ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យ និងវាយតម្លៃតំបន់គោលដៅអនុគ្រោងទី៤ ក្នុងវិសាលភាពអាងទឹកកំពីងពួយ សម្រាប់អនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CWSIP) នៅក្នុងខេត្តព្រះវិហារ

ចេញ​ផ្សាយ​ ២ ឧសភា ២០២៥ 1970

នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CWSIP-MAFF បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យនិងវាយតម្លៃតំបន់គោលដៅអនុវត្ដគម្រោងទី៤ ក្នុងវិសាលភាពអាងកំពីងពួយ ស្រុកជាំក្សាន្ត សម្រាប់អនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CWSIP) នៅក្នុងខេត្តព្រះវិហារ។
បេសកកម្មនេះ មានការចូលរួមពីឯកនាយកគម្រោងនិងក្រុមការងារអនុវត្តគម្រោងរបស់ក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារជំនាញរបស់ធនាគារពិភពលោក ព្រមទាំងក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាច្រើនរូបផងដែរ។
ក្នុងបេសកកម្មនេះ ក្រុមការងារបានចូលរួមកិច្ចប្រជុំពិភាក្សានិងសិក្សាអំពីស្ថានភាពនិងសក្តានុពលវិស័យធនធានទឹក និងវិស័យកសិកម្ម នៅក្នុងតំបន់វិសាលភាពអាងកំពីងពួយ ជាមួយមន្ទីរធនធានទឹក និងឧតុនិយម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ។ 
បើតាមឯកឧត្តមរដ្ឋលេខាធិការ បច្ចុប្បន្ន អាងទឹកកំពីងពួយមានស្ថានភាពគោករាក់ដែលមានសមត្ថភាពស្តុកទឹកត្រឹមតែ ១លាន m3 តែប៉ុណ្ណោះ ប្រសិនក្នុងករណីគម្រោងសម្រេចអនុវត្តនៅតំបន់នេះ នោះសមត្ថភាពស្តុកទឹកបានរហូតដល់ប្រមាណ ៨-១០លាន m3 ដែលអាចជួយបម្រើផលប្រយោជន៍ប្រជាជនទាំងទឹកសម្រាប់ស្រោចស្រពដំណាំ ទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ និងជាតំបន់លំហែរកម្សាន្ត ដែលអាចប្រើប្រាស់ក្នុងគោលបំណងពហុប្រយោជន៍ទៀតផង។  ចំណុចខ្លាំងនៅក្នុងវិសាលភាពអាង គឺកសិករមានចងក្រងជាសហគមន៍ជាំក្សាន្តជាយដែនមានជ័យ និងសហគមន៍កសិកម្មទឹកក្រហមកែលម្អជីវភាព ដែលដាំដុះស្រូវសរីរាង្គផ្គត់ផ្គង់កិច្ចសន្យាផលិតកម្មដល់ក្រុមហ៊ុនឯកជនតាមរយៈកសិកម្មតាមកិច្ចសន្យា និងផលិតបន្លែសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងតំបន់ផងដែរ។  ឯកឧត្តមបានបញ្ជាក់បន្ថែមថា គម្រោងមានភាពចាំបាច់ ដែលត្រូវចូលរួមចំណែក អភិវឌ្ឍន៍​ ហេថារចនាសម្ព័ន្ធ ដើម្បីលើកកំពស់ជីវភាពប្រជាជន ក៏ដូចជាបង្កស្ថានភាព ដើម្បីបង្កើនដង់សុីតេប្រជាជននៅតាមតំបន់ព្រំដែន ក្នុងស្រុកជាំក្សាន្ត ដែលជាតំបន់ ឆ្ថាយដាច់ស្រយាលពីទីរួមខេត្ត និងនៅគៀកជាប់ទៅនឹងច្រកអានសេះដែលជាតំបន់ព្រំដែន៣ប្រទេស​រវាងកម្ពុជា ថៃ​និងឡាវ។
ទន្ទឹមគ្នានេះ បញ្ហាប្រឈមសំខាន់ចំពោះវិស័យកសិកម្ម ក្នុងតំបន់វិសាលភាពអាងកំពីងពួយគឺ សមត្ថភាពស្តុកទឹកមានបរិមាណតិច ខ្វះទឹកស្រោចស្រពដំណាំស្រូវ បន្លែ និងដំណាំរួមផ្សំដទៃ និងផលិតកម្មបន្លែមិនឆ្លើយតបនឹងតម្រូវការនៅចន្លោះខែមីនា ដល់ ខែឧសភា ដោយសារគ្មានទឹកសម្រាប់ដាំដុះដែលត្រូវនាំចូលបន្លែពីតំបន់តំបន់ដទៃប្រមាណ ៥០%។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា តាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងការចុះពង្រឹងគាំទ្របច្ចេកទេសកសិកម្មលើមុខដំណាំដែលផ្តល់ប្រាក់ចំណេញខ្ពស់ដល់ប្រជាកសិករដោយភារតបរិស្ថាន។ ជាពិសេស ការជំរុញបច្ចេកទេសកាត់បន្ថយថ្លៃដើមក្នុងផលិតកម្មកសិកម្ម និងយន្តការផ្សារភ្ជាប់រវាងអ្នកផលិត អ្នកលក់ធាតុកសិកម្ម និងអ្នកប្រមូលទិញ។ លើសពីនេះ គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា មានភាពចាំបាច់មិនខ្វះគ្នារវាងវិស័យធនធានទឹកនិងវិស័យកសិកម្ម ដែលត្រូវបន្តសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីចូលរួមដោះស្រាយបញ្ហាទឹកនិងការគាំទ្របច្ចេកទេសកសិកម្មដល់ប្រជាកសិករ ក្នុងការលើកកម្ពស់គុណភាពកសិករនិងការផ្សារភ្ជាប់ទៅកាន់ទីផ្សារ។ 
ជាចុងបញ្ចប់ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់ធនាគារពិភពលោក ដែលបានចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការជំរុញសេវាគាំទ្រលើវិស័យធនធានទឹក និងវិស័យកសិកម្មឱ្យបានដល់ប្រជាកសិករ សំដៅបង្កើនប្រាក់ចំណូលរបស់ពួកគាត់៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 28

ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប ម្ចាស់ដាយ​ត្រី សហការជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានលែងប្រភេទ​ត្រី​កំពុង​រងគ្រោះមួយចំនួន ចូលទៅក្នុងទន្លេសាបវិញ

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍​ជល​ផលទឹកសាប នៃរដ្ឋបាលជលផល ម្ចាស់ដាយត្រី សហការជាមួយ​គម្រោង​អច្ឆរិយភាពនៃទន្លេមេគង្គ បានលែងត្រីកំពុងរងគ្រោះ...
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 33

ឆ្លាមប៉ារ៉ាមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមអ្នកជ្រមុជទឹក នៅប្រជុំកោះព្រីង ខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥

ឆ្លាមប៉ារ៉ាមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមអ្នកជ្រមុជទឹក នៅប្រជុំកោះព្រីង ខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។ ឆ្លាមប៉ារ៉ា មានឈ្មោះបច្ចេកទេស 𝘙𝘩𝘪𝘯𝘤𝘰𝘥𝘰𝘯...
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 31

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន ដឹកនាំក្រុមការងារ CaWSIP-MAFF ចូលរួមក្នុងបេសកកម្មគាំទ្រគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា លើកទី២ នៅខេត្ដក្រចេះ

នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានដឹកនាំមន្ត្រីអនុវត្តគម្រោងថ្នាក់ជាតិ...
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 43

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពបទល្មើសនេសាទចំនួនពីរស្រុក ក្នុងខេត្តសៀមរាប

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 195

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញជួបសំណេះសំណាលជាមួយ លោកបណ្ឌិត Seetharama Shetty THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស នៃអង្គការ (UNIDO) នៅទីស្តីការក្រសួងកសិកម្ម

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកបណ្ឌិត Seetharama Shetty THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 197

ការធ្វើកសិកម្មមានកុងត្រាទិញ-លក់មុនប្រមូលផល ប្រសើរជាងការធ្វើកសិកម្មទាំងប្រថុយ​ប្រថាន

ការធ្វើកសិកម្មមានកុងត្រាទិញ-លក់មុនប្រមូលផល ប្រសើរជាងការធ្វើកសិកម្មទាំងប្រថុយ​ប្រថាន
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 215

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលផលបន្លែ ស៊ុតទា ដែលបានដាំដុះ និងចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 247

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី លទ្ធផលកិច្ចប្រជុំត្រី-វិស័យលើកទី៥ កសិកម្ម-ទឹក-ជនបទ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី លទ្ធផលកិច្ចប្រជុំត្រី-វិស័យលើកទី៥ កសិកម្ម-ទឹក-ជនបទ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម៕
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 240

ឯកឧត្ដមអនុរដ្ឋលេខាធិការ ទឹម បូរក្ស ដឹកនាំក្រុមការងារចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល នៅចំណុចព្រែកផ្លូវក្របី ភូមិព្រៃកន្លោង ខេត្តព្រៃវែង

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពី ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយមានការចូលរួមពី...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 290

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមក្រោមប្រធានបទ "ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ"

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាម...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 274

ឯកឧត្ដមរដ្ឋលេខាធិការ តូច ប៊ុនហួរ សហការដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការតម្រង់ទិសនៃគម្រោង EU-German CAPSAFE

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់...