយ​ ឯកឧត្តមអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ក្នុងនាមជាប្រធានក្រុមការងារ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 124

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញពិនិត្យមើលទីតាំង និងជួបពិភាក្សាការងារជាមួយប្រជាសហគមន៍នេសាទអេកូទេសចរណ៍ «បឹងរំអិល» នៅស្រុកចិត្របុរី ខេត្តក្រចេះ

នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារពិនិត្យមើលទីតាំង និងជួបពិភាក្សាការងារជាមួយប្រជាសហគមន៍នេសាទអេកូទេសចរណ៍...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 203

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសជលផលនៅភូមិ សាស្ត្រស្រុកពោធិ៍រៀង ខេត្តព្រៃវែង

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនំាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំង...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 222

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតីភាព​បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព និងសុវត្ថិភាព​ការងារ​ក្នុងវិស័យកសិកម្មសម្រាប់មន្រ្តីកសិកម្មឃុំ» មកពីតំបន់មេគង្គលើ និងទន្លេសាប

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​​​ជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់​សុខភាព...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 316

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ និងឯកឧត្តមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ប្រចាំឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ និងឯកឧត្តមរដ្ឋលេខាធិការ រស់ សូដែន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងរបាយការណ៍...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 328

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ច ទទួល និងទទួលគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសឡាវ ដែលនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួល...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 326

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញដឹកនាំក្រុមការងារ​ជំនាញ​ជួបសំណេះសំណាលជាមួយប្រជាកសិករ និងពិនិត្យស្ថានភាព​មមាច​ត្នោតបំផ្លាញដំណាំស្រូវប្រាំង នៅស្រុកឆ្លូង ខេត្តក្រចេះ

នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​ជំនាញ​ជួបសំណេះសំណាលជាមួយប្រជាកសិករ...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 325

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ទទួលជួបជាមួយលោក​ Chris Howe នៃអង្គការ WWF អន្តរជាតិ​ ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារក្នុងភាពជាដៃគូ

នារសៀលថ្ងៃទី​២៨​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ទទួលជួបជាមួយលោក​ Chris Howe នាយកផ្នែកវាយតម្លៃការងារអភិរក្សប្រចាំតំបន់អាសុីអាគ្នេយ៍នៃអង្គការ...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 340

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យជលផលឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ ====================== នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងពិធីបើកនិងបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យជលផលឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានជលផល។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លោកស្រី ថ្នាក់ដឹកនាំនៃរដ្ឋបាលជលផល ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងនាយខណ្ឌរដ្ឋបាលជលផល រាជធានី ខេត្តទាំង២៥។ នាឱកាសនោះ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានរាយការណ៍អំពីលទ្ធផលជាវិជ្ជមាននៃការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផលក្នុងឆ្នាំ២០២៥ ដោយរក្សាបាននូវកំណើនផលនេសាទ ពិសេសត្រីទឹកសាបមានការកើនឡើងប្រមាណ១០% ធៀបនឹងឆ្នាំ២០២៤។ ឯកឧត្តមប្រតិភូបានគូសបញ្ជាក់ថា ការកើនឡើងនៃផលនេសាទទឹកសាបនេះ ដោយមានការខិតខំប្រឹងប្រែងទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទពីសមត្ថកិច្ចជំនាញជលផល រួមជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំងមានការចូលរួមផ្តល់ព័ត៌មានពីមហាជន។ ការកើនឡើងនូវផលនេសាទនេះ នាំឱ្យមហាជនមានការអបអរសាទរនិងសប្បាយរីករាយ។ ទន្ទឹមនឹងការកើនឡើងផលនេសាទ សត្វផ្សោតទន្លេមេគង្គក៏មានការកើនឡើងចំនួន៧ក្បាល គឺពី១០៤ក្បាល ដល់ ១១១ក្បាល។ ឯកឧត្តម ហាស់ សារ៉េត បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងសម្រេចបានសមិទ្ធផលថ្មីៗគួរជាទីមោទនៈរបស់ថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាលជលផលគ្រប់លំដាប់ថ្នាក់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត និងខណ្ឌរដ្ឋបាលជលផល ដែលបានអនុវត្តរយៈពេល១ឆ្នាំកន្លងមក។ សម្រាប់ទិសដៅអនុវត្តបន្ត ឯកឧត្តម ហាស់ សារ៉េត បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃ រដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត និងខណ្ឌរដ្ឋបាលជលផល ត្រូវយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗដូចជា ត្រូវពង្រឹងការការពារ និងការអភិរក្សធនធានជលផល ត្រូវចាត់វិធានការទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលឱ្យបានម៉ឺងម៉ាត់និងស្រាវជ្រាវអត្តសញ្ញាណជនសង្ស័យប្រព្រឹត្តបទល្មើស ត្រូវពង្រឹងការគ្រប់គ្រងវារិជាតិ និងការធ្វើអាជីវកម្មផល ផលិតផលជលផល ប្រកបដោយប្រសិទ្ធភាព ត្រូវជំរុញការអភិវឌ្ឍវារីវប្បកម្ម សិក្សាតម្រូវការទីផ្សារដើម្បីរៀបចំផែនការផលិតកម្មច្បាស់លាស់ និងលើកទឹកចិត្តវិស័យឯកជនក្នុងការវិនិយោគផ្នែកវារីវប្បកម្ម និងត្រូវពង្រឹងគុណភាព សុវត្ថិភាពផល ផលិតផលជលផល និងខ្សែច្រវាក់តម្លៃផលជលផល ដើម្បីលើកកម្ពស់ផលិតកម្មតាមស្តង់ដារ។ មុនបញ្ចប់កម្មវិធី ឯកឧត្តមរដ្ឋលេខាធិការនិងគណ:អធិបតី​បានអញ្ជេីញបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីមានស្នាដៃឆ្នេីមជាច្រេីននាក់ផងដែរ៕

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់...