ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំកម្លាំងជំនាញ ចុះបង្ក្រាបបទល្មើសជលផល និងផ្សព្វផ្សាយច្បាប់ស្ដីពីជលផលថ្មី នៅស្រុកពាមរក៍ ខេត្តព្រៃវែង

ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៥ 1379

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំងនាយរងខណ្ឌ លោក ហិន សុខ និងមន្ត្រីក្រោមឱវាទខណ្ឌរដ្ឋបាលជលផលព្រៃវែង ចុះស្រាវជ្រាវ ត្រួតពិនិត្យទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល  និងផ្សព្វផ្សាយច្បាប់ស្ដីពីជលផលថ្មី នៅចំណុចព្រែកថ្មី ភូមិព្រែករាំង ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។
ក្នុងដំណើរនេះ ក្រុមការងារជំនាញបានរុះរើរបាំងព្រួលរួមផ្សំ ដើម្បីធ្វើនេសាទដាយត្រីខុសទីតាំង ដែលបានកំណត់ ព្រមទាំងឧបករណ៍របាំងព្រួលឬស្សី បានរុះរើបំផ្លាញចោលនៅនឹងកន្លែង រួមមាន របាំងព្រួលឬស្សីប្រវែង២៤ម៉ែត្រ បង្គោលចម្រឹងចំនួន៤៥ដើម និងខ្សែដែក៨មីលីម៉ែត្រ១១០ម៉ែត្រ។
ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ និងមន្ត្រីជំនាញក៏បានឱ្យប្រជាពលរដ្ឋ និងអ្នកនេសាទ រុះរើធ្នស់ និងស្បៃមង "កាត់ទទឹងដៃព្រែក ឬប្រឡាយ" ជាបន្ទាន់ព្រោះវាជាឧបករណ៍ខុសច្បាប់ ម្យ៉ាងទៀត ដើម្បីសម្រួលលំហូរទឹកនិងចរន្តត្រីក្នុងដៃព្រែក ឬប្រឡាយ។ ទន្ទឹមនឹងនេះ ក្រុមការងារជំនាញ បានផ្សព្វផ្សាយច្បាប់ស្ដីពីជលផលថ្មីដល់ប្រជានេសាទនៅភូមិព្រែករាំង ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ផងដែរ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០២៦ 261

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាព​ការ​អនុវត្ដ​គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) នៅខេត្ដបន្ទាយមានជ័យ

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការដឹកនាំគម្រោង​បែងចែកដីដើម្បីសង្គមកិច្ច...
ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០២៦ 246

លោកជំទាវអនុរដ្ឋលេខាធិការ យ៉ើ អាស៊ីគីន អញ្ជើញចូលរួមកិច្ចប្រជុំ​គណៈ​កម្មការតម្រង់ទិសគម្រោងភាពជាដៃគូ សហភាពអឺរ៉ុប និង​អាល្លឺម៉ង់ ដើម្បីបើកច្រកទៅកាន់ទីផ្សារសកល និងជំនាញពាណិជ្ជកម្ម លើកទី២ (3rd EU-German GATE PSC)

នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋ​លេខា ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូល​រួម​កិច្ចប្រជុំ គណៈកម្មការ តម្រង់ទិសលើកទី៣...
ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០២៦ 273

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ទទួលជួបជាមួយលោកជំទាវ Viviana Loss Sanmartin ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយលោកជំទាវ Viviana Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព...
ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០២៦ 275

ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(គ.វ.វ.ក) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០២៦ 276

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារជំនាញជួបសំណះសំណាល និងសួរសុខទុក្ខបងប្អូនកងទ័ពនៅស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ

នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចសិក្សាផលិតកម្មដំណាំបន្លែវៃឆ្លាតធន់នឹងអាកាសធាតុរបស់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) ឯកឧត្តមបណ្ឌិត...
ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២៦ 318

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំក្រុមការងារពាក់ព័ន្ធជួបប្រជុំ ជាមួយតំណាងអង្គការ KOICA ពិភាក្សាពី «គម្រោងបណ្តុះបណ្តាលមន្រ្តីកសិកម្មឃុំ-សង្កាត់​ទូទាំងប្រទេស»

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃសាកលវិទ្យា​ល័យ​ភូមិន្ទកសិកម្ម...
ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២៦ 345

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតនៅភូមិសាស្ត្របឹងទន្លេសាប ក្នុងខេត្តចំនួនពីរ

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះប្រតិបត្តិការទប់ស្កាត់...
ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២៦ 364

ពិធីចាប់ត្រីបែបបុរាណនៅត្រពាំងបឹងបង្កោង ខេត្តសៀមរាប នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦

ពិធីចាប់ត្រីបែបបុរាណនៅត្រពាំងបឹងបង្កោង ក្នុងភូមិបង្កោង ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ គឺជាការឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃការគ្រប់គ្រង...
ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២៦ 349

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបជាមួយប្រតិភូវិនិយោគិនកូរ៉េ និងអង្គការ OXFAM ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារអំពីលទ្ធភាពនៃការវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា

នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបជាមួយប្រតិភូវិនិយោគិនកូរ៉េ និងអង្គការ OXFAM ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២៦ 333

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញបើកវគ្គបណ្តុះបណ្តាលសម្រាប់អាជីវករជី-ថ្នាំកសិកម្ម ក្នុងខេត្តសៀមរាប

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ​ ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសមត្ថភាពវិជ្ជាជីវៈសម្រាប់អាជីវករជី-ថ្នាំកសិកម្ម...
ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២៦ 416

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ​ ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២៦ 393

ក្រុមការងារ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត​ឧត្តរមានជ័យ​ បានបន្តដឹកនាំជនភៀសសឹកក្នុងមណ្ឌលសុវត្ថិភាពធ្វើការប្រមូលផលបន្លែ​បានចំនួន ២​ ០០០គីឡូក្រាម

ក្រុមការងារ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត​ឧត្តរមានជ័យ​ បានបន្តដឹកនាំជនភៀសសឹកក្នុងមណ្ឌលសុវត្ថិភាពធ្វើការប្រមូលផលបន្លែ​បានចំនួន ២​ ០០០គីឡូក្រាម...