នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងមន្រ្តីកសិកម្មសង្កាត់សំរោង បានចុះសម្របសម្រួលជាមួយក្រុមការងារក្រុមហ៊ុន ជីប ម៉ុង ប្រមូលទិញស្រូវពីក្រុមគ្រួសារកងទ័ពប្រចាំខេត្តឧត្តរមានជ័យ សរុបបានចំនួន៤៩គ្រួសារ ជាប្រភេទស្រូវនាងអំ ស្មើនិង ១៩៩ ៥៩៥គីឡូក្រាម ក្នុងតម្លៃ ១០០០រៀល/១គីឡូក្រាម។
សូមជម្រាបជូនថា គិតចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន ជីប ម៉ុង បានប្រមូលទិញស្រូវពីក្រុមគ្រួសារកងទ័ពក្នុងខេត្តឧត្តរមានជ័យសរុបចំនួន ៤១៥គ្រួសារ ស្មើនិង ១ ៦៨៣ ៧៤៦គីឡូក្រាម អស់ថវិកាសរុប ១ ៦៨៣ ៧៤៦ ០០០៛ ក្នុងនោះស្រូវផ្ការំដួលបានចំនួន៥២គ្រួសារ ស្មើនិង ១៧៧ ៨៧៩គីឡូក្រាម ស្រូវនាងអំបានចំនួន៣៦៣គ្រួសារ ស្មើនិង ១ ៥០៥ ៨៦៧គីឡូក្រាម៕