នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលសណ្តែកកួរចំនួន ១៧០គីឡូក្រាម ឪឡឹកទុំក្រហមចំនួន ៥០០គីឡូក្រាម ត្រីអណ្តែងចំនួន ១១០គីឡូក្រាម និងស៊ុតទាចំនួន ៤០០គ្រាប់ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ការប្រមូលផលបានចំនួន ៤០លើក សរុបចំនួន ៥០ ៨៩៩គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនូន ៣០ ៦៤០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ១០០គីឡូក្រាម ឪឡឹកក្រហមចំនួន ១១ ៧០០គីឡូក្រាម ឃ្លោកចំនួន ១៤០គីឡូក្រាម ល្ពៅចំនួន ១០០គីឡូក្រាម ក្តិបឪឡឹកចំនួន ២០០គីឡូក្រាម ត្រសក់ទ្រើងចំនួន ៦៥គីឡូក្រាម សណ្តែកកួរចំនួន ៥៧៤គីឡូក្រាម ពោតចំនួន ៣៥២ផ្លែ ស៊ុតទាចំនួន ៣៥ ៨៩០គ្រាប់ ត្រីអណ្តែងចំនួន ៦៩៥គីឡូក្រាម និងត្រីទីឡាព្យាជាមេពូជ ចំនួន១៥គីឡូក្រាម៕