លោកជំទាវ អ៊ឹម រចនា ដឹកនាំកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងារឆ្មាំទន្លេ និងជំរុញការប្រើប្រាស់ប្រព័ន្ធកាមេរ៉ាបច្ចេកវិទ្យាទំនើប ដើម្បីធានានិរន្តរភាពនៃការអភិរក្សសត្វផ្សោតទន្លេមេគង្គ

ចេញ​ផ្សាយ​ ៣ វិច្ឆិកា ២០២៦ 213

នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារអភិរក្សជលផល ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងអង្គការដៃគូ ជួបសំណេះសំណាលជាមួយមន្ត្រីឆ្មាំទន្លេ ដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាពការងារគ្រប់គ្រង ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ។ ជំនួបនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការអភិរក្សសត្វផ្សោត ស្ថិតក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានការចូលរួមពីលោកបណ្ឌិត អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល លោក អៀម សំអ៊ន់ ប្រធានកម្មវិធី និងជាតំណាងអង្គការ WWF ព្រមទាំងលោកអនុប្រធាននាយកដ្ឋានអភិរក្សជលផល លោកនាយខណ្ឌរដ្ឋបាលជលផលក្រចេះ និងមន្ត្រីឆ្មាំទន្លេ។
នាជំនួបនោះ លោកជំទាវ អ៊ឹម រចនា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជូនចំពោះមន្ត្រីឆ្មាំទន្លេទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ។ លោកជំទាវបានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះមន្ត្រីជំនាញអភិរក្ស អង្គការ WWF កម្ពុជា និងមន្ត្រីឆ្មាំទន្លេ ដែលបានរួមសហការគ្នាយ៉ាងសកម្មក្នុងការចុះល្បាត ទប់ស្កាត់បទល្មើស និងការពារធនធានជលផល។ ជាមួយគ្នានេះ លោកជំទាវបានលើកឡើងពីភាពជោគជ័យនៃការគ្រប់គ្រង និងអភិរក្សសត្វផ្សោតនៅកម្ពុជា ដែលកើតចេញពីការចូលរួម និងការលះបង់របស់គ្រប់ភាគីពាក់ព័ន្ធ។
លោកជំទាវក៏បានរំលេចពីមោទនភាពរបស់កម្ពុជា ចំពោះសមិទ្ធផលនៃការអភិរក្សសត្វផ្សោត ដែលត្រូវបានបង្ហាញក្នុងកិច្ចប្រជុំអន្តរជាតិកាលពីពេលថ្មីនេះ តាមរយៈបទអន្តរាគមន៍ និងការចាក់ផ្សាយវីដេអូស្តីពីសកម្មភាពអភិរក្សជូនអង្គប្រជុំទាំងមូល។ ទន្ទឹមនឹងនេះ លទ្ធផលនៃការបង្ក្រាបបទល្មើស និងការដកហូតឧបករណ៍នេសាទខុសច្បាប់ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តការងារអភិរក្ស និងការពង្រឹងការអនុវត្តច្បាប់នៅតាមតំបន់គោលដៅ។
ជាទិសដៅបន្ត លោកជំទាវបានសង្កត់ធ្ងន់លើការពង្រឹងប្រព័ន្ធតាមដាន និងត្រួតពិនិត្យតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ា និងប្រព័ន្ធផ្ទុកទិន្នន័យវីដេអូថតផ្សោតបាន ព្រមទាំងសិក្សាលទ្ធភាពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីជួយកាត់បន្ថយការចំណាយលើថ្លៃអគ្គីសនី។ ជាមួយគ្នានេះ ការពង្រឹងកិច្ចសហការជាមួយអ្នកជំនាញអន្តរជាតិ និងដៃគូពាក់ព័ន្ធ ការកែសម្រួលរចនាសម្ព័ន្ធការងារ ការបែងចែកភារកិច្ចតាមជំនាញ ការបណ្តុះបណ្តាលបន្ថែម និងការយកចិត្តទុកដាក់លើបរិយាកាសការងារ និងជីវភាពមន្ត្រី គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពក្រុមការងារ និងធានានិរន្តរភាពនៃការគ្រប់គ្រង ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ៕

 

Other News
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 194

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី ការពង្រឹង និងត្រួតពិនិត្យការបំពេញការងាររបស់មន្ត្រីកសិកម្មឃុំ សង្កាត់ ផ្អែកលើសូចនាករសមិទ្ធកម្មគន្លឹះ (KPIs)

នៅថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 196

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញជួបជាមួយសមាគមពាណិជ្ជករដឹកជញ្ជូនខ្សែច្រវាក់ផ្គត់ផ្គង់​ និងភ្នាក់ងារជើងសានៅកម្ពុជា​ ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នារសៀលថ្ងៃទី៤​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជួបជាមួយសមាគមពាណិជ្ជករដឹកជញ្ជូនខ្សែច្រវាក់ផ្គត់ផ្គង់​...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 187

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី«សំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋ

នាព្រឹកថ្ងៃទី៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 198

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមអបអរសាទរទិវាជាតិអាហារូបត្ថម្ភលើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»

នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត​ យ៉ង​ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមពិធីអបអរសាទរទិវាជាតិអាហារូបត្ថម្ភលើកទី១៣...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 188

សារលិខិតជូនពរ សូមគោរពជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

សារលិខិតជូនពរ សូមគោរពជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា និងប្រកបដោយសោមនស្សរីករាយនៃទិវាចម្រើនជន្មាយុដែលប្រព្រឹត្តិទៅថ្ងៃទី៥...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 199

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Santong Industrial Development Co.,Ltd

នាព្រឹកថ្ងៃទី៤​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Santong Industrial...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 213

មជ្ឈមណ្ឌលត្រួតពិនិត្យ តាមដាន និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ឈានដល់ដំណាក់កាលបំពាក់កាមេរ៉ាស្វ័យប្រវត្តិ និងប្រព័ន្ធតាមដានទំនើប មុននឹងដាក់ឱ្យដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២៦

នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារអភិរក្សជលផល បានដឹកនាំក្រុមការងារអភិរក្សជលផល...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 210

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ចាន់ សុឃាំង សហប្រធានតំណាងវិស័យឯកជន បានដឹកនាំកិច្ចប្រជុំក្រុមការងារ ក្រុម “ឈ” ផ្នែកស្រូវអង្ករ នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន

នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ចាន់ សុឃាំង សហប្រធានតំណាងវិស័យឯកជន...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 214

លោកជំទាវ អ៊ឹម រចនា ដឹកនាំកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងារឆ្មាំទន្លេ និងជំរុញការប្រើប្រាស់ប្រព័ន្ធកាមេរ៉ាបច្ចេកវិទ្យាទំនើប ដើម្បីធានានិរន្តរភាពនៃការអភិរក្សសត្វផ្សោតទន្លេមេគង្គ

នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារអភិរក្សជលផល ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ...
ចេញ​ផ្សាយ​ ៣ វិច្ឆិកា ២០២៦ 879

ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ មន្ត្រីជលផល និងក្រុមការងារចម្រុះទូទាំងប្រទេស បានបង្ក្រាបបទល្មើសជលផលសរុបចំនួន ៤៤ករណី

ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ មន្ត្រីជលផល និងក្រុមការងារចម្រុះទូទាំងប្រទេស បានបង្ក្រាបបទល្មើសជលផលសរុបចំនួន ៤៤ករណី
ចេញ​ផ្សាយ​ ៣ វិច្ឆិកា ២០២៦ 837

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលា «បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់មន្រ្តីការទូត»

នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលា «បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់មន្រ្តីការទូត»...
ចេញ​ផ្សាយ​ ២ វិច្ឆិកា ២០២៦ 1016

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជួបជាមួយក្រុមហ៊ុន​ អ​ អិម​ អេ​ (ខេមបូឌា)​ ម.ក ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នារសៀលថ្ងៃទី២​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជួបជាមួយក្រុមហ៊ុន​ អ​ អិម​ អេ​ (ខេមបូឌា)​...