ព័ត៌មានផ្សេងៗទៀត
ប្រជាកសិករនៅឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបង្ហាញការសប្បាយចិត្ត និងអរគុណមន្ត្រីកសិកម្មឃុំរបស់យើង ដែលបានជួយសម្របសម្រួលការទិញ-លក់ស្រូវបានតម្លៃល្អជូនអ៊ុំស្រី។ មន្ត្រីកសិកម្មឃុំនៅទូទាំងប្រទេស បន្តខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្ត ជួយប្រជាកសិករយើងនៅតាមមូលដ្ឋាន ទាំងការរៀបចំច្រូតកាត់ ទាំងការរៀបចំដឹកជញ្ជូន ទាំងការសម្របសម្រួលទិញ-លក់ ដើម្បីជួយឱ្យមានរំហូរទីផ្សារជូនប្រជាកសិករយើង និងមិនឱ្យមានការកកស្ទះ៕