ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ និង ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង អញ្ជើញ​ដឹកនាំកិច្ចប្រជុំតម្រង់ទិស ស្តីពី «ការសម្របសម្រួល និងសមា​ហរណ​កម្ម​វិស័យកសិកម្ម សុខាភិបាល អប់រំ ដើម្បីទទួលបាន​លទ្ធផល​អាហា​រូបត្ថម្ភ​កាន់តែប្រសើរឡើង»

ចេញ​ផ្សាយ​ ១៥ សីហា ២០២៥ 556

ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ និង ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង អនុ​ប្រធាន​ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍​វិស័យ​កសិកម្ម និងជនបទ បានអញ្ជើញដឹកនាំ​កិច្ច​ប្រជុំ​តម្រង់ទិសគម្រោងអន្តរវិស័យគំរូស្តីពី «នវានុវត្តន៍ថ្មីសម្រាប់លទ្ធ​ផល​កាន់តែប្រសើរ ការធ្វើសមាហរណកម្ម​រវាងវិស័យកសិកម្ម សុខា​ភិបាល និងអប់រំ ដើម្បីផ្លាស់ប្តូរលទ្ធផលអាហារូបត្ថម្ភនៅកម្ពុជា» ហៅ​កាត់ថា «INAS» ធ្វើឡើងរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ឆ្នាំង សាលាខេត្តកំពង់ធំ និង សាលាស្រុកមង្គលបូរី ខេត្តបន្ទាយ​មានជ័យ។

កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ឯកឧត្តមបណ្ឌិត សុខ សុីឡូ អគ្គលេខាធិការ ក.ក.ជ ឯកឧត្តម សាន់ យូ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារី ប្រធានកម្មវិធីជាតិអាហារូបត្ថម្ភ លោក ហ៊ូ ក្រើន នាយកអង្គការ​ហេឡែន ខេលល័រ អន្តរជាតិកម្ពុជា លោក គង់ ពុទ្ធារិទ្ធិ អនុប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកលី លាងសេង អនុប្រធានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា លោកស្រី អៀង កាណារ៉ា អភិបាលរងនៃគណៈអភិបាលស្រុកមង្គលបុរី លោក មេឃុំ ប្រធានមណ្ឌលសុខភាព នាយកសាលាបឋមសិក្សា និង​មន្ត្រី​កសិកម្មឃុំ នៃឃុំពាក់ព័ន្ធការអនុវត្តន៍គម្រោងសរុបអ្នកចូលរួម​ចំនួន​១២២នាក់។

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ បានគូសបញ្ជាក់ថា INAS គឺជាគម្រោង​គំរូថ្មីមួយ ដែលមានមហិច្ឆតាក្នុងការផ្លាស់ប្តូរលទ្ធផល​អាហារូបត្ថម្ភនៅកម្ពុជា​​ឱ្យកាន់តែប្រសើរ តាមរយៈការធ្វើការរួមគ្នា រវាង​មន្ត្រីកសិកម្មឃុំ មណ្ឌល​​​សុខភាព និងសាលារៀន ដើម្បី​សម្រេច​គោល​ដៅរួម។ ការ​អភិវឌ្ឍ​ធនធានមនុស្សដែលផ្តោតលើសុខភាពម្តាយ និង​កុមារ​​អាយុ​ក្រោម៥ឆ្នាំ តាមរយៈការសហការគ្នា រវាងសាលារៀន មណ្ឌល​សុខភាព​ឃុំ និងមន្រ្តីកសិកម្មឃុំ ក្រោមការសម្របសម្រួល​ដោយរដ្ឋបាល​ឃុំ​សង្កាត់។

បើតាមឯកឧត្តម បានឱ្យដឹងទៀតថា មន្រ្តីកសិកម្មឃុំចូលរួម​ចំណែក​​យ៉ាងសំខាន់ លើការងាររបស់គម្រោងតាមរយៈការជំរុញកសិកម្ម​ដែល​គិតពីអាហារូបត្ថម្ភ ជាពិសេសក្នុងចំណោមគ្រួសារដែលមានកូន​អាយុ​ក្រោម៥ឆ្នាំ ក្នុងគោលបំណងរួម គឺកាត់បន្ថយអត្រាកុមារដែលក្រិន និងស្គមស្គាំង ដែលស្របគ្នាជាមួយយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ២០២៥-២០២៨។

សូមជម្រាបថា គម្រោងនេះ ក្រោមការសម្របសម្រួលដោយក្រុមប្រឹក្សា​ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និង​រដ្ឋ​បាលថ្នាក់ក្រោមជាតិ ក្នុងកិច្ចសហការជាមួយអង្គការ Hellen Keller International និងអង្គការដៃគូ ដោយអនុវត្តការងាររួមគ្នានៅឃុំគំ​រូ​ចំនួន​​២៥ នៅខេត្តចំនួន៥ រួមមាន៖ ខេត្តតាកែវ កំពត កំពង់ឆ្នាំង កំពង់ធំ និង​ខេត្តបន្ទាយមានជ័យ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 137

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការដៃគូអភិរក្សសត្វព្រៃ

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 162

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 131

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 157

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 137

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 133

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 283

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 452

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 323

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 316

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 317

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 311

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នារសៀលថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​...