នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងាររួមដំណើរដោយ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ អាជ្ញាធរស្រុក-ឃុំ មន្ត្រីកសិកម្មឃុំ ចុះពិនិត្យការប្រមូលផលស្រូវ នៅក្នុងឃុំធ្លក ស្រុកទ្រាំង និងឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថាការប្រមូលផលស្រូវដើមរដូវវស្សាទូទាំងខេត្តទទួលបានទិន្នផលល្អ តម្លៃសមរម្យ និងមានឈ្មួញកំពុងបន្តចុះទិញជាធម្មតា។ ក្រុមការងារបានបន្តចុះទៅពិនិត្យការនាំចេញស្រូវនៅច្រកកំពង់អំពិល ឃេីញថាស្រូវនៅខេត្តតាកែវប្រមាណ៧០% បាននាំចេញ និងបានអនុវត្តជាបន្តបន្ទាប់។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានចុះជួបជាមួយកសិករក្នុងសហគមន៍កសិកម្មភ្នំដិនសែនសុខ ប្រមាណ ៤០នាក់ ស្ថិតនៅឃុំភ្នំដិន ស្រុកគិរីវង់ និងបានសំណេះសំណាលអំពីស្ថានភាពតម្លៃទីផ្សាររបស់ស្រូវអង្ករទាំងក្នុងស្រុក និងអន្តរជាតិ ព្រមទាំងបានលេីកទឹកចិត្តចូលរួមជាសហគមន៍កសិកម្មទំនើប ដែលផ្តល់អត្ថប្រយោជន៍ជាច្រេីនក្នុងការការកាត់បន្ថយតម្លៃដើមផលិតកម្ម និងរកទីផ្សារទុកជាមុនតាមរយៈផលិតកម្មតាមកិច្ចសន្យា៕