ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០៥០គីឡូក្រាម និងស៊ុតទាចំនួន ១ ៦២០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកំលាំងយោធាការពារនៅទិសឧត្តរមានជ័យ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២០ ខែមេសា ការប្រមូលផលបានចំនួន ២២លើក សរុបចំនួន ២៧ ២១០គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនូន ១៩ ៨៨០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ៥០គីឡូក្រាម ស៊ុតទាចំនួន ១៨ ២៦០គ្រាប់ និងត្រីអណ្តែងចំនួន ៣៨០គីឡូក្រាម៕