ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំកិច្ច​ប្រជុំ​តម្រង់ទិសការងារដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ខេត្តកណ្តាល​ដើម្បី​បង្កើនប្រសិទ្ធភាពការងារបម្រើកសិករ

ចេញ​ផ្សាយ​ ៧ មេសា ២០២៦ 2510

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹក​នាំ​កិច្ចប្រជុំជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ខេត្តកណ្តាល ដោយផ្តោត​សំខាន់ លើការផ្តល់ដំណោះស្រាយបច្ចេកទេសជូនកសិករ ដើម្បី​បង្កើន​ប្រសិទ្ធភាពផលិតកម្មស្រូវ ក្នុងស្ថានភាពដែលតម្លៃជី និងប្រេង​សាំង ម៉ាស៊ូតកំពុងកើនឡើងតម្លៃ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ខាត់ សុធី អនុរដ្ឋ​លេខា​ធិការ លោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម លោក ប៊ុនទួន ស៊ីមូនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្ត​កណ្តាល រួមជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ខេត្តកណ្តាល សរុបចំនួន១១៥នាក់។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បានណែនាំដល់​មន្ត្រីកសិកម្មឃុំ-សង្កាត់ ទាំងអស់ឱ្យជំរុញផលិតកម្មបន្លែសុវត្ថិភាព ដើម្បីធានាបាននូវការផ្គត់ផ្គង់ទៅកាន់ទីផ្សារនៅរាជធានីភ្នំពេញ ព្រម​ទាំងមានគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ បន្ថែម​ពីនេះ​ត្រូវគិតលើការផលិតដោយកាត់បន្ថយជីថ្នាំគីមី ងាកមកបង្កើនការប្រើ​ប្រាស់ជីថ្នាំធម្មជាតិ ដែលកសិករអាចផលិតខ្លួនឯងបាន ដើម្បីសុវត្ថិ​ភាព គុណភាព និងកាត់បន្ថយថ្លៃដើមផលិតបានច្រើន៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 74

«ប្រវត្តិនៃការស្រាវជ្រាវរកឃើញពូជស្វាយចន្ទី អឹម-២៣»

ស្នាដៃស្រាវជ្រាវដ៏មានតម្លៃ មិនមែនកើតចេញពីភាពចៃដន្យនោះឡើយ ប៉ុន្តែ​ជាផ្លែផ្កានៃការខិតខំប្រឹងប្រែង ការតស៊ូ ស្រាវជ្រាវអស់រយៈពេល​ជាច្រើន​ឆ្នាំរបស់ ឯកឧត្តម វ៉ា រុតសាន...
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 86

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីចុះកិច្ចសន្យាទិញ-លក់​ និងនាំចេញផ្លែមៀនស្រស់ រវាងក្រុមហ៊ុន​ វ៉េត​ អេហ្គ្រីខលឈ័រ​ អ៊ីមផត​ អិចផត​ ឯ.ក​ និងក្រុមហ៊ុន​ ពេជ្រចិន្តា​ ហ្វ្រ៊ូត​ ប្រូដាក់សិន​ ភីអេហ្វភី​ ឯ.ក

នារសៀលថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញជាអធិបតីចុះកិច្ចសន្យាទិញ-លក់​...
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 80

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំតម្រង់ទិសកសិករបង្គោល នៃគម្រោង EMPOWER ស្រុកឯកភ្នំ ត្រៀមបង្កើតសហគមន៍កសិកម្មទំនើប

នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង EMPOWER ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំតម្រង់ទិសដល់​កសិករ​បង្គោលតំណាងភូមិ...
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 389

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងត្រី-វិស័យ​ ថ្នាក់រដ្ឋមន្រ្តី លើកទី៧​ ស្តីពី​ កសិកម្ម-ទឹក-ជនបទ

នាថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម...
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 425

សូមអបអរសាទរចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនូវ ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ របស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

សូមអបអរសាទរចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនូវ ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ របស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម៕
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 447

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ដំណើរការជាផ្លូវការនូវ «ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ» ជូនដល់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ជាកិច្ចសហប្រតិបត្តិការរវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ដំណើរការជាផ្លូវការនូវ «ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ» ជូនដល់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម...
ចេញ​ផ្សាយ​ ៣ កញ្ញា ២០២៦ 504

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើប នៅឃុំបន្ទាយព្រាល ស្រុករលាប្អៀរ

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ៣ កញ្ញា ២០២៦ 507

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍសហគមន៍កសិកម្មទំនើបមៀនប៉ៃលិន

នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍...
ចេញ​ផ្សាយ​ ៣ កញ្ញា ២០២៦ 494

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់បណ្តាលមកពីគ្រោះរាំងស្ងួត នៅឃុំចំនួន២ ក្នុងខេត្តកំពង់ចាម

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៣ កញ្ញា ២០២៦ 500

ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោក អាដាម​ ហេនសុន(Adam Henson) នាយកផ្នែកអភិរក្សនៃអង្គការសម្ព័ន្ធសត្វព្រៃ​ និងធម្មជាតិ (Wild Earth Allies)

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោក អាដាម​ ហេនសុន(Adam Henson) នាយកផ្នែកអភិរក្សនៃអង្គការសម្ព័ន្ធសត្វព្រៃ​...
ចេញ​ផ្សាយ​ ៣ កញ្ញា ២០២៦ 482

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជោះញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសចាប់ពីចំណុចចាប់ពីបាឡតតូច...
ចេញ​ផ្សាយ​ ៣ កញ្ញា ២០២៦ 489

ឯកឧត្តម ប៉ែន ផល្លីកា ដឹកនាំក្រុមការងារចុះល្បាត ត្រួតពិនិត្យ និងទប់ស្កាត់​បទ​ល្មើស​ជលផល នៅខេត្តតាកែវ

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចម្រុះ ចុះល្បាត ត្រួតពិនិត្យ និង​ទប់​ស្កាត់បទល្មើសជលផល...