ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហ៊ួរ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ​ស្ថានភាពគ្រោះជំនន់ទឹកភ្លៀង ក្នុងស្រុកចំនួន៥ ខេត្តកំពង់ធំ

ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៥ 870

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម សុទ្ធ គឹមកុលមុនី អគ្គលេខាធិការរង នៃគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួង  លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះ​ពិនិត្យ​ស្ថានភាព​គ្រោះ​ជំនន់ទឹកភ្លៀង ​ដែលទទួលរងផលប៉ះពាល់លើដំណាំស្រូវ នៅស្រុកប្រាសាទសំបូរ កំពង់ស្វាយ សណ្តាន់ ស្ទោង និងស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមការពិនិត្យនិងវាយតម្លៃនៅខេត្តកំពង់ធំ ផ្ទៃដីដែលទទួលរងផលប៉ះពាល់ដំណាំស្រូវសរុប ២ ២១០ ហិកតា ស្មើនឹង ២ ០៨២ គ្រួសារ  ក្នុងនោះមាន ទី១.ស្រុកប្រាសាទសំបូរ មាន៥ឃុំ ដែលប៉ះពាល់ដំណាំស្រូវសរុបចំនួន ៤៨៧ ហិកតា  រួមមានឃុំឈូក ប៉ះពាល់​ដំណាំ​ស្រូវចំនួន ៨០ ហិកតា ឃុំគោលចំនួន ៧០ ហិកតា ឃុំសំបូរចំនួន ៦២ ហិកតា ឃុំស្រើងងចំនួន ២៣ ហិកតា និងឃុំតាំងក្រសៅចំនួន ២៥២ ហិកតា ទី២. ស្រុកកំពង់ស្វាយ មាន៧ឃុំ ដែលប៉ះពាល់ដំណាំស្រូវសរុបចំនួន ១ ១៦៦ ហិកតា  រួមមានឃុំកំពង់គោចំនួន ២១៥ ហិកតា ឃុំកំពង់ស្វាយចំនួន ៣៥១ ហិកតា ឃុំសាន់គ ចំនួន១៦៦ ហិកតា ឃុំក្តីដួងចំនួន ៥៥ ហិកតា ឃុំព្រៃគុយចំនួន ១៩៦ ហិកតា ឃុំនីពេជចំនួន ៩០ ហិកតា និងឃុំត្បែងចំនួន ៨៨ ហិកតា  ទី៣.ស្រុកសណ្តាន់ មាន២ឃុំ ដែលប៉ះពាល់ដំណាំស្រូវសរុបចំនួន ២២៩ ហិកតា  រួមមានឃុំ មានជ័យចំនួន ២០៤ ហិកតា និងឃុំក្លែង ចំនួន ២៥ ហិកតា  ទី៤.ស្រុកស្ទោង មាន៥ឃុំ ដែលប៉ះពាល់ដំណាំស្រូវសរុបចំនួន ១៤៦ ហិកតា  រួមមានឃុំបន្ទាយស្ទោងចំនួន ៨ ហិកតា ឃុំម្យាក្រងចំនួន ១៣ ហិកតា ឃុំទ្រាចំនួន ៥៧ ហិកតា ឃុំរុងរឿងចំនួន ៥៨ ហិកតា និងឃុំព្រះដំរីចំនួន ១៥ ហិកតា និងទី៥.ស្រុកសន្ទុក មាន១ឃុំ គឺឃុំត្បូងក្រពើ ដែលប៉ះពាល់ដំណាំស្រូវចំនួន ១៨២ ហិកតា។

បើតាមឯកឧត្តមរដ្ឋលេខាធិការ គិតត្រឹមថ្ងៃនេះមានខេត្តចំនួន៥ ដែលកំពុង​ទទួលរងផលប៉ះពាល់គ្រោះ​ជំនន់ទឹកភ្លៀង រួមមាន៖ ខេត្តតាកែវ ព្រះវិហារ កំពង់ធំ ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ដោយមានផ្ទៃដីខូចខាតលើដំណាំស្រូវសរុបចំនួន ៩២៧ ហិកតា ក្នុងខេត្តកំពង់ធំនេះចំនួន ៨១៣ ហិកតា និងខេត្តបន្ទាយមានជ័យចំនួន ១១៤ ហិកតា។  

ជារួម ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងដើមរដូវវស្សានេះ ជាប្រភេទស្រូវស្រាលមិនប្រកាន់រដូវ ហើយស្រែភាគច្រើនធ្វើក្នុងអាងស្តុកទឹក និងបឹងធម្មជាតិ ដោយបានដាំដុះតាំងពីចុងខែមីនា និងខែមេសា។ រដូវវស្សាឆ្នាំនេះមានភ្លៀងធ្លាក់ច្រើន ជាពិសេសភ្លៀងបានចាប់តាំងពីខែមេសា ទឹកបឹងកើនឡើងលឿន បណ្តាលឲ្យលិចលង់ស្រូវដំណាក់កាលដាក់គ្រាប់ និងមួយចំនួនបានទុំ ត្រៀមនឹងប្រមូលផល ប៉ុន្តែការលិចលង់មានរយៈពេលយូរថ្ងៃពេក បណ្តាលឲ្យមានការខូចខាតច្រើន។ 
ក្នុងចំណោមខេត្តដែលរងផលប៉ះពាល់ មានតែខេត្តកំពង់ធំ បានរងផលប៉ះពាល់និងខូចខាតច្រើនជាងគេរហូតដល់ចំនួន ៩៥២ហិកតា។

ជាចុងបញ្ចប់ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងអង្គភាពពាក់ព័ន្ធត្រូវត្រៀមបង្កាគ្រោះមហន្តរាយដើម្បីឆ្លើយតបរហ័សទៅនឹងគ្រោះមហន្តរាយបានទាន់ពេលវេលា៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៤ ឧសភា ២០២៦ 87

សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បវរមហាប្រសើរថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជវរោកាសជយោភិរម្យ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សា

សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បវរមហាប្រសើរថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ១៤ ឧសភា ២០២៦ 66

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យការងារផលិតកម្មសត្វចតុប្បាទធំ ក្នុងខេត្តកំពង់ធំ

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ និង​ឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អមដោយមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 337

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តជំរុញវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម និងពង្រឹងសហគមន៍នៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ

ចាប់ពីថ្ងៃទី ១១ ដល់ ១៣ ខែឧសភា ឆ្នាំ ២០២៦ ក្រុមការងារនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបេសកកម្មយ៉ាងសកម្មនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ ដើម្បីពិនិត្យ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 343

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 347

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទ ស្ថិតក្នុងភូមិសាស្រ្តខេត្តចំនួន២

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទ...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 379

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ​ យ៉ង​ សាំង​ កុមារ​ អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនទីបង្ហាញផ្លូវ​ការកាត់បន្ថយមេតាន​ ក្នុងវិស័យដំណាំស្រូវ

នារសៀលថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២៦​ ឯកឧត្តម​បណ្ឌិត​ យ៉ង​ សាំង​ កុមារ​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញ​ជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 388

ឯកឧត្ដមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារជួបប្រជុំពិនិត្យវឌ្ឍនភាពការងារ ជំរុញ ផលិតកម្មដំណាំរដូវ និងសិក្សាកំណត់សហគមន៍ដែលមានសក្តានុពល និងសមត្ថភាពក្នុងការផលិតនិងផ្គត់ផ្គង់ផលិតផលបន្លែ នៅខេត្តកំពង់ចាម

នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 403

ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ពិភាក្សាយន្តការតភ្ជាប់ខ្សែច្រវាក់តម្លៃ

នាព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ សហព័ន្ធស្រូវអង្ករកម្ពុជា...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 375

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំកិច្ចប្រជុំ​លើក​ទី៤ នៃគណៈកម្មការតម្រង់ទិសគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរ​ប្រកបដោយចីរភាព

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 454

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ និងឯកឧត្តម ចាន់ ចេស្តា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព និងតម្រង់ទិសនៃការគ្រប់គ្រង ការអនុវត្តកម្មវិធី ASPIRE-AT និងគម្រោង CFAVC ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសកម្មវិធី (ASPIRE-AT) និងឯកឧត្តម ចាន់...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 463

អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល លោក ថាយ សុមុនី អញ្ជើញដឹកនាំក្រុមការងារជំនាញចុះព្រលែងកូនក្តាមសេះជាងកន្លះលានក្បាលចូលដែនសមុទ្រខេត្តកែប

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល លោក ថាយ សុមុនី បានអញ្ជើញដឹកនាំក្រុមការងារជំនាញ និងសហគមន៍នេសាទចំនួន៣ ចុះព្រលែងកូនក្តាមសេះចំនួនសរុប៥១ម៉ឺនក្បាលចូលដែនសមុទ្រខេត្តកែប...
ចេញ​ផ្សាយ​ ១១ ឧសភា ២០២៦ 578

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជនជ្រាបថាការចុះបញ្ជីដីធ្លីសម្រាប់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (តំបន់ស្នូលទី២) ក្នុងខេត្តស្ទឹងត្រែង ត្រូវបានសម្រេចជាស្ថាពរ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជនជ្រាបថាការចុះបញ្ជីដីធ្លីសម្រាប់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (តំបន់ស្នូលទី២)...