ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុម​ការងារ​ចម្រុះចុះពិនិត្យ បង្ក្រាបទល្មើសជលផល និងប្រជុំផ្សព្វផ្សាយ ពីសារៈសំខាន់ព្រៃលិចទឹក នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ចេញ​ផ្សាយ​ ៥ មីនា ២០២៦ 1714

នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនំាំពីឯកឧត្តម​រដ្ឋ​លេខាធិការ ហាស់ សារ៉េត បានដឹកនាំមន្ត្រីជំនាញមន្ទីរកសិកម្ម​ខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលស្រុកតំបែរ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការសហគមន៍នេសាទបឹងយាយស បានចុះល្បាត ទប់ស្កាត់ និងបង្ក្រាបទល្មើសជលផលនានា និងប្រជុំផ្សព្វផ្សាយពី​សារៈ​សំខាន់ព្រៃលិចទឹក នៅឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានអ្នកចូលរួមសរុប៧៥នាក់ ក្នុងនោះស្រីចំនួន៣២នាក់។
នាដំណើរប្រតិបត្តិការចុះពិនិត្យនោះ ក្រុមការងារជំនាញ ពុំបានជួប​ប្រទះ​បទល្មើសនេសាទណាមួយគួរឱ្យសម្គាល់ឡើយ។ ក្រុមការងារ​បានប្រជុំផ្សព្វផ្សាយ ពីសារៈសំខាន់ព្រៃលិចទឹក ពិភាក្សាពីបញ្ហា​ប្រឈម ដំណោះស្រាយ និងសំណូមពរ ផ្សព្វផ្សាយពីវិធាន​ការការពារ​ភ្លើងឆេះព្រៃ និងបានលើកទិសដៅតម្រង់ទិសសម្រាប់មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការសហគមន៍នេសាទ​អនុវត្ត​ឆ្នាំ២០២៦។
នាឱកាសនោះដែរ ឯកឧត្តម ទឹម បូរក្ស បានអំពាវនាវដល់ប្រជា​ពលរដ្ឋ ឱ្យចូលរួមថែរក្សាការពារភ្លើងឆេះព្រៃ និងព្រៃលិចទឹកដើម្បីជា​ជម្រកជីវចម្រុះ ធនធានជលផល បរិស្ថាន របបអាហារ និងចំណូល​របស់ប្រជាពលរដ្ឋ និងហាមពង្រីកកន្ទុយដីស្រែ ចូលទៅក្នុងតំបន់​ដីព្រៃលិចទឹក។ ជនប្រព្រឹត្តបទល្មើសព្រៃលិចទឹក នឹងត្រូវបញ្ជូនសំណុំ​រឿងទៅតុលាការ។ ចំណែកជនបង្កធ្វើឱ្យប៉ះពាល់ ខូចខាតព្រៃលិចទឹក នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
សូមជម្រាបជូនថា ជំនួបនោះក៏មានការប្រគល់ និងទទួលដោយស្ម័គ្រ​ចិត្ត នូវឧបករណ៍បំផ្លាញចរន្តអគ្គិសនី ឬឧបករណ៍ឆក់ត្រី ពីប្រជាព​ល​រដ្ឋ​ដែល​បានយល់ដឹង និងប្រគល់ចំនួន២គ្រឿងតាមរយៈ​រដ្ឋបាល​ឃុំសេដា ដើម្បីជូនសមត្ថកិច្ចជំនាញកសាងនីតិវិធីបំផ្លាញចោល។ ឯកឧត្តមគណៈធិបតីបានប្រគល់ប័ណ្ណសរសើរជូនអាជ្ញាធរមូលដ្ឋាន និងគណៈកម្មការសហគមន៍នេសាទបឹងយាយស ដែលមានភាព​សកម្ម ចូលរួមក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសជលផលនានា និង​ថែរក្សាការពារព្រៃលិចទឹកនៅក្នុងឆ្នាំ២០២៥ បានយ៉ាងល្អប្រសើរ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 279

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០២៦​ ក្នុងបេសកកម្មបម្រើប្រជាពលរដ្ឋ ក្នុងការស្តារពីផលប៉ះពាល់ក្រោយគ្រោះទឹកជំនន់ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 277

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ញើញជួបសំណេះសំណាល និងនាំយកស្រូវពូជមកចែកជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលបានរងការខូចខាតដំណាំស្រូវដោយសារគ្រោះទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 348

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីជួប «សំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង»

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 351

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម​ ស៊ីថុល អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីពាក់ព័ន្ធនឹងច្បាប់ស្ដីពីព្រៃឈើ ជូនដល់មន្ត្រីសមត្ថកិច្ចព្រៃឈើខាងជើងបឹងទន្លេសាប

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម​ ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីពាក់ព័ន្ធនឹងច្បាប់ស្ដីពីព្រៃឈើជូនដល់មន្ត្រីសមត្ថកិច្ចព្រៃឈើខាងជើងបឹងទន្លេសាប...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 366

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤៨ នៅប្រទេសសឹង្ហបុរី

នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ាន...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 350

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងខេត្តចំនួន២

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើស...
ចេញ​ផ្សាយ​ ២៩ តុលា ២០២៦ 462

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានបន្តប្រមូលស៊ុតទាចំនួន ៨៨០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានបន្តប្រមូលស៊ុតទាចំនួន ៨៨០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា...
ចេញ​ផ្សាយ​ ២៩ តុលា ២០២៦ 465

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោកជំទាវ Grace Fu នៃសាធារណរដ្ឋសិង្ហបុរី

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ២៩ តុលា ២០២៦ 459

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបជាមួយលោក Winfried F. Wicklein ក្នុងជំនួបពិភាក្សាការងារ

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៨ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៩ តុលា ២០២៦ 538

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលកសិ-ស្បៀងអាហារតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០២៦

នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលកសិ-ស្បៀងអាហារតំបន់អាស៊ី-ប៉ាស៊ីហ្វិក...
ចេញ​ផ្សាយ​ ២៩ តុលា ២០២៦ 489

សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ ព្រះចៅក្រុងកម្ពុជាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ ព្រះចៅក្រុងកម្ពុជាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាស...
ចេញ​ផ្សាយ​ ២៨ តុលា ២០២៦ 584

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធរោងចក្រចំណីសត្វ ក្រុមហ៊ុន ខេមបូឌាន ហៃដា អេហ្រ្គីខលឈរ អេន អេនីមល ហាស់ប៊ែនដ្រាយ ថេកណឡជី ឯ.ក

នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធរោងចក្រក្រុមហ៊ុន...