ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលផលត្រី និងស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀល ដើម្បីយកទៅជូនដល់ វីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ សម្រាប់ជាស្បៀងបរិភោគដែលមាន ស៊ុតទា ចំនួន៨៤០គ្រាប់ និងត្រីអណ្តែងចំនួន ៥៤គីឡូក្រាម។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ក្រោមស្មារតី «ខ្មែរតែមួយ» ដែលជាអំណោយរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការនាំយកស្បៀងបរិភោគមកជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យសរុប១៧លើក រួមមាន៖ ស្ពៃក្រញ៉ាញ់ចំនួន ៧ ០០០គីឡូក្រាម ត្រកួន ៦ ៦០០គីឡូក្រាម គោសាច់៣ក្បាល ស៊ុតទា ១០ ៥៤០គ្រាប់ ទំពាំង ២០គីឡូក្រាម និងត្រីអណ្ដែងចំនួន៦៦១គីឡូក្រាម៕