Other News
នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ចាន់ សុឃាំង សហប្រធានតំណាងវិស័យឯកជន បានដឹកនាំកិច្ចប្រជុំក្រុមការងារ ក្រុម “ឈ” ផ្នែកស្រូវអង្ករ នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ដើម្បីពិភាក្សាដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការដឹកជញ្ជូន ការប្រែប្រួលអាកាសធាតុ និងការពង្រឹងខ្សែច្រវាក់តម្លៃ ព្រមទាំងលើកជាយុទ្ធសាស្ត្រដើម្បីសម្រេចសមិទ្ធផលបន្ថែមនាពេលខាងមុខ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕